ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ ទណ្ឌកម្មលើបុគ្គល និងអង្គភាពអង់គ្លេសដែលពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម ជាឯកតោភាគីលើបុគ្គល និងអង្គភាពចិន ដែលពាក់ព័ន្ធដោយលើកឡើង ពីអ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ។...
ប៉េកាំង៖ ការធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz Al Saud លោបានយល់ព្រមជំទាស់រាល់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងការពារផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្នុងជំនួបនោះលោក វ៉ាង យី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋចិនផងដែរ បានថ្លែងអំណរគុណយ៉ាងកក់ក្តៅ ពីប្រធានាធិបតីចិនលោក ស៊ី...
ប៉េកាំង៖ ការលាក់ពុត និងស្តង់ដារទ្វេ របស់សហរដ្ឋអាមេរិក ដែលបានធ្វើជាអ្នកការពារសិទិ្ធមនុស្ស ត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍ថ្មី ស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសមហាអំណាច មួយនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ដែលត្រូវបានចេញ ផ្សាយនៅថ្ងៃពុធ ដោយការិយាល័យ ព័ត៌មានក្រុមប្រឹក្សារដ្ឋចិន បានលើកឡើង នៅក្នុងឧទាហរណ៍ជាច្រើនអំពីលទ្ធផល គួរឱ្យសោកស្តាយ...
ប៉េកាំង ៖ លោកស៊ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្ស កុម្មុយនីស្តចិន បានលើកឡើងថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយ កូរ៉េខាងជើង និងគណបក្ស ពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ដំណោះស្រាយ នយោបាយ នៃបញ្ហាឧបទ្វីបកូរ៉េ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីប ដើម្បីចូលរួមវិភាគទានថ្មី ដល់សន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ លោកស៊ី...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ...
ប៉េកាំង៖ ប្រទេសរុស្ស៊ី និងចិន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសទាំងពីរចង់បានកិច្ចប្រជុំកំពូល នៃសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ចំពេលដែលគេហៅថាភាពចលាចលនយោបាយ កាន់តែខ្ពស់ដោយទីក្រុងមូស្គូបាននិយាយថាពួកគេជឿជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពតាមរបៀបបំផ្លិចបំផ្លាញ។ សម្ព័ន្ធមិត្តទាំងពីរ ដែលទំនាក់ទំនងជាមួយលោកខាងលិច កំពុងស្ថិតក្នុងសភាពតានតឹង កាន់តែខ្លាំងឡើង បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើអ៊ីនធឺណិតបានឲ្យដឹងថា“ នៅក្នុងពេលនៃការកើនឡើងនូវវិបត្តិនយោបាយសកល...
ប៉េកាំង៖ ប្រទេសចិន បានរក្សាជំហររបស់ខ្លួនក្នុងនាម ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់សហភាពអ៊ឺរ៉ុប គិតត្រឹមខែមករា នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យស្ថិតិរបស់អឺរុប កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងខែដំបូងនៃឆ្នាំ២០២១ សហភាពអឺរ៉ុប បាននាំចេញទំនិញក្នុងតម្លៃ ១៦,១ ពាន់លានអឺរ៉ូ (ប្រហែល ១៩,២ ពាន់លានដុល្លារ) ទៅកាន់ប្រទេសចិន ដោយកើនឡើង ៦,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ...
អាឡាស្កា៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃជាមួយសមភាគីចិន នៅរដ្ឋអាឡាស្កាថា សកម្មភាពរបស់ចិន គំរាមកំហែងដល់បទបញ្ជាផ្អែកលើច្បាប់ ដែលរក្សាស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ លោក Blinken បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល ជាមួយមន្ត្រីការទូតកំពូលរបស់ បក្សកុម្មុយនីស្តចិនលោក យ៉ាង...
ប៉េកាំង ៖ គណៈប្រតិភូចិន បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រួមទាំងហុងកុងផងដែរ ដែលការជំរុញនេះ កើតឡើងនៅក្នុង កិច្ចពិភាក្សា យុទ្ធសាស្ត្រកម្រិតខ្ពស់ នៅអាឡាស្កា នេះបើយោងតាមកសរចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ គណៈប្រតិភូបានឲ្យដឹងថា ប្រព័ន្ធបោះឆ្នោតនៅក្នុងតំបន់រដ្ឋបាល ពិសេសហុងកុង គឺជាប្រព័ន្ធបោះឆ្នោត ក្នុងស្រុកមួយ...
បាងកក ៖ ទីក្រុងប៉េកាំងកំពុងត្រូវបានគេទាញ ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលកំពុងញាំញី នៅប្រទេសមីយ៉ាន់ម៉ា ហើយរោងចក្រចិន ត្រូវបានដុតបំផ្លាញ ខណៈដែលកម្មករចិនដីគោកកំពុង ស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ច នៅខែមករាឆ្នាំ ២០២០ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា...