សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ ៖ ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២ សរុបទាំងអស់១៩៤ដុល្លារ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារទៀតដើម្បីជួយលើកស្ទួយជីវភាពកម្មករ។ ប្រាក់ខែសម្រាប់ឆ្នាំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។ ក្រសួងបន្តថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកដដែល ។ ដូច្នេះជាមធ្យមកម្មករម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចពីចំនួន២១១-២២២ដុល្លារ បូកថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាមរោងចក សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីរក្សាបានសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានថ្លែងឲ្យដឹងថា ប្រាក់ខែគោលសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ ឆ្នាំ២០២២ គឺចំនួន១៩២ដុល្លារ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់១៩៤ដុល្លារ។ បើតាមលោកប៉ាវ ស៊ីណា ក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី...
ភ្នំពេញ ៖ កិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ បាននិងកំពុងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា នេះ។ ការយកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានបន្តចរចា ជាលក្ខណៈត្រីភាគី ជាលើកទី៣ នៅទីស្តីការក្រសួងការងារ កាលពីព្រឹកថ្ងៃ២១ កញ្ញា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស ដោយត្រូវធ្វើតេស្តរហ័សលើកម្មករយ៉ាងតិច២ដងឲ្យបានមុនថ្ងៃ១០ កញ្ញា ខាងមុខ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។ សម្តេចតេជោ ក៏បានស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃថាមពលអគ្គិសនី និងទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះផងដែរ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ នេះបាន ឱ្យ ដឹង ថា មានករណីឆ្លងថ្មីកូវីដ-១៩ចំនួន ៧៨ នាក់នៅភ្នំពេញ ក្នុងនោះមាន១៤នាក់ ជាកម្មករកម្មការិនីរោងចក្រ ។ តាមបញ្ជីឈ្មោះ បង្ហាញដោយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា កម្មករកម្មការិនីរោងចក្រដែលឆ្លងកូវីដ ១៩...