ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក ចាវ លីជៀន បានលើកឡើងថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលមានចេតនាបង្កើនភាព តានតឹងក្នុងតំបន់ ជំរុញការប្រណាំងសព្វាវុធ គំរាមកំហែងដល់សន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិ គឺជាការមិនទទួល ខុសត្រូវខ្លាំងបំផុត...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពីធី ប្រគល់-ទទួល សម្ភារៈវេជ្ជសាស្ត្រ អំណោយដ៏ថ្លៃថ្លារបស់ក្រសួងការពារចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួង ពាណិជ្ជកម្ម នាថ្ងៃទី២២...
ភ្នំពេញ៖ ចិននឹងផ្តល់គម្រោងវិនិយោគ សម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ ការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការបញ្ជាក់ពី លោក ស៊ី ជីនពីង ប្រធានាធិបតី...
យោងតាមព័ត៌មាន ដែលបានចេញផ្សាយ នៅលើវេបសាយ ក្រសួងពាណិជ្ជកម្មចិន «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាល នៃ សាធារណៈរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» (ខាងក្រោមហៅកាត់«កិច្ចព្រមព្រៀង») នឹងមានប្រសិទ្ធភាព និងការអនុវត្តជាផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ «កិច្ចព្រមព្រៀង» បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០...
បរទេស ៖ ប្រទេសចិន នាពេលថ្មីៗនេះ បានកាត់បន្ថយចំណងការទូតជាផ្លូវការ ជាមួយប្រទេស លីទុយអានី ក្រោយប្រទេស នៅតំបន់សមុទ្របាល់ទិកនេះ អនុញ្ញាតឲ្យតៃវ៉ាន់ បើកស្ថានទូតក្រៅផ្លូវការ នៅក្នុងទីក្រុងវីលនីស នេះបើយោង តាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន ALJAZEERA នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ ក្រុមសភាមួយ បានអំពាវនាវឱ្យមាន “វិធានការបន្ទាន់” ដើម្បីពង្រឹងការរារាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹងហានិភ័យណាមួយនៃការឈ្លានពានរបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ដោយព្រមានពីការកើនឡើងសក្តានុពលសម្រាប់ “វិបត្តិយោធា” ។ របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ក៏បានស្នើថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលមានកងកម្លាំងការពារ “ប្រកបដោយវិជ្ជាជីវៈខ្ពស់” នឹងមានតួនាទីសន្តិសុខដ៏សំខាន់ ដើម្បីដើរតួក្នុងស្ថានភាព ដែលអាចកើតមាននៅតៃវ៉ាន់។ គណៈកម្មាការបានឲ្យដឹងនៅក្នុងកាសែតថា...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Zhao Lijian នៅថ្ងៃពុធនេះបានថ្លែងថាអាមេរិកនិងចិន នឹងចាប់ផ្តើមលុបចោល នូវការរឹតត្បិតនៃដំណើរការ ធ្វើការរបស់ក្រុមអ្នកកាសែត នៃប្រទេសរៀងខ្លួន។ លោក Zhao បានបន្តដែរថាថ្មីៗនេះ អាមេរិកនិងចិន បានឈានទៅដល់ការយល់ព្រមគ្នា លើកិច្ចការងារចំនួន៣រួមគ្នាយោងទៅ តាមគោលការណ៍គោរពគ្នាទៅវិញទៅមក និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសទៅលើវិស័យសារព័ត៌មាន។ ក្នុងន័យនេះចិននិងអាមេរិក នឹងធ្វើការផ្តល់សិទ្ធឡើងវិញ ឲ្យទៅកាន់ក្រុមអ្នកកាសែតរៀងខ្លួន ក្នុងការធ្វើការងារដោយសេរីក្នុងប្រទេសទាំងពីរ...
ប៉េកាំង ៖ ដោយសារពិភពលោក នៅតែស្ថិតក្នុងការទប់ទល់ នឹងជំងឺរាតត្បាត កូវីដ-១៩ អ្នកវិទ្យាសាស្ត្រចិន កំពុងពន្លឿនការ អភិវឌ្ឍន៍ថ្នាំព្យាបាល ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។ សាកលវិទ្យាល័យ Tsinghua មន្ទីរពេទ្យប្រជាជនទី៣ នៃ ទីក្រុង Shenzhen និង Brii...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន២លានដូសដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់កម្ពុជាហើយនៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាននៃការអញ្ជើញទទួលដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នាឱកាសប្រគល់-ទទួលវ៉ាក់សាំង ចំនួន២លានដូសនោះដែរ មានការអញ្ជើញចូលរួមពី លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា,...