ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ កូរ៉េខាងជើង បានទិញនាវា ដឹកប្រេងថ្មីពីរគ្រឿង

បរទេស ៖ ទីក្រុងព្យុងយ៉ាង បានធ្វើការគេចវេសពី ទណ្ឌកម្មសកល និងបានទិញានាវាដឹកប្រេងថ្មី ចំនួនពីរគ្រឿង សម្រាប់ប្រតិបត្តិការ រត់ពន្ធរបស់ខ្លួនក្នុងឆ្នាំ២០២០ នេះបើយោង តាមការវិភាគមួយ ធ្វើឡើងដោយមជ្ឈមណ្ឌល សិក្សាស្រាវជា្រវ យុទ្ធសាស្ត្រអន្តរជាតិ CSIS មានមូលដ្ឋាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ។

របាយការណ៍ ដែលចេញផ្សាយលើ គេហទំព័រ Asia Maritime Transparency Initiative របស់ CSIS បាននិយាយដូច្នេះថា “នាវាដឹកជញ្ជូនថ្មី បង្ហាញឲ្យឃើញនូវសមត្ថភាព របស់កូរ៉េខាងជើង ក្នុងការចាប់ផ្តើមប្រើប្រាស់ផ្លូវ មួយចំនួន ដើម្បីបន្តពង្រីកសមត្ថភាព រត់ពន្ធប្រេងរបស់ខ្លួន” ។

នៅក្នុងឆ្នំា២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានធ្វើការហាមឃាត់មិនឲ្យលក់ ឬក៏ផ្ទេរនាវាថ្មី ឬ ក៏នាវាមួយទឹកណាមួយ ឲ្យទៅប្រទេសកូរ៉េខាងជើង ដោយគ្មានអនុម័ត របស់ខ្លួនជាមុននោះទេ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

របាយការណ៍ដដែលនេះ ក៏បាននិយាយផងដែរថា ក្រៅពីនេះ ប្រទេសកូរ៉េខាងជើង ក៏បានទិញនាវាថ្មីមួយគ្រឿង សម្រាប់ការរត់ពន្ធនៅក្នុងឆ្នាំ២០១៩ ដោយបង្ហាញពីសមត្ថភាព កំពុងតែប្រព្រឹត្តទៅ របស់ទីក្រុងព្យុងយ៉ាង ធ្វើការងារគេចពីការរឹតបន្តឹង របស់អង្គការសហប្រជាជាតិ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top