ព័ត៌មានអន្តរជាតិ

Zelensky៖ អ៊ុយក្រែន នឹងនៅតែបន្តធ្វើសង្គ្រាម ទោះគ្មានជំនួយពីអាមេរិកក្តី

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះ​បាន​បន្ថែម​ថា ការ​ដក​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ នឹង​ពិបាក​នឹង​ប៉ះពាល់​ដល់​គោល​នយោបាយ ​របស់​ទីក្រុងគៀវក្នុងកិច្ចការងារនេះទេ។

ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល នេះបើយោងតាមការបញ្ជាក់ អំពីជំហរបស់លោកZelensky។

ថ្លែងបែបនេះនៅក្នុងការឆ្លើយតប បែបបារម្ភមួយចំពោះករណីដែលអាច មានការផ្លាស់ប្តូរសក្តានុពលនៅក្នុង គោលនយោបាយការបរទេសរបស់ សហរដ្ឋអាមេរិកប្រសិនបើមានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ពីសំណាក់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump៕

ប្រែសម្រួល៖ ស៊ុន លី

To Top