ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី (Female Genital Mutilation)នោះទេ ប៉ុន្ដែការលើកកម្ពស់យេនឌ័រ មានការរីកចម្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ដែលបានដកស្រង់ ក្នុងបទអន្តរាគមន៍បង្ហាញអំពីសមិទ្ធផល...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជានៅតែអាច រក្សាយ៉ាងល្អ នូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ជំរុញរាល់ការអភិវឌ្ឍនានា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានថ្លែងថា...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា កម្ពុជា ជាប្រទេសបោះជំហានទៅមុខ ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវការលើកកម្ពស់កិច្ចការពារកុមារ ទាំងកម្ពុជា និងពិភពលោក ផងដែរ។ ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់វ៉ាក់សាំង Astra Zeneca ប្រមាណ១លានដូស ដល់ប្រទេសកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការហើយ គឺនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៧ និងទី៩ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងការបរទេស...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់ខ្វះអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ គឺមានគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ។ លោកស្រីរដ្ឋលេខាធិការ លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មួយចំនួននិយាយថា ដោយសារ ខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយក មហាអំណាចចិន ធ្វើជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ចំណែកបណ្តាប្រទេស ជាមិត្តផ្សេងៗទៀត ជាដៃគូគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជា ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-វៀតណាម តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ូ ក្វាង មិញ (Vu Quang Minh)...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រទីភ្នាក់ងារ USAID ស្នើសុំថវិ កាពីអាមេរិក ចំនួន៣លានដុល្លារ យកមកអនុវត្តគម្រោង ស្តីពី ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ (Cold Chain Logistic System) ។...