បរទេស៖អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះវិធីសាស្ត្រស្តីពី សិទ្ធិមនុស្សរបស់ទីក្រុងសេអ៊ូលស្តីពី កូរ៉ខាងជើង ក្រោយជួបជាមួយសកម្មជនសិទ្ធិមនុស្សអាមេរិក លោក Suzanne Scholte។ លោក Hwang Kyo-ahn ជាអតីតរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ក្រោមលោកអតីតលោកប្រធានាធិបតី Park Geun-hye បានលើកឡើង នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើនយោបាយ...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល មកពីអាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ ទន្ទឹងនឹងការបន្តផ្តល់ការគាំទ្រ ដល់ប្រទេសនានាដែល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជម្ងឺកូវីដ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយជំនួបគ្នា នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋមន្ត្រីទាំងនោះបានធ្វើការប្តេជ្ញា សម្រេចឲ្យបាននូវការងើប ប្រសើរឡើងវិញរួមគ្នា ថែរក្សានិរន្តរភាពសារពើពន្ធរយៈពេលវែង...
សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង អាចនឹងប្រឈម នឹងការខ្វះខាតវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ខណៈដែលចំនួនថ្នាំវ៉ាក់សាំង មិនដល់ ១០ ភាគរយផង របស់ប្រទេស ដែលនៅសល់ក្នុងស្ដុក ។ កម្លាំងគ្រប់គ្រងការចាក់ថ្នាំ បង្ការបានឲ្យដឹងថា ប្រទេសនេះទទួលបានការ ចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ លានដូស...
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយ ស្តីពីទំនាក់ទំនងអន្តរកូរ៉េ សម្រាប់ឆ្នាំនេះថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមជួយផ្លាស់ប្តូរ កិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងឆ្ពោះទៅមុខ និងស្តារកិច្ចពិភាក្សាផ្ទាល់ខ្លួន ជាមួយក្រុងព្យុងយ៉ាង។ របាយការណ៍ដែល បានដាក់ជូនរដ្ឋសភា គឺជាផែនការសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបាន រៀបចំឡើង ដើម្បីអនុវត្តផែនការ លម្អិតរយៈពេល ៥ ឆ្នាំដែលបង្ហាញពីគោលបំណង...
តូក្យូ៖ ក្រសួងការបរទេសនៅទីនេះ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងម៉ិចស៊ិកូបានចែករំលែក ការព្រួយបារម្ភអំពីផែនការ របស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ក្នុងពេលមានកិច្ចប្រជុំអនុរដ្ឋមន្រ្តី។ អនុរដ្ឋមន្រ្តី ក្រសួងការបរទេសទីមួយ របស់ប្រទេសកូរ៉េខាងត្បូង លោក Choi Jong-kun ដែលពេលនេះ កំពុងធ្វើដំណើររយៈពេល ៩ថ្ងៃ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជួយទីក្រុងសេអ៊ូល ដោះស្រាយបញ្ហាខ្វះថ្នាំ វ៉ាក់សាំងកូវីដ១៩ ដើម្បីជាថ្នូរ ចំពោះឧបករណ៍ធ្វើតេស្តនិងម៉ាស់ ដែលខ្លួនបានបញ្ជូន ទៅឲ្យទីក្រុងវ៉ាស៊ីនតោន ។ សំណើបែបនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ស្ថិតក្រោមការវាយប្រហារ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ការមិនធ្វើសមល្មម ដើម្បីទទួលបានថ្នាំវ៉ាក់សំាង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីចំនួន ៥៤៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃចន្ទ ធៀបនឹង ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១១៥.១៩៥នាក់ ។ ការឆ្លងជំងឺប្រចាំថ្ងៃនៅថេរ គឺក្រោម ៦០០នាក់ សម្រាប់រយៈពេល ២ថ្ងៃមកនេះ ។...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងជួបគ្នាផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាខែក្រោយនេះ នេះបើតាមការបញ្ជាក់ពីសេតវិមាននិងវិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូ។ លេខាធិការព័ត៌មានសេតវិមាន លោកស្រី Jen Psaki តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់នៅក្នុងសន្និសីទកាសែតមួយនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា “លោកប្រធានាធិបតី បៃដិន រង់ចាំធ្វើការស្វាគមន៍លោកប្រធនាធិបតី មូន របស់សាធារណរដ្ឋកូរ៉េ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធនៅថ្ងៃច័ន្ទនេះ បានបដិសេធ ចំពោះរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងអង់គ្លេស បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា សម្រាប់នាវាដឹកយន្តហោះ។ នៅថ្ងៃចន្ទនេះកាសែត Daily Telegraph បានរាយការណ៍ថា“ ប្រព័ន្ធ និងការរចនាជឿនលឿន” របស់ប្រទេសនេះ អាចត្រូវបាននាំចេញទៅប្រទេសកូរ៉េខាងត្បូង ដោយសារមន្ត្រីពាណិជ្ជកម្មរបស់ខ្លួន បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការ ជាមួយសមភាគីកូរ៉េ អំពីវិស័យបច្ចេកវិទ្យា...