បរទេស៖ ការសិក្សាថ្មីមួយបានធ្វើការសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានសារធាតុ អ៊ុយរ៉ានីញ៉ូមទាំងអស់ ដែលខ្លួនត្រូវការ សម្រាប់អាវុធនុយក្លេអ៊ែ តាមរយៈកន្លែងចម្រាញ់ Pyongsan ហើយរូបភាពពីផ្កាយរណប លើកឡើងថា ប្រទេសនេះ អាចនឹងផលិតឥន្ធនៈនុយក្លេអ៊ែ កាន់តែច្រើនជាងដែលមាន។ បើទោះជាមានការផ្អាក លើការតេស្តអាវុធនុយក្លេអ៊ែ ចាប់តាំងពីឆ្នាំ២០១៧មកក៏ដោយ ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា ខ្លួនកំពុងតែបន្តកសាងឃ្លាំនុយក្លេអ៊ែ ហើយក្នុងឆ្នាំនេះ វាហាក់បានចាប់ផ្តើម...
បរទេស៖ ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងថ្មី (SLBM) របស់នាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ មិនត្រូវបានតម្រង់ឆ្ពោះទៅរកសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា មិនចាំបាច់ ឲ្យ ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភ ឬ ក៏តានតឹងអំពីវាឡើយ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភចំពោះប្រតិកម្មមិនសមហេតុសមផល ពីសំណាក់សហរដ្ឋអាមេរិក និង...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី កូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីលផ្លោង ចូលទៅក្នុងសមយុទ្ធខាងកើត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិនិយាយថា វាជាពេលដែលប្រទេសអាស៊ីនេះ ត្រូវបញ្ឈប់ឥរិយាបថ បង្កជម្លោះរបស់ខ្លួន ហើយបែរមកចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊េលើឧបទ្វីបកូរ៉េ។ ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Linda Thomas-Greenfield បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសន្និសីទកាសែត នៅមុនកិច្ចប្រជុំបន្ទាន់របស់...
បរទេស៖ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក កំពុងតែមានប្រតិកម្មខ្លាំងហួស ចំពោះការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានចោទសួរពីភាពស្មោះត្រង់នៃការស្នើសុំធ្វើកិច្ចពិភាក្សាគ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដោយព្រមានពីការមានផលវិបាកមិនល្អ។ យោងតាមកាសែតកណ្ដាលកូរ៉េខាងជើង KCNA បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងមួយរូប បាននិយាយថា ការតេស្តមីស៊ីលផ្លោងថ្មីពីនាវាមុជទឹកនៅក្នុងសប្ដាហ៍នេះ គឺជាផ្នែកនៃផែនការពាក់កណ្ដាលនិងរយៈពេលវែងរបស់កូរ៉េខាងជើង ដើម្បីបង្កើនកិច្ចការពារខ្លួនឯង និងគ្មានគោលដៅលើអាមេរិក ឬក៏ប្រទេសដទៃណាមួយនោះទេ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១...
សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូងលោក Chung Eui-yong នៅថ្ងៃពុធនេះបានលើកឡើងថា ប្រទេសនេះនឹងពិចារណា ពីការបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើកូរ៉េខាងជើង ទទួលយកសំណើពិភាក្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសវនកម្មសភា នៃការិយាល័យរដ្ឋាភិបាល ដោយលើកឡើងថា សកម្មភាពមួយចំនួនគួរតែ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីការពារកូរ៉េខាងជើង មិនឱ្យអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលបន្ថែមទៀត។...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ផ្លោងប្រភេទថ្មីមួយ ដែលបាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអង្គារ ដោយបង្កឱ្យមានការ ភ័យខ្លាចនៅក្នុងតំបន់ ដែលប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ បានធ្វើឱ្យមានភាពជឿនលឿន ផ្នែកបច្ចេកវិទ្យាលើអាវុធ ដែលពិបាកស្ទាក់ចាប់។ ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការ របស់ប្រទេសកូរ៉េនៅថ្ងៃពុធនេះ បានដកស្រង់សម្តីទីភ្នាក់ងារ វិទ្យាសាស្ត្រការពារជាតិ របស់ប្រទេសនេះ ដោយថាមីស៊ីលថ្មីនេះមាន “បច្ចេកវិទ្យាដឹកនាំការត្រួតពិនិត្យ...
បរទេស៖ ទូរទស្សន៍BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាថា នឹងបង្កើត “យោធាដែលមិនអាចឈ្នះបាន” នៅចំពោះមុខអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយអរិភាព ពីសហរដ្ឋអាមេរិក ។ លោក គីម ជុងអ៊ុន បានឲ្យដឹងទៀតថា ការអភិវឌ្ន៍អាវុធ គឺសម្រាប់ការពារខ្លួន ហើយមិនមែនដើម្បីចាប់ផ្តើម...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង កំពុងបង្កើនការជំរុញ ការសាងសង់អគារ អាផាតមិនថ្មី (apartment ) នៅក្នុងរដ្ឋធានីរបស់ខ្លួន ខណៈដែលប្រទេសនេះ មានបំណងផ្តល់ផ្ទះថ្មី ចំនួន ១០ ០០០ ខ្នងនៅឆ្នាំនេះ និង ៤០ ០០០ ខ្នងទៀតនៅឆ្នាំ...
បរទេស៖យោងតាមអ្នកវិភាគនិងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលលើកឡើងនូវមន្ទិលសង្ស័យក្នុងសប្ដាហ៍នេះ ស្តីពីការប្រមូលផលរបស់កូរ៉េខាងជើង និងមានសញ្ញាថា ប្រទេសឯកោនេះ នឹងទទួលការបញ្ជូនជំនួយមនុស្សធម៌ដ៏ធំ ពីប្រទេសចិននោះ ស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើង នៅតែមានហានិភ័យ។ ប្រទេសកូរ៉េខាងជើង បានទទួលរកគ្រោះជាយូរមកហើយ ពីអសន្តិសុខស្បៀងអាហារ ដោយឃ្លាំមើលនិយាយថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល មានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែទណ្ឌកម្មអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតជម្ងឺកូវីដ១៩នាពេលបច្ចុប្បន្ន ដែលបណ្ដាលឲ្យបិទព្រំដែនមិនធ្លាប់មានពីមុន។ ប្រទេសកូរ៉េខាងជើង ជាចម្បង គឺពឹងផ្អែកលើការនាំចូលនិងជំនួយពីប្រទេសចិន...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ហៅកាត់ថា (UNSC) បានអនុវត្តស្តង់ដារទ្វេរដង លើសកម្មភាពយោធា ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ចំពេលមានការរិះគន់ពីអន្តរជាតិ ជុំវិញការធ្វើតេស្តមីស៊ីលរបស់ខ្លួន នាពេលថ្មីៗនេះ ។ ក្រុមប្រឹក្សាបានជួបប្រជុំគ្នាដោយបិទទ្វារ...