បរទេស៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានបដិសេធ ការផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមយោធាឯកជនរបស់រុស្ស៊ីឈ្មោះ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះប្រទេសកូរ៉េខាងជើង បានរិះគន់ជាលើកទី២ ទៅលើការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថពាសដែក ទៅកាន់ប្រទេសអ៊ុយក្រែន ដោយហៅវាថា ជា “អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍ អន្តរជាតិមិនមានស្ថិរភាព ។ លោក Kwon...
តូក្យូ៖ បេសកជនកំពូលរបស់ ប្រទេសជប៉ុនប្រចាំអង្គការ សហប្រជាជាតិបានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រុមប្រឹក្សាសន្តិសុខអាចឈានដល់ ការឯកភាពគ្នាលើកម្មវិធី អាវុធរបស់កូរ៉េខាងជើង និងបញ្ហាជម្លោះផ្សេងទៀត ក្នុងនាមជាប្រធានាធិបតីប្តូរវេន របស់ខ្លួនក្នុងខែនេះ។ លោក Kimihiro Ishikane បានប្រាប់សន្និសីទសារព័ត៌មានមួយថា “អ្វីដែលខ្ញុំចង់ធ្វើ គឺព្យាយាមឱ្យមានសំឡេងឯកភាព និងឯកភាពនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យសំឡេងនោះអាចមានឥទ្ធិពល” លើប្រទេសកូរ៉េខាងជើង។ លោក Ishikane...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបណ្តេញលោក Pak Jong Chon ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលបំផុតទី២ បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា យោធាទីក្រុងសេអ៊ូលបានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួន៣គ្រាប់ ថ្ងៃសៅរ៍ ដោយបានបំពេញបន្ថែមជាចុងក្រោយ សម្រាប់ការបាញ់បង្ហោះ ដែលបំបែកកំណត់ត្រា របស់ទីក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំនេះ។ គេបានដឹងថា ភាពតានតឹង ផ្នែកយោធានៅលើឧបទ្វីបកូរ៉េ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបង្ហាញនូវគោលដៅថ្មីសម្រាប់យោធា របស់ប្រទេសសម្រាប់ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំ ដែលកំពុងបន្ត របស់គណបក្សកម្មករ ដែលកំពុងកាន់អំណាច ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃពុធនេះ ដោយបង្ហាញប្រាប់អំពីឆ្នាំ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃអង្គារនេះថា លោកនឹងជំរុញឲ្យមានការ បង្កើតអង្គភាពយោធា ដែលមានឯកទេសខាង យន្តហោះគ្មានមនុស្សបើក ដែលបានរិះគន់ និងធ្វើការឆ្លើយតបដោយយោធា ចំពោះការឈ្លានពានព្រំដែន ដោយយន្តហោះគ្មានមនុស្សបើក របស់ប្រទេសកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់មីស៊ីល និងគ្រាប់រ៉ុក្កែតនៅក្នុងសមរភូមិ ដល់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ។ សេតវិមានបានឲ្យដឹងថា ការដឹកជញ្ជូននេះបានរំលោភលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយថា ខ្លួននឹងប្រកាសដាក់ទណ្ឌកម្ម បន្ថែមទៀតលើក្រុម Wagner...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងស្វែងរកជំនួយពីប្រទេសចិន ក្នុងការបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើង ឱ្យអង្គុយចុះសម្រាប់កិច្ចពិភាក្សា បន្ទាប់ពីការធ្វើតេស្តមីស៊ីល របស់ទីក្រុងព្យុងយ៉ាង បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនោះ ។ លោក Blinken...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះនូវអ្វីដែលហាក់ដូចជាកាំជ្រួច មីស៊ីលផ្លោង ដែលរដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅក្នុងអ្វី ដែលអាចជាការសាកល្បង អាវុធចុងក្រោយបំផុត ដែលកំពុងតែបង្កើន ភាពតានតឹងក្នុងតំបន់។ យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា កាំជ្រួចមីស៊ីលនេះ ត្រូវបានគេជឿថា បានធ្លាក់ក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន ដោយគ្មានការខូចខាតរូបវ័ន្តពីវា ឬកម្ទេចកម្ទី របស់វាត្រូវបានបញ្ជាក់ឡើយ...