បរទេស៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវមានអាវុធវាយប្រហារក្នុងចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងប្រទេសចិន ដែលកំពុងតែអភិវឌ្ឍយ៉ាងលឿន នូវប្រព័ន្ធរបស់ខ្លួនសម្រាប់វាយប្រហារតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SRN News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងរដ្ឋសភា លោក Chiu Kuo-cheng...
ប៉េកាំង៖ ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានសារភាពចំពោះការ ចោទប្រកាន់ពីបទឆបោក នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យលោកស្រី វិលត្រឡប់ទៅប្រទេសចិនវិញ ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីលោកស្រី ត្រូវបានឃុំខ្លួននៅក្នុង ប្រទេសកាណាដា ក្នុងនាមតំណាងឲ្យ សហរដ្ឋអាមេរិក។ ដោយបង្ហាញមុខពីចម្ងាយ ពីប្រទេសកាណាដាដើម្បី ដំណើរការតុលាការសហព័ន្ធ នៅទីក្រុងញូវយ៉ក លោកស្រី ម៉េង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះអន្តរកម្មផ្លូវការ រវាងប្រទេសណាមួយ និងតំបន់តៃវ៉ាន់ ហើយបដិសេធយ៉ាងដាច់ខាត ចំពោះការចូលជាសមាជិកតៃវ៉ាន់ ទៅនឹងកិច្ចព្រមព្រៀង ឬអង្គការណាមួយ ដែលមានលក្ខណៈផ្លូវការ។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ នៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយអំពី ការប្រកាសរបស់តៃវ៉ាន់ អំពីការដាក់ពាក្យចូលរួម ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនលោក Qin Gang បានឲ្យដឹងថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការចាប់ផ្តើមកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពតានតឹងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃ ការគោរពគ្នាទៅវិញទៅមក។ លោក Qin បានឆ្លើយតបទៅនឹងសំណួរបន្ទាប់ពី ថ្លែងសុន្ទរកថានៅឯសេតវិមានថា “យើងនឹងបន្តធ្វើការ ជាមួយភាគីអាមេរិក ដរាបណាមានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ។ ការសន្ទនានិម្មិតដែលធ្វើឡើងរួមគ្នា ដោយមជ្ឈមណ្ឌលខាទ័រ...
បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានធ្វើការប្រឆាំងមិនឲ្យកោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរប៉ាស៊ីហ្វិកដ៏ធំមួយ ក្រោយត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងប៉េកាំងនិយាយថា ចង់ក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងនោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន IB Times នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កោះតៃវ៉ាន់បានធ្វើការចរចា អស់រយៈពេលជាច្រើនឆ្នាំ...
យូអិន ៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានបង្ហាញការសោកស្តាយ ចំពោះអវត្តមានរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច មួយចំនួនទៀត ពីកិច្ចប្រជុំដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងការរើសអើងជាតិ សាសន៍ ។ យោងតាមទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ត្រូវបានគេរំពឹងថា នឹងបង្ហាញសញ្ញាប្រឆាំង ចំពោះការប៉ុនប៉ងរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាព នៅសមុទ្រចិនខាងកើត និងខាងត្បូងនៅពេល ដែលគ្រប់ភាគីជួបគ្នា នៅទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។ យោងតាមប្រភពនានាសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ របស់មេដឹកនាំរួមប្រើភាសាតឹងរ៉ឹង ជាងពេលមុន ទាក់ទងនឹងស្ថានភាពនៅក្នុងដែនទឹកដែលចិន កំពុងបង្កើនការទាមទារទឹកដីរបស់ខ្លួនដោយលើកឡើងថា សមាជិក...
ប៉េកាំង ៖ ប្រទេសចិន បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើនាវាមុជទឹកនុយក្លេអ៊ែរ ដោយបញ្ជាក់ ថា វាមានចេតនាបង្កើនភាពតានតឹង ក្នុងតំបន់បង្កឱ្យមានការប្រណាំង ប្រជែងអាវុធគំរាមកំហែង ដល់សន្តិភាពនិង ស្ថិរភាពក្នុងតំបន់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែង មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរអន្តរជាតិ។ ឆ្លើយនឹងសំណួរសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន...
ប៉េកាំង៖ ប្រទេសចិន និងប្រទេសដែលមានគំនិតដូចគ្នា បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ចូលរួមដោះស្រាយបញ្ហាការជួញដូរមនុស្ស និងពលកម្មដោយបង្ខំនៅសហរដ្ឋអាមេរិក និងចាត់វិធានការចាំបាច់។ ថ្លែងក្នុងនាមក្រុមប្រទេសមួយក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាលោក Jiang Duan រដ្ឋមន្ត្រីបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា ការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលជាពិសេសប៉ះពាល់ដល់ស្ត្រី និងកុមារ ។ លោកបានកត់សម្គាល់ថា“...
បរទេស៖រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថា ប្រទេសឥណ្ឌា នាពេលថ្មីៗនេះ ចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ នឹងមានការវិវត្តល្អប្រសើរឡើង ត្រឹមតែនៅពេលណាដែលប្រទេសសងខាងដកថយកងទ័ពខ្លួន ចេញពីទីប្រឈមមុខដាក់គ្នា ស្ថិតនៅតាមព្រំដែននៃជួរភ្នំហិមាល័យប៉ុណ្ណោះ។ លោក Subrahmanyam Jaishankar តាមសេចក្តីរាយការណ៍ បានបង្ហាញពីគោលជំហររបស់ប្រទេសឥណ្ឌានេះ នៅពេលដែលលោកបានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន គឺលោក វ៉ាង យី នៅក្រៅកិច្ចប្រជុំក្នុងតំបន់មួយ នៅទីក្រុង Dushanbe កាលពីថ្ងៃព្រហស្បតិ៍។...