សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តី យោធាកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួន ៤គ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។ អគ្គសេនាធិការចម្រុះ របស់ប្រទេសបានរកឃើញ ការបាញ់បង្ហោះចេញពីខោនធី Tongrim ក្នុងខេត្ត North Pyongyan ចន្លោះម៉ោងប្រហែល ១១ និង ៣០នាទីព្រឹកដល់ម៉ោង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក John Kirby អ្នកនាំពាក្យមកពីសេតវិមាន បានលើកឡើងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក មានព័ត៌មានដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង កំពុងផ្គត់ផ្គង់ដោយសម្ងាត់ដល់ប្រទេសរុស្ស៊ី ជាមួយនឹងចំនួនគ្រាប់កាំភ្លើងធំ “ដ៏សំខាន់” សម្រាប់ធ្វើសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ។...
វ៉ាស៊ីនតោន៖ សេតវិមានបានសម្តែងការព្រួយបារម្ភថា បញ្ហាគោលនយោបាយការបរទេស ដ៏តឹងតែងបំផុតមួយចំនួន ដែលប្រឈមមុខនឹង សហរដ្ឋអាមេរិកនៅអឺរ៉ុប អាស៊ីបូព៌ា និងមជ្ឈិមបូព៌ា បានចាប់ផ្តើមបញ្ចូលគ្នា ខណៈដែលមន្ត្រីអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថា បានចូលរួមជាមួយអ៊ីរ៉ង់ ក្នុងការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន ដែលកំពុងបន្តនៅអ៊ុយក្រែន។ អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង យុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានធ្វើវិវរណៈកាលពីថ្ងៃពុធ ក្នុងអំឡុងពេលការហៅ...
បរទេស៖ កូរ៉េខាងជើងបានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយយ៉ាងហោច ណាស់មួយគ្រាប់ និង មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត។ នេះបើតាមការបញ្ជាក់របស់ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS)។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ក្នុងចំណោមនោះ...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលយ៉ាងតិចចំនួន ១០ គ្រាប់ពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះ ដោយមួយគ្រាប់បានធ្លាក់នៅផ្នែកខាងត្បូង នៃព្រំដែនសមុទ្រ de facto ជាលើកដំបូងចាប់តាំងពី ឧបទ្វីបកូរ៉េត្រូវបានបែងចែក។ ប្រភពពីយោធាបានឲ្យដឹងថា ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសមួយត្រូវបានបន្លឺឡើង នៅម៉ោងប្រហែល ៨ និង៥៥នាទី ព្រឹកនៅលើកោះ Ulleung របស់ប្រទេសកូរ៉េខាងត្បូង...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានបានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីយ៉ាងហោចណាស់ ៣គ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ខណៈដែលសមយុទ្ធផ្លូវអាកាសរួមគ្នា កំពុងត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការប្រកាសអាសន្នមួយត្រូវបានបន្លឺឡើងនៅក្នុងតំបន់នៃកោះ Ulleung របស់កូរ៉េខាងត្បូង ពីឆ្នេរសមុទ្រភាគ ខាងកើតឧបទ្វីបកូរ៉េ ដោយបន្ថែមថា មីស៊ីលមួយគ្រាប់បានឆ្លងកាត់ ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនគូសដោយកងកម្លាំងអង្គការសហប្រជាជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមកូរ៉េ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទបានទាមទារឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយហៅពួកគេថា ជាការបង្កហេតុដែលអាចឲ្យមាន “វិធានការតាមដានដ៏មានឥទ្ធិពល” ពីទីក្រុងព្យុងយ៉ាង ។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញបានឈានចូលដល់ដំណាក់កាល ប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាន ធ្វើការបាញ់មីស៊ីលប្រភេទ ballistic ចំងាយជិតចំនួន២គ្រាប់ នៅក្នុងដែនសមុទ្ររបស់ខ្លួន កាលពីថ្ងៃសុក្រគឺជាសកម្មភាព បាញ់សាកល្បងចុងក្រោយ សម្រាប់ខែតុលានេះ។ កងកម្លាំងយោធារបស់កូរ៉េខាងត្បូង បានធ្វើការរាយការណ៍ ដោយផ្ទាល់ពីហេតុការណ៍នេះ និងដោយបានបញ្ជាក់ទៀតថា មីស៊ីលបានបាញ់ចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon ដែលមានទីតាំងស្ថិតនៅជិតព្រំដែនភាគខាងត្បុងជាមួយនឹង...
បរទេស៖ យោងតាមការបញ្ជាក់ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញនេះ ទៅកាន់សភាជាតិបានធ្វើឲ្យ កើតមាននូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ថាការតេស្តសាកល្បង គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចកើតឡើងក្នុង ពេលឆាប់ៗខាងមុខនេះ។ ការចេញផ្សាយដែលធ្វើឡើងដោយកាសែត The Bloomberg ក៏បានសរសេរទៀតដែរថា ទោះបីជាមេដឹកនាំរបស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តព្រមទាំងអាមេរិក ជប៉ុនបានសន្យាថា នឹងធ្វើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទៅលើការធ្វើតេស្តនុយក្លេអ៊ែរ ក្តីដែលវាគឺជាសកម្មភាព ប្រឆាំងទៅនឹងគោលការណ៍ច្បាប់ របស់អង្គការសហប្រជាជាតិ...
តួក្យូ៖ រដ្ឋាភិបាលជប៉ុន និងយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោង រយៈចម្ងាយខ្លីមួយគ្រាប់ទៀត ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលដែលបាញ់បង្ហោះនៅម៉ោងប្រហែល ១ និង ៤៧ នាទីព្រឹក ត្រូវបានគេជឿថា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច...