ញូវដេលី៖ ប្រទេសឥណ្ឌា បានកត់ត្រានូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតចំនួន ៣១៤,៨៣៥ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈរលករាតត្បាតលើកទី២ បានបង្កើនការភ័យខ្លាចថ្មីអំពីសមត្ថភាព សេវាសុខភាព ដែលអាចទប់ទល់បាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ មន្រ្តីសុខាភិបាលនៅទូទាំង ភាគខាងជើង និងខាងលិចនៃប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដេលី បានឲ្យដឹងថា ពួកគេកំពុងមានវិបត្តិដោយមន្ទីរពេទ្ យភាគច្រើនពេញទៅដោយអ្នកជំងឺ និងខ្វះខាតអុកស៊ីសែន។ ក្រុមគ្រូពេទ្យនៅកន្លែងខ្លះបានណែនាំឱ្យអ្នកជំងឺស្នាក់នៅផ្ទះ...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋគ្រប់រូប ដែលមានអាយុ១៨ឆ្នាំ និងលើសអាចទទួលការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចូលជាធរមាននៅថ្ងៃទី០១ ខែឧសភា ។ នេះជាជំហានទី៣ហើយសម្រាប់ដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩របស់ប្រទេសឥណ្ឌា ។ ជំហានទី១ ត្រូវបានអនុវត្តន៍កាលពីថ្ងៃទី១៦ ខែមករា...
ញូវដេលី៖ ករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ឥណ្ឌា បានកើនឡើងដល់ចំនួន ២៧៣,៨១០ នៅថ្ងៃច័ន្ទនេះ នៅពេលដែលប្រព័ន្ធសុខាភិបាលចុះខ្សោយ ក្រោមទំងន់របស់អ្នកជំងឺ ដែលនាំមកនូវការឆ្លងសរុបជិតស្មើ នឹងសហរដ្ឋអាមេរិកដែលជាប្រទេសដែលរងគ្រោះខ្លាំង ជាងគេនៅលើពិភពលោក។ មន្ទីរពេទ្យរបស់ប្រទេសឥណ្ឌា កំពុងតស៊ូជាមួយនឹងកង្វះគ្រែមន្ទីរពេទ្យ និងការផ្គត់ផ្គង់អុកស៊ីសែន ខណៈការឆ្លងបានឆ្លងលើសចំនួន ១៥ លាននាក់ ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ការស្លាប់របស់ប្រទេសនេះពីជំងឺកូវីដ-១៩ បានកើនឡើងដល់ចំនួន...
បរទេស៖ មិនដល់មួយខែផង រឿងរ៉ាវចាប់ផ្តើមដោះស្រាយ ប្រទេសឥណ្ឌា ស្ថិតនៅក្នុងតំណាក់ឆ្លងវីរុស នៃរលកទីពីរ ដែលបំផ្លិចបំផ្លាញ ហើយទីក្រុងនានា កំពុងប្រឈមមុខ នឹងការបិទខ្ទប់ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពាក់កណ្តាល ខែមេសាប្រទេសនេះ មានអត្រាជាមធ្យមច្រើន ជាង ១០០...
ញូវដេលី ៖ ទិន្នន័យចុងក្រោយបង្អស់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល សហព័ន្ធបានឱ្យដឹងថា ការកើនឡើងនូវករណីឆ្លងជមងឺកូវីដ-១៩ របស់ឥណ្ឌា នៅតែបន្តជាចំនួនខ្ពស់ថ្មី រហូតដល់ ២០០៧,៧៣៩ ករណីថ្មី ត្រូវបានចុះឈ្មោះ ក្នុងកំឡុងពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបទៅមានចំនួន ១៤,០៧៤,៥៦៤ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់មានរហូតដល់ទៅ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា មន្រ្តីបានឲ្យដឹងនៅថ្ងៃអង្គារថា អគ្គនាយកដ្ឋានត្រួតពិនិត្យ ឳសថឥណ្ឌា (DCGI) បានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតជាបន្ទាន់ដល់វ៉ាក់សាំង COVID-១៩ របស់ប្រទេសរុស្ស៊ី ឈ្មោះ Sputnik V ។ ការអនុញ្ញាតនេះ ត្រូវបានស្នើសុំដោយក្រុមហ៊ុន ផលិតវ៉ាក់សាំងឥណ្ឌា ឈ្មោះ Reddy’s Laboratories...
បរទេស៖ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង ៩០លានដូស ក្នុងពេលមានការឆ្លងរាលដាលរលកទី២ ។ ប្រទេសឥណ្ឌា ក៏បានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩ ម៉ឺនករណីជារៀងរាល់ថ្ងៃផងដែរ ចាប់តាំងពីថ្ងៃទី ១ ខែមេសា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សគ្រប់រូបដែលមានអាយុលើសពី...
ភ្នំពេញ៖លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិបានលើកឡើងថា “String of Pearls” គឺជាយុទ្ធសាស្រ្តផ្លូវសមុទ្ររបស់ចិន ក្នុងភូមិសាស្រ្តនយោបាយតំបន់មហាសមុទ្រឥណ្ឌា ដែលចិនប្រើដើម្បីទ្បោមព័ទ្ធឥណ្ឌា ទាំងពាណិជ្ជកម្ម និងយោធាតាមផ្លូវសមុទ្រ។ នេះមិនមែនជារឿងចៃដន្យ ឬស្រមើស្រមៃទ្បើយ តែចិនបានសាងសង់រួចហើយ នូវកំពង់ផែយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទ្បោមព័ទ្ធឥណ្ឌា មិនអោយរើខ្លួនរួច ដោយផ្តើមចេញពីអាស៊ីខាងត្បូងរហូតដល់តំបន់អាហ្រ្វិក។ ចិនបានសង់កំពង់ផែ Chittagong ក្នុងប្រទេស...
បរទេស ៖ សមាជិកកងកម្លាំងសន្តិសុខឥណ្ឌា តិចបំផុត២២នាក់ ត្រូវពួកម៉ៅនិយមសម្លាប់ នៅក្នុងរដ្ឋមួយស្ថិតនៅភាគកណ្ដាលរបស់ប្រទេសឥណ្ឌា នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ធ្វើឡើងដោយក្រុមបះបោរឆ្វេង ជ្រុលនិយម នៅក្នុងឆ្នាំនេះ ។ នៅក្នុងទីក្រុង Raipur រដ្ឋ Chhattisgarh មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងអាចបញ្ជាក់បានថា សមាជិកកងកម្លាំងឥណ្ឌា ចំនួន២២នាក់ ត្រូវបានពួកម៉ៅនិយមសម្លាប់”...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា តួលេខចុងក្រោយបង្អស់ ចេញដោយក្រសួង សុខាភិបាលសហព័ន្ធ បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១២.១៤៩.៣៣៥នាក់ ដែលអ្នកាឆ្លងជំងឺ បន្ថែមទៀត មានចំនួន៥៣.៤៨០នាក់ ដែលត្រូវបានគេរាយ ការណ៍ឲ្យដឹងនៅទូទាំងប្រទេស ។ ក្រៅពីនេះ...