គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃសុក្រថា ឱនភាពនៃវិស័យពាណិជ្ជកម្ម ក្រៅប្រទេសរបស់អ៊ុយក្រែន ក្នុងវិស័យទំនិញបានកើនឡើងច្រើន ជាង៣ដងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមករាដល់ខែតុលា ឆ្នាំ២០២៣នេះ ស្មើនឹងទឹកប្រាក់ដល់ទៅ២២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
សេវាគយរដ្ឋបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេលនោះ ការនាំចេញរបស់ប្រទេសអ៊ុយក្រែន មានទឹកប្រាក់សរុបចំនួន២៩,៨ពាន់លានដុល្លារ ខណៈដែលការនាំចូល មានទឹកប្រាក់ចំនួន៥២,២ពាន់លានដុល្លារ ។
គេបានដឹងថា ប្រទេសប៉ូឡូញ គឺជាគោលដៅនាំចេញដ៏ធំបំផុត សម្រាប់ទំនិញរបស់អ៊ុយក្រែន ក្នុងរយៈពេល១០ខែដំបូង ដែលមានចំនួនប្រហែល ១៤ភាគរយ នៃការនាំចេញសរុប ។ ប្រទេសនេះត្រូវបានតាមពីក្រោយ ដោយប្រទេស រូម៉ានី ចំនួន១១ភាគរយ និងតួកគី ចំនួន៧ភាគរយ ។
ទន្ទឹមនឹងនេះដែរ ប្រហែល១៦ភាគរយ នៃការនាំចូលរបស់ប្រទេសអ៊ុយក្រែន មានប្រភពមកពីប្រទេសចិន គឺ១០,៥ភាគរយ ភាគរយពីប៉ូឡូញ និង៨ភាគរយពីប្រទេសអាល្លឺម៉ង់ ។
គួរំលឹកថា ពីខែមករា ដល់ខែតុលាឆ្នាំ ២០២២ ឱនភាពនៃវិស័យពាណិជ្ជកម្ម បរទេសរបស់អ៊ុយក្រែន នៅក្នុងវិស័យទំនិញមានទឹកប្រាក់ ចំនួន៧,០៥ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
