ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន និងក្រុមការងារពាក់ព័ន្ឋបានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយបងប្អូនពលករខ្មែរយ៉ាងសប្បាយរីករាយ បើទោះបីជាបងប្អូននៅក្រៅប្រទេសក៏ឆ្លៀតពេលគោរពប្រតិបត្តិប្រពៃណីជាតិ សាសនាបានផងដែរ។ លោក សាម៉េន សុខា អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានប្រសាសន៍ឲ្យដឹងថាក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួមជាមួយអនុព័ន្ឋការងារអមស្ថានទូតបានចូលរួមជួបជុំជាមួយកម្មសិក្សាការី ពលករជំនាញនិងសហគមន៍ខ្មែរពោរពេញដោយភាពសប្បាយរីករាយ ក្នុងនាមជាខ្មែររួបរួមសាមគ្គីគ្នានៅក្រៅប្រទេសពោលគឺបានចំនួន៤ដងនៅតាមបណ្តាវត្តស្ថិតនៅក្នុងខេត្តចំនួនពីរគឺខេត្ត Kanagawa និង ខេត្ត Gifu ប្រទេសជប៉ុន។ កម្មវិធីជួបជុំនោះធ្វើឡើងកាលពីថ្ងៃទី៣០កញ្ញា នៅវត្តបារមីគីរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង ក្នុងតំបន់...
ភ្នំពេញ ៖ សម្រាប់ពិធីបុណ្យភ្ជុំធំ ក្នុងឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចមិនបានចូលរួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ការប្រកាសមិនចូលរួមភ្ជុំជាមួយពលរដ្ឋរបស់សម្តេចនេះ ដោយសារសម្តេចមានភារកិច្ចចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស ចាប់ពីថ្ងៃ២១-២៧កញ្ញា ។ ទោះបីជាសម្តេចតេជោ មិនបានចូលរួមដោយផ្ទាល់ក៏ដោយ ក៏សម្តេចនឹងចូលរួមសប្បាយជាមួយពលរដ្ឋពីក្រៅប្រទេសផងដែរ ។ ក្នុងសារសំឡេងជាង១០នាទីផ្ញើទៅកាន់ជនរួមជាតិ ក្នុងឱកាសរដូវកាន់បិណ្ឌនាព្រឹកថ្ងៃ១២ កញ្ញា...
ភ្នំពេញ៖ ក្រោយប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃ២៤ កញ្ញា បានចូលរួមសាទរ ដោយលោកថា នេះជាការទទួលខុសត្រូវ លើអាយុជីវិតរបស់ប្រជាជនខ្មែរជាង ១៦លាននាក់ ។ ជាមួយគ្នានេះ លោកសុំផ្តល់យោបល់ថា បើសិនពលរដ្ឋចង់ធ្វើបុណ្យ ឧទ្ទិសបុណ្យកុសល ជូនដល់ដូនតាអាចនិមន្តព្រះសង្ឃ មួយគ្រួសារតែមួយអង្គបានហើយ...
ភ្នំពេញ ៖ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញក្នុងថ្ងៃកាន់បិណ្ឌ២ថ្ងៃមកនេះ មានការកើតឡើងជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។ ក្នុងសារពិសេសសម្តេចចេញមុននេះបន្តិចនាថ្ងៃ២៣ កញ្ញា នេះ បានថ្លែងថា “ប្រសិនបើយើងបន្ត អាចថា...
ភ្នំពេញ ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃពុធ-ពុធ ១រោច -១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២-៦ ខែកញ្ញា-តុលា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយពី លេខាធិការដ្ឋានគណៈសង្ឃនាយកនាថ្ងៃ២១ កញ្ញា ។ ក្នុងការ ប្រារព្ធពិធីបុណ្យ ប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌនាពេលខាងមុខនេះ គណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យតាមវត្តអារាម ទូទាំងប្រទេសដាក់បដា “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឲ្យ ប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍...