ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងប្រឈម នឹងវិបត្ដិមនុស្ស ធម៌ធ្ងន់ធ្ងរ

សេអ៊ូល ៖ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រឈមមុខនឹង វិបត្តិមនុស្សធម៌ ដ៏ធ្ងន់ធ្ងរមួយដោយសារតែអសន្តិសុខស្បៀង និងការថែទាំសុខភាព មានកំណត់ ដែលកាន់តែធ្ងន់ធ្ងរ ដោយសារការដាក់ ទណ្ឌកម្មពិភពលោក និងមេរោគឆ្លងកូវីដ-១៩ ។

យោងតាមរបាយការណ៍ សន្ទស្សន៍ភាពធ្ងន់ធ្ងរ ចុងក្រោយបង្អស់ ដែលចងក្រងដោយគម្រោង វាយតម្លៃសមត្ថភាព ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (ACAPS) ប្រទេសកូរ៉េខាងជើង ប្រឈមនឹងកម្រិតធ្ងន់ធ្ងរ នៃវិបត្តិមនុស្សធម៌ ។

នេះតំណាងឱ្យកម្រិតខ្ពស់បំផុត ទីពីរនៃមាត្រដ្ឋាន វាយតម្លៃវិបត្តិ ៦ ថ្នាក់ ។ របាយការណ៍នេះ ក៏បានចាត់ចំណាត់ថ្នាក់ ប្រទេសកូរ៉េខាងជើងក្នុងចំណោមប្រទេស ដែលមាន“ ឧបសគ្គខ្ពស់” ក្នុងការទទួលបានមនុស្សធម៌។

ដោយប្រើឈ្មោះផ្លូវការ របស់កូរ៉េខាងជើងថា“ ស្ថានភាពមនុស្សធម៌ នៅកូរ៉េខាងជើង ត្រូវបានជំរុញដោយកត្តា នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាគ្រោះថ្នាក់ធម្មជាតិជាដើម” ។

របាយការណ៍នេះបានឲ្យដឹងថា “ អសន្តិសុខស្បៀងរ៉ាំរ៉ៃ និងការទទួលបានកម្រិត នៃសេវាកម្មមូលដ្ឋាន ដូចជាការថែទាំសុខភាព និងទឹកស្អាតបានធ្វើឱ្យប្រជាជន កូរ៉េខាងជើងជាង ១០ លាននាក់ត្រូវការជំនួយមនុស្សធម៌”

របាយការណ៍បានឲ្យដឹងទៀងថា ទណ្ឌកម្មពិភពលោកបានដាក់ កម្រិតលើការនាំចូលទំនិញ មនុស្សធម៌របស់កូរ៉េខាងជើង និងប៉ះពាល់ដល់ការទទួលបានជំនួយ របស់ប្រជាជនរបស់ប្រទេសនេះ ។

ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ ថា កំពុងរងគ្រោះដោយសារ កង្វះស្បៀងអាហាររ៉ាំរ៉ៃ ដោយសារតែស្ថានភាព អាកាសធាតុមិនអំណោយផល ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មពិភពលោក ទៅលើសេដ្ឋកិច្ចរបស់ខ្លួន៕

ដោយ ឈូក បូរ៉ា

To Top