(បរទេស) យោងតាមរបាយការណ៍ថ្មីមួយ ពីអង្គការលើកលែងទោសអន្តរជាតិបាន ឲ្យដឹង ថា ក្រុមតាលីបង់បានសម្លាប់សមាជិក ក្រុមជនជាតិភាគតិច Hazara យ៉ាងតិច ១៣ នាក់រួមទាំងក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ផងដែរ នៅខេត្ត Daykundi ភាគកណ្តាល ភ្លាមៗបន្ទាប់ពីពួកគេ បានឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា...
កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសបញ្ចប់សង្គ្រាម នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីអះអាងថា បានកំចាត់ចោលនូវការ តស៊ូប្រដាប់អាវុធចុងក្រោយ ខណៈពួកគេប្តេជ្ញាបង្កើត រដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅទីក្រុងកាប៊ុលថា ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ ៣សប្តាហ៍បន្ទាប់ពីក្រុមអ៊ីស្លាមនិយម ដណ្តើមអំណាច នៅរដ្ឋធានីអាហ្វហ្គានីស្ថាន។ សុន្ទរកថារបស់លោក បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមតាលីបង់ បានប្រកាសថា...
បរទេស៖ ក្រុមតាលីបង់ បានរារាំងការហោះហើរ របស់យន្តហោះយ៉ាងតិច ៦គ្រឿង ដែលមានចែងក្នុងការជម្លៀសមនុស្សរាប់រយនាក់ ដែលកំពុងស្វែងរកភៀសខ្លួន ចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ បក្សសាធារណរដ្ឋរបស់អាមេរិក។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Michael McCaul...
កាប៊ុល៖ មន្រ្តីជាន់ខ្ពស់នៃក្រុមមូលដ្ឋាននិយម ដែលបានកាន់កាប់ប្រទេសនេះ បានឲ្យដឹងថា ក្រុមតាលីបង់ គ្រោងនឹងចាប់ផ្តើមរដ្ឋាភិបាលនៅអាហ្វហ្គានីស្ថាន ក្នុងពេលឆាប់ៗនេះដោយមានមេដឹកនាំកំពូលលោក Haibatullah Akhundzada ជាអ្នកគ្រប់គ្រង។ ចំពេលមានការរំពឹងទុកថា សមាជិកជួររឹងដែលត្រូវបានកំណត់ដោយសហរដ្ឋអាមេរិកថា ជាភេរវករពិភពលោក អាចចូលរួមជាមួយគណៈរដ្ឋមន្ត្រីថ្មី ដែលជាពិភពខាងក្រៅ ដែលចង់ជៀសវាងការឃើញអាហ្វហ្គានីស្ថានវិលត្រឡប់ទៅជាកន្លែងបង្កភេរវកម្មវិញ ទំនងជាប្រឈមមុខនឹងជម្រើសពិបាក ថាតើត្រូវទទួលស្គាល់រដ្ឋាភិបាលថ្មី ឬយ៉ាងណា។ រដ្ឋាភិបាលតាលីបង់ នឹងចូលជាធរមានខណៈការដកកងកម្លាំងអាមេរិក បន្ទាប់ពី...
កាប៊ុល៖ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវ ដែលបានសម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន ១៧០ នាក់ និងទាហានអាមេរិក ១៣ នាក់នៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក អ្នកនៅរស់រានមានជីវិតខ្លះ បានលើកឡើងពីលទ្ធភាព ដែលប្រជាជនអាហ្វហ្គានីស្ថានមួយចំនួន ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងអាមេរិក ចំពេលមានភាពច្របូកច្របល់ ជាជាងការទម្លាក់គ្រាប់បែក ហើយអ្នករងគ្រោះពិតប្រាកដមិនមែនជាក្រុមតាលីបង់នោះទេ នោះគឺជាជនស៊ីវិល។ ស្ថិតនៅលើគ្រែមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទបុរសអាហ្វហ្គានីស្ថានម្នាក់ ដែលរងរបួសដែលគ្រាន់តែប្រាប់ឈ្មោះរបស់លោកថា កាមីប បានប្រាប់សារព័ត៌មានចិនស៊ីនហួអំពីទុក្ខលំបាករបស់លោកនៅឯអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ...
បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បានលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ បន្ទាប់ពីក្រុមតាលីបង់បានបដិសេធមិនធ្វើបត្យាប័ន អូសាម៉ាប៊ីនឡាដិន មេដឹកនាំក្រុមភេរវករអាល់កៃដា ដែលត្រូវបានគេសង្ស័យថា ជាមេក្លោងក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង Pennsylvania។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលខួប...
កាប៊ុល៖ ក្រុមតាលីបង់ ដែលទទួលបានការគ្រប់គ្រងស្ទើរតែទាំងស្រុង លើប្រទេសអាហ្វហ្គានីស្ថាន បានស្នើសុំឱ្យសហរដ្ឋអាមេរិក រក្សាស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល បន្ទាប់ពីការដកទ័ពអាមេរិកចេញត្រឹមថ្ងៃទី៣១ ខែសីហា នេះបើយោងតាមប្រភពផ្លូវការ និងការទូតក្រុមតាលីបង់។ មន្ត្រីជាន់ខ្ពស់តាលីបង់ម្នាក់បានប្រាប់សារព័ត៌មានក្យូដូ ដោយបញ្ជាក់ថា “យើងចង់ឱ្យអាមេរិក បន្តនៅអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ក្រុមឥស្លាមនិយម បានបញ្ជូនទីតាំងនោះទៅវ៉ាស៊ីនតោន” ហើយក៏មានការធានាសន្ដិសុខសម្រាប់ស្ថានទូតអាមេរិក នៅទីនោះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ យើងនឹងផ្តល់នូវសន្តិសុខដាច់ខាត...
បរទេស៖ ក្រុមតាលីបង់បានហាមឃាត់ ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ មិនឱ្យព្យាយាមរត់ចេញពីប្រទេស ពីអាកាសយានដ្ឋានទីក្រុងកាប៊ុលភ្លាមៗ និងបានបញ្ជាឱ្យស្ត្រីស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីព្រមានជាថ្មីម្តងទៀត ដល់កងកម្លាំងលោកខាងលិច ឱ្យចាកចេញនៅត្រឹមថ្ងៃទី៣១ ខែសីហា។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Zabihullah Mujahid ប្រធានអ្នកនាំពាក្យរបស់ ក្រុមអ៊ិស្លាមបាននិយាយនៅក្នុង...
បរទេស៖ ការសម្លាប់នេះគឺជា ពេលដែលតារាកំប្លែង អាហ្វហ្កានីស្ថានម្នាក់ បានបន្តចំអកក្រុមតាលីបង់ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមបះបោរ បានអូសគាត់ចេញពីផ្ទះ ក្រោយមកបានប្រហារជីវិតគាត់ ដោយការបាញ់នឹងកាំភ្លើង។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ថតនៅចុងខែកក្កដា លោក Nazar Mohammad ដែលគេស្គាល់ច្បាស់ថា...
កាប៊ុល៖ ក្រុមតាលីបង់ បានព្រមានថានឹងមាន“ ផលវិបាក” ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកវត្តមានរបស់ពួកគេ នៅអាហ្វហ្គានីស្ថាន លើសពីសប្តាហ៍ក្រោយ នៅពេលដែលភាពវឹកវរនៅតែបន្តគ្របដណ្តប់លើអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកត្រឹមតែពីរសប្តាហ៍មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់កងទ័ពទាំងអស់ត្រូវដកថយចេញពីប្រទេសនេះ។ ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើនភ័យខ្លាចការសងសឹក ចំពោះការធ្វើការជាមួយប្រទេសលោកខាងលិច – ទាហានរាប់ពាន់នាក់...