សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃសុក្រនេះ ដើម្បីបន្ថែមពេលវេលាដើម្បីអនុវត្តន៍វិធានការណ៍គម្លាតសង្គម នៅក្នុងតំបន់រដ្ឋធានី សម្រាប់រយៈពេល២សប្តាហ៍ ស្របពេលការឆ្លងរាតត្បាតជំងឺកូវីដ-១៩បន្តកើនឡើង ។ ការណែនាំអំពីគម្លាតសង្គមកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ ប្រទេសសម្រាប់វិធានការណ៍នៃការធ្វើចត្តាឡីស័ក នឹងរក្សាឲ្យនៅដដែលសម្រាប់ក្រុងសេអ៊ូល ហើយខេត្តនៅបរិវេណខ្លួន គឺខេត្តGyeongg និងកំពង់ផែភាគខាងលិចនៃខេត្ត Incheon សម្រាប់រយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី២២...
បរទេស៖ យោងតាមទីក្រុងសេអ៊ូល បានឲ្យដឹងថា មន្ត្រីការទូតសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីការបន្តកិច្ចពិភាក្សាអាមេរិក-កូរ៉េខាងជើង សម្រាប់ជាលើកដំបូង ចាប់តាំងពីទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាង ភ្ជាប់ឡើងវិញនូវខ្សែទំនាក់ទំនងយោធាបន្ទាន់។ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កិច្ចជំនួបគ្នារវាងតំណាងពិសេសរងអាមេរិក លោក Jung Pak និងលោក Rim Kap-soo ជាអគ្គនាយកនៃការិយាល័យរបបសន្តិភាពរបស់ក្រសួង បានលើកឡើងពីដំណើរការនៃការជួបគ្នាជាមួយកូរ៉េខាងជើងជាថ្មី។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា...
បរទេស ៖ អាជ្ញាធរកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានឃុំខ្លួនមនុស្ស៣រូប ដោយចោទពីបទអនុវត្ត តាមបញ្ជាពីរដ្ឋាភិបាល របស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ មិនឲ្យទីក្រុងសេអ៊ូលទិញ យន្តហោះចម្បាំងបំបាំង កាយអាមេរិក F-35 ។ លោកចៅក្រម Shin Woo-jeong នៃតុលាការស្រុក Cheongju ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយ ក្នុងពេលថ្មីៗនេះថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១.១៣២នាក់ ដែលផ្អែកលើពលរដ្ឋបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីការចាក់វ៉ាក់សាំងគ្រប់កម្រិត ។ ក្រុមអាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារ ។ ទីភ្នាក់ងារត្រួតពិនិត្យ និងទប់ស្កាត់ជំងឺកូរ៉េ (KDCA) បានឲ្យដឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងគ្រប់កម្រិតដែលបានឆ្លងជំងឺកូវីដ-១៩ មានចំនួន១.១៣២នាក់ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា កើនឡើងពី៧៧៩នាក់ កាលពីសប្តាហ៍មុន...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃនេះថា គ្មានការសម្រេចចិត្តធ្វើឡើង លើសហសមយុទ្ធយោធារបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែថាសមយុទ្ធទាំងនោះ មិនគួរបង្កើតភាពតានតឹងនោះឡើយ ក្រោយប្រទេស កូរ៉េខាងជើង បានធ្វើការព្រមាន មិនឲ្យកូរ៉េខាងត្បូង ធ្វើសមយុទ្ធក្នុងចន្លោះ ដែលវាជាសញ្ញា នៃការរលាយចំណងមិត្តភាព ។ ជាប្រក្រតី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តែងតែប្រារព្ធធ្វើសមយុទ្ធយោធា...
បរទេស ៖ សមាជិករដ្ឋសភា កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង ចង់ឲ្យបន្ធូរបន្ថយ ទណ្ឌកម្មអន្តរជាតិ ដែលរារាំងការនាំ ចេញលោហៈនិងការនាំ ចូលប្រេង ឥន្ធនៈចម្រាញ់រួច ព្រមទាំងភាពចាំបាច់ផ្សេងៗទៀត ក្នុងគោលបំណង ចាប់ផ្តើមជាថ្មីនូវកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក ។ ក្រៅពីនេះ កូរ៉េខាងជើង ក៏ទាមទារឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើការនាំចូលទំនិញប្រណីតៗ...
បរទេស៖ប្រភពចំនួន៣ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កំពុងតែពិភាក្សាគ្នាដើម្បីបើកឡើងវិញ នូវការិយាល័យអន្តរទំនាក់ទំនងរួមមួយ ដែលទីក្រុងព្យុងយ៉ាងបានកម្ទេចចោល កាលពីឆ្នាំមិញ និងដើម្បីប្រារព្ធធ្វើជំនួបកំពូលមួយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងស្តារចំណងមិត្តភាព។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលកន្លងមក បានស្វែងរកមធ្យោបាយនានា...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេស កូរ៉េខាងត្បូ ងមានក្នុងកំណត់ត្រាថ្មី ដែលខ្ពស់បំផុត ខណៈដែលរលកទី៤ បានផ្ទុះឡើងក្នុងតំបន់ ទាំងរដ្ឋធានី និងតំបន់មិនមែន ទីក្រុងផងដែរ ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការរោគ របស់ប្រទេសកូរ៉េហៅកាត់ថា (KDCA) បានឲ្យដឹងថា...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង បានធ្វើការស្តារឡើងវិញ នូវខ្សែទំនាក់ទំនងបន្ទាន់ ដែលទីក្រុងព្យុងយ៉ាង បានផ្តាច់ចោលកាលពីមួយឆ្នាំមុន នៅពេលដែលចំណង មិត្តភាពបានធ្លាក់ចុះខ្លាំង ហើយការភ្ជាប់ឡើងវិញនេះ គឺធ្វើឡើងក្នុងកិច្ចប្រឹងប្រែង មេដឹកនាំប្រទេសទាំងពីរ កសាងចំណងមិត្តភាពជាថ្មី។ វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន...
បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្ញើសារយ៉ាងច្បាស់មួយ ស្តីពីការកែសម្រួលគោលនយោបាយ ចំពោះប្រទេសកូរ៉េខាងជើង។ ក្រោយជួបគ្នាជាមួយ អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បានមានប្រសាសន៍ថា “ការសម្របសម្រួលដ៏ជិតស្និទ្ធ គឺយកចិត្តទុកដាក់ជាខ្លាំង ចំពោះកូរ៉េខាងជើង...