វីយែន ៖ អង្គការឃ្លាំមើលបរមាណូ របស់អង្គការសហប្រជាជាតិ បានឲ្យដឹង នៅក្នុង របាយការណ៍ប្រចាំ ឆ្នាំមួយថា កូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើម ដំណើរការរ៉េអាក់ ទ័រនុយក្លេអ៊ែរ ដែលត្រូវបាន គេជឿថា បានផលិតផ្លាតូនីញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មិនមានសិទ្ធិចូល ទៅកាន់ប្រទេស កូរ៉េខាងជើង...
បរទេស៖ ប្រេសិតពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ស្របពេលដែលសម្ពន្ធមិត្តទាំងពីរ សម្លឹងរកផ្លូវនាំកូរ៉េខាងជើង ឲ្យវិលត្រឡប់មករកការចរចាគ្នាវិញ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង។ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា លោក Sung Kim បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ហើយលោកបានជួបជាមួយ រដ្ឋមន្ត្រីការបរទេស លោក...
បរទេស៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើសន្និសីទមួយ ដែលនិយាយអំពីបច្ចេកវិទ្យានិងសំណង់។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ថា សន្និសីទនោះ បានប្រារព្ធធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ និងរៀបចំធ្វើឡើងដោយអគ្គសហព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េ។ ផ្នែកនៃបច្ចេកវិទ្យានៃសន្និសីទនោះ បានផ្តោតលើការបន្តការអប់រំសម្រាប់និស្សិត ដោយមិនមានការអាក់ខាន សូម្បីតែក្នុងស្ថានភាពមានអាសន្ននានា រួមមានទាំងវិបត្តិសុខាភិបាលសាធារណៈ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។ ចំណែកសម្រាប់ផ្នែកនៃសំណង់ អ្នកវិទ្យាសាស្ត្រ វិស្វករនិងសាស្ត្រាចារ្យរបស់ប្រទេស...
បរទេស៖ អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគ្រោងនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយចិន ចំនួនប្រហែល ៣លានដូស ឲ្យដល់ប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីពេលវេលា ជាក់លាក់នៃការផ្តល់ឲ្យនោះទេ។ លោក Edwin Salvador ជាប្រធានការិយាល័យអង្គការ សុខភាពពិភពលោកប្រចំា នៅទីក្រុងព្យុងយ៉ាង បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងចិន Sinovac ចំនួន២,៩៧លានដូស នឹងត្រូវបញ្ជូនទៅឲ្យ...
បរទេស៖របាយការណ៍ថ្មីមួយ ពីគណៈកម្មការអាមេរិកទទួលបន្ទុកលើសេរីភាពសាសនាអន្តរជាតិ USCIRF បាននិយាយថា ប្រទេសកូរ៉េខាងជើង ពង្រឹងបន្ថែមលើការបដិសេធ ជំនឿសាសនា តាមរយៈមធ្យោបាយផ្សេងៗ រួមមានទាំងការធ្វើទារុណកម្ម និងការកាត់ទោសប្រហារជីវិត។ របាយការណ៍ ដែលចេញនៅថ្ងៃពុធសប្ដាហ៍នេះនោះ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង បង្កការលំបាកជាខ្លាំង ចំពោះភាពរីករាយរបស់ប្រជាពលរដ្ឋលើសិទ្ធិសេរីភាពបញ្ចេញមតិ មនសិការ សាសនា ឬក៏ជំនឿ ហើយការបំពានសិទ្ធិសេរីភាពក្នុងប្រទេសកូរ៉េខាងជើង កំពុងតែបន្តធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ។ ដោយផ្អែកលើបទសម្ភាសន៍ជាំមួយជនផ្តាច់ខ្លួនកូរ៉េខាងជើង...
សេអ៊ូល ៖ ប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានប្រកាសតំបន់គ្មាន នាវាចរណ៍នៅឆ្នេរសមុទ្រខាងកើត នៅដើមសប្តាហ៍នេះ ដោយបង្ហាញថា ខ្លួនមានគម្រោងបាញ់មីស៊ីល ចំពេលមានការធ្វើសមយុទ្ធរួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ យោងតាមប្រភពយោធា បានឲ្យដឹងថា ការព្រមានអំពីការធ្វើនាវាចរត្រូវបានចេញ សម្រាប់ថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ សម្រាប់តំបន់ភាគឥសាន នៅសមុទ្រខាងកើត។ ការពិគ្រោះយោបល់បែបនេះ ជាធម្មតាត្រូវបានចេញមុន ការបាញ់មីស៊ីល...
ភ្នំពេញ ៖ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេស ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា តិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ...
បរទេស ៖ យោងតាមសេចក្តីរាយការណ៍មួយថ្មីនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងទទួលយកជំនួយ ពីមូលនិធិកុមារអង្គការ សហប្រជាជាតិ UNICEF សម្រាប់ការបែងចែកថ្នាំ វ៉ាក់សំាងកូវីដ១៩។ អង្គការ UNICEF បាននិយាយប្រាប់ទីភ្នាក់ងារ នៅកូរ៉េរបស់វិទ្យុអាស៊ីសេរីថា អង្គការកំពុងតែផ្តល់ការណែនាំ ដល់ទីក្រុងព្យុងយ៉ាង។ ថ្នាំវ៉ាក់សំាងកូវីដ១៩ សម្រាប់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានពន្យាពេល...
បរទេស៖ មិនថាទ្រង់ទ្រាយនិងរបៀបណាក៏ដោយ សមយុទ្ធយោធារួមគ្នាមានលក្ខណៈឈ្លានពាន ដូចដែលពួកគេបានធ្វើសមយុទ្ធ និងសមយុទ្ធសង្រ្គាមនុយក្លេអ៊ែរបឋម សម្រាប់ការបញ្ចប់ការត្រៀមសម្រាប់ការអនុវត្តផែនការប្រតិបត្តិការដោយការវាយប្រហារជាមុនចំពោះយើង ដូចដែលបានលើកឡើងនៅមូលដ្ឋានរបស់យើង។ នេះបើតាមការលើកឡើងរបស់លោកស្រី គីម ដែលត្រូវបានស្រង់ដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី គីម បានកត់សម្គាល់ថា “ យើងនឹងជំរុញបន្ថែមទៀតដើម្បីបង្កើនការទប់ស្កាត់សមត្ថភាពដាច់ខាត...
បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងបើកដំណើរការឡើងវិញ នូវការធ្វើជំនួញតាមផ្លូវគោកដែលបានផ្អាកជាមួយចិន ក្រោយការពន្យាពេលអស់រយៈពេលជាច្រើនខែ។ ប្រភពព័ត៌មានមួយ មានមូលដ្ឋាននៅក្នុងទីក្រុង Dandong ខេត្ត Liaoning ប្រទេសចិន បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Nikkei ថា ព័ត៌មានស្តីពីការបើកដំណើរការជំនួញផ្លូវគោកឡើងវិញនេះ គឺបានមកពីមន្ត្រីនៃប្រទេសកូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០...