វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនាដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken និងលោក Yang ក៏បានពិភាក្សាអំពីលទ្ធផល នៃការពិនិត្យមើលគោល នយោបាយលើកូរ៉េខាងជើង...
បរទេស៖ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើកិច្ចប្រជុំកាកបាទក្រហមរបស់ខ្លួន នេះបើតាមការនិយាយឲ្យដឹកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងសេចក្តីរាយការណ៍មួយ ដែលបានរំឭកដល់ការឆ្លើយតបរបស់ប្រទេសចំពោះ ជម្ងឺកូវីដ១៩ ឬក៏ថ្នាំវ៉ាក់សាំងនោះទេ។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា កាកបាទក្រហមរបស់ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើកិច្ចប្រជុំកាលពីថ្ងៃអង្គារនិងថ្ងៃពុធ ដើម្បីពិនិត្យឡើងវិញពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២០ ហើយយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅ នៃផែនការរយៈពេល១០ឆ្នាំ សម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នា ផងដែរ។ កាសែត Rodong...
សេអ៊ូល ៖ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រឈមមុខនឹង វិបត្តិមនុស្សធម៌ ដ៏ធ្ងន់ធ្ងរមួយដោយសារតែអសន្តិសុខស្បៀង និងការថែទាំសុខភាព មានកំណត់ ដែលកាន់តែធ្ងន់ធ្ងរ ដោយសារការដាក់ ទណ្ឌកម្មពិភពលោក និងមេរោគឆ្លងកូវីដ-១៩ ។ យោងតាមរបាយការណ៍ សន្ទស្សន៍ភាពធ្ងន់ធ្ងរ ចុងក្រោយបង្អស់ ដែលចងក្រងដោយគម្រោង វាយតម្លៃសមត្ថភាព ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (ACAPS)...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានឲ្យដឹងនៅក្នុង សក្ខីកម្មជាលាយលក្ខណ៍អក្សរ ផ្ញើទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក មុនពេលបើកសវនាការថា “ក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាង គួរតែបង្កើតការបោះជំហានលោតផ្លោះទៅមុខថ្មី ក្នុងថ្ងៃតែមួយដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រារព្ធធ្វើកិច្ចប្រជុំមួយជាមួយមន្ត្រីជាន់ខ្ពស់។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បានអំពាវនាវឲ្យប្រជាជនកូរ៉េខាងជើង ធ្វើការបោះជំហានទៅមុខ ទន្ទឹមនឹងជំនះលើការលំបាកនានា តាមរយៈការច្នៃប្រឌិតដែលបង្កើតឡើងរួមគ្នា។ គ្រប់វិស័យនិងអង្គភាពទាំងអស់ គួរតែសហការគ្នាយ៉ាងសកម្ម និងធ្វើការគាំទ្របន្ថែមទៀត ដើម្បីពន្លឿនដំណើរវិវត្តទៅមុខរួមគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស ៖ ប្រធានវិទ្យាស្ថាន កូរ៉េខាងត្បូង Sejong លោក មូន ជុងអ៊ីន បាននិយាយថា ការផ្លាស់ប្តូរថ្មី ចំពោះគោលនយោបាយ រដ្ឋាភិបាលផ្លូវការ ធ្វើឡើង ដោយកូរ៉េខាងជើង ដែលរួមបញ្ចូលទាំងការ បង្កើតតួនាទី ថ្នាក់ដឹកនាំថ្មីនោះ គឺជាសញ្ញា នៃដំណើរការធ្វើឲ្យមានភាព ប្រក្រតី ដោយសម្ងាត់ ។...
សេអ៊ូល៖ អ្នកជំនាញម្នាក់បានលើកឡើងថា តំណែងលេខ ២ ដែលទើបបង្កើតថ្មីនៅគណបក្ស ពលករកំពុងកាន់អំណាចរបស់ កូរ៉េខាងជើងទំនងជានៅតែទំនេរ ហើយអាចបំពេញដោយប្អូនស្រី ដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក គីមជុងអ៊ុន ក្នុងករណីមានបញ្ហាសុខភាព ឬភាពអាសន្នផ្សេងទៀតកើតឡើង។ គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានកែប្រែច្បាប់របស់ខ្លួន នៅក្នុងសមាជដ៏កម្រមួយកាលពីខែមករា ដើម្បីដាក់បញ្ចូលតំណែងលេខាធិការថ្មីដំបូង បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើអ្នកណាដែលនឹងកាន់តួនាទីនេះ។ យោងតាមការចុះផ្សាយរបស់...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង រំពឹងថានឹងប្រឈមមុខនឹង កង្វះខាតស្បៀងអាហារប្រហែល ១,៣៥ លានតោនក្នុងឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង កាលពីរដូវក្តៅ ទឹកជំនន់ និងកង្វះខាតសម្ភារៈកសិកម្ម ចំពេលមានការរាតត្បាតជាសកល។ យោងតាមរបាយការណ៍ របស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ ប្រទេសកូរ៉េខាងជើងត្រូវបានសន្មតថា បានផលិតធញ្ញជាតិប្រហែល ៤,៤ លានតោនកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះប្រហែល ២៤០.០០០ តោនបើប្រៀបធៀបទៅនឹងឆ្នាំមុន។ កូរ៉េខាងជើងត្រូវបានគេគិតថា ត្រូវការអាហារយ៉ាងហោចណាស់...
បរទេស ៖ ទីក្រុងព្យុងយ៉ាង បានធ្វើការគេចវេសពី ទណ្ឌកម្មសកល និងបានទិញានាវាដឹកប្រេងថ្មី ចំនួនពីរគ្រឿង សម្រាប់ប្រតិបត្តិការ រត់ពន្ធរបស់ខ្លួនក្នុងឆ្នាំ២០២០ នេះបើយោង តាមការវិភាគមួយ ធ្វើឡើងដោយមជ្ឈមណ្ឌល សិក្សាស្រាវជា្រវ យុទ្ធសាស្ត្រអន្តរជាតិ CSIS មានមូលដ្ឋាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ របាយការណ៍ ដែលចេញផ្សាយលើ គេហទំព័រ Asia...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរក្សាភាពស្ងប់ស្ងាត់ ចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលកាលពីសប្តាហ៍ មុនរវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពេលមានសំណួរអំពីថា តើក្រុងព្យុងយ៉ាង នឹងមានប្រតិកម្មយ៉ាងណា ចំពោះឆន្ទៈរបស់លោក បៃដិន ក្នុងការទាក់ទងការទូត ជាមួយប្រទេសនេះ។ នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) មេដឹកនាំទាំងពីរ បានឯកភាពគ្នាធ្វើការទូត...