ភ្នំពេញ ៖ ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Kamei Haruko ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS)» ដែលមានទឹកប្រាក់ ចំនួន ៣៦២...
ភ្នំពេញ៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជឿជាក់ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អំឡុងពេល និងក្រោយកូវីដ-១៩ ខណៈកម្ពុជា ប្រកាន់ខ្ជាប់គោលនយាបាយចិនតែមួយ។ ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន»...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជា បន្តបន្ទាប់របស់ជប៉ុន ដល់កម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ រវាងប្រទេសទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ជប៉ុន ចំពោះការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។ ថ្លែងក្នុងចុះហត្ថលេខាលើ លិខិតប្ដូរសារស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សរុបចំនួន ៣៦២ លានយ៉េន...
ភ្នំពេញ៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណ និងចាត់ទុកជំនួយរបស់ រាជរដ្ឋាភិបាលកម្ពុជា គឺជាសាក្ខីភាពប្រពៃណី «ជួយគ្នាទៅវិញទៅមក» ដ៏ថ្លៃថ្លា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំង ក្នុងទីក្រុងហូជីមិញ។ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ,ម៉ាស់ធម្មតាចំនួន ១លានម៉ាស់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ក របស់អ្នកដំណើរជាតិ និងអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៕
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្នុងខែសីហា វ៉ាក់សាំង៣លានដូស ខែកញ្ញាវ៉ាក់សាំង២លានដូសទៀត នឹងមកដល់កម្ពុជា ដើម្បីត្រៀមចាក់ជូនក្មេងៗ នាពេលខាងមុខនេះ ។ ក្នុងឱកាសទទួលវ៉ាក់សាំងចំនួន១លានដូស នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ...
ភ្នំពេញ៖ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់លោក ហើយលោកបានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាង ប្រទេសទាំងពីរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារ ត្រូវតែមានសារព្រមានថ្មី ជារូបភាព និងជាអក្សរ កំណត់ដោយក្រសួងសុខាភិបាល។ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាពត្រូវផ្ដាស់ប្ដូររៀងរាល់២ឆ្នាំម្ដង។ ក្រសួងសុខាភិបាល បានជូនដំណឹង និងផ្ដល់រូបភាពថ្មីដល់ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូ ឆ្នាំ២០២០ មានរយៈពេល ៩ខែ គិតដល់ថ្ងៃកំណត់១ សីហា ២០២១។ តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការចលនា...
ភ្នំពេញ ៖ កម្ពុជាគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពី «និរន្តរភាព នៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ» (Sustainable Agriculture Productions and Food System) ព្រោះថា ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ឆ្នាំ២០៣០ ។ នេះបើតាមលោក វេង សាខុន...
ភ្នំពេញ៖ កម្ពុជានឹងទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ពីភាគីសហរដ្ឋអាមេរិក ។ រូបចម្លាក់នេះ ត្រូវបានអាមេរិករឹបអូសបានពីពលរដ្ឋខ្លួន នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ កក្កដានេះ បានឲ្យដឹងថា វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ...