គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃសុក្រថា ឱនភាពនៃវិស័យពាណិជ្ជកម្ម ក្រៅប្រទេសរបស់អ៊ុយក្រែន ក្នុងវិស័យទំនិញបានកើនឡើងច្រើន ជាង៣ដងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមករាដល់ខែតុលា ឆ្នាំ២០២៣នេះ ស្មើនឹងទឹកប្រាក់ដល់ទៅ២២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ សេវាគយរដ្ឋបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេលនោះ ការនាំចេញរបស់ប្រទេសអ៊ុយក្រែន មានទឹកប្រាក់សរុបចំនួន២៩,៨ពាន់លានដុល្លារ ខណៈដែលការនាំចូល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះទេ។ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធថា មានលក្ខខណ្ឌជាច្រើន ដែលមិនត្រឹមត្រូវសម្រាប់សហភាពអឺរ៉ុបក្នុងការពិចារណាសមាជិកភាពសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក្យរបស់លោក គឺបានឆ្លើយតបទៅនឹងសំណើពង្រីករបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅមុនថ្ងៃនោះនៅទីក្រុង...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Dmytro Kuleba ថា អ៊ុយក្រែន ទទួលបានសញ្ញាថា កិច្ចពិភាក្សា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប អាចនឹងចាប់ផ្តើមនៅខែក្រោយ។ លោក Kuleba បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយស្នងការអឺរ៉ុបនៅរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិកថា “អ៊ុយក្រែន កំពុងឆ្ពោះទៅរកការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងខែធ្នូនៃឆ្នាំនេះ ស្តីពីការបើកការចរចា”...
បរទេស៖ ឧត្តមសេនីយអ៊ុយក្រែនទទួលបន្ទុកប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (UAV) បាននិយាយថា ទីក្រុងគៀវកំពុងត្រៀមរៀបចំយុទ្ធនាការទម្លាក់គ្រាប់បែកពីយន្តហោះគ្មានមនុស្សបើកដ៏ធំមួយប្រឆាំងនឹងប្រទេសរុស្ស៊ីក្នុងរដូវរងានេះ ខណៈដែលការប្រយុទ្ធនៅលើដីត្រូវបានគេរំពឹងថា នឹងឈានដល់ភាពស្ងប់ស្ងាត់ដោយសារតែលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ ក្រុងគៀវបានប្រើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតនៅក្នុងអ្វីដែលមន្ត្រីរុស្ស៊ីពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរហូតដល់ទៅដល់ក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Independent កាលពីថ្ងៃអាទិត្យ លោក Sergey...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់វិមាន ក្រមឡាំងលោក Dmitry Peskov បាននិយាយថា ប្រទេសលោកខាងលិច ទើបតែបានជឿជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រើប្រាស់មូលនិធិ ដែលទទួលបានពីអ្នកគាំទ្រ សម្រាប់តំបន់ជួរមុខ ទៅចូលក្នុងហោប៉ាវ របស់ពួកគេរៀងខ្លួនទៅវិញ ។ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ីលោក Pavel...
បរទេស៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានទទូចថា គ្មានពលរដ្ឋអ៊ុយក្រែនណាម្នាក់ ដែលគួរត្រូវបានលើកលែង ពីការបម្រើប្រទេសរបស់ពួកគេនោះទេ និងត្រូវជួយប្រទេសក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Liga កាលពីថ្ងៃព្រហស្បតិ៍ លោក Danilov...
បរទេស៖ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបញ្ជូនរថក្រោះ Leopard ចំនួន២៥គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT ការដឹកជញ្ជូនចុងក្រោយនេះនាំឱ្យចំនួនសរុបនៃរថក្រោះទាំងនេះត្រូវបានប្រគល់ទៅឱ្យប្រទេសរដ្ឋាភិបាលទីក្រុងគៀវពីទីក្រុងប៊ែរឡាំងកើនឡើងទៅដល់ចំនួន១១៥គ្រឿងមកហើយ។ គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាកបានចាប់ផ្តើមគម្រោងសហការមួយ ដូចដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីផ្តល់ឱ្យទីក្រុងកៀវនូវកំណែចាស់នៃរថក្រោះប្រយុទ្ធចម្បងរបស់ទីក្រុងប៊ែកឡាំងគឺ Leopard 1A5 ។ ការដឹកជញ្ជូនថ្មីៗបំផុតក៏បានបន្ថែមយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ជាង២០គ្រឿងនិងទូកដ្រូនថ្មីចំនួន៥គ្រឿងទៅឲ្យអ៊ុយក្រែនហើយទីក្រុងប៊ែរឡាំងក៏បានផ្តល់ផងដែរនូវនាវាថ្មីចំនួន១២គ្រឿង និងរ៉ាដាឃ្លាំមើលដែនអាកាសចំនួន៦រួមជាមួយនឹងរថយន្តយោធាប្រហែល៣០ គ្រឿង និងសម្លៀកបំពាក់រដូវរងាចំនួន៣០០០០ឈុតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖Nestle ក្រុមហ៊ុនអាហារយក្សរបស់ប្រទេសស្វីសត្រូវបានអ៊ុយក្រែនប្រកាសចាត់ទុកជា អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាមឬ International Sponsor of War ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NCPA) ដោយសារតែប្រតិបត្តិការបន្តនៅក្នុងប្រទេសរុស្ស៊ីនៅឡើយនោះ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់ NCPA នៅលើ Telegram បានអះអាងថា ទោះបីជាទីផ្សាររុស្ស៊ីមានត្រឹមតែជាង ២ភាគរយនៃសកម្មភាពសកលរបស់ Nestle ក៏ដោយ ក៏ក្រុមហ៊ុននេះមិនទាន់ហ៊ានចាកចេញពីប្រទេសរុស្សីនៅឡើយទេ។...
គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានណែនាំច្បាប់ថ្មី សម្រាប់ការនាំចេញកសិផល ដែលចាប់ផ្តើមពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ច្បាប់នេះរួមមានឃ្លាដែលក្រុមហ៊ុនអ៊ុយក្រែន ដែលលក់គ្រឿងឧបភោគបរិភោគមួយចំនួន នៅបរទេសត្រូវចុះឈ្មោះជាអ្នកនាំចេញកសិផលនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល នេះបើយោងតាមដំណោះស្រាយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាល។ តម្រូវការនឹងអនុវត្តចំពោះអ្នកនាំចេញស្រូវសាលី ពោត បាឡេ គ្រាប់ប្រេង និងផលិតផលមួយចំនួនទៀត។ យោងតាមច្បាប់ថ្មី មានតែក្រុមហ៊ុនដែលមិនមានបំណុលពន្ធ ហើយមិនជាប់ពាក់ព័ន្ធក្នុងនីតិវិធីតុលាការក្ស័យធន អាចត្រូវបានចុះបញ្ជីជាអ្នកនាំចេញគ្រឿងឧបភោគបរិភោគ ដែលបានផ្ទៀងផ្ទាត់។...