រ៉ាបាដ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍របស់ប្រទេសសេណេហ្គាល់ បានចំនួន១៣០នាក់ ចេញពីឆ្នេរសមុទ្រអាត្លង់ទិក នៅក្បែរទីក្រុង Dakhla ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា ការល្បាតរបស់កងទ័ពជើងទឹកម៉ារ៉ុក បានស្ទាក់ចាប់ទូកមួយគ្រឿងនេះ ខណៈដែលទូកកំពុងបើកបរចេញដំណើរពីកំពង់ផែ Fass Boye...
រ៉ូម៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា ជនអន្តោប្រវេសន៍ចំនួន៤១នាក់ ត្រូវបានប្រឈមនឹងសេចក្តីស្លាប់ នៅគ្រាលិចកទូកចុងក្រោយបង្អស់ នៅលើផ្លូវឆ្លងកាត់កណ្តាល សមុទ្រមេឌីទែរ៉ាណេ ដែលទូកនេះបានផុសឡើងក្នុងសប្តាហ៍នេះ ។ ការស្លាប់នេះត្រូវបានរាយការណ៍ ដោយអ្នកនៅរស់រានមានជីវិតចំនួន៤នាក់ នៃសោកនាដកម្មដែលត្រូវបាន នាំយកទៅកាន់កោះ Lampedusa ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃពុធម្សិលមិញនេះ ។ យោងតាមសេចក្តីរាយការណ៍របស់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កម្ពុជា បានបណ្តេញជនបរទេស ២៣០នាក់ ក្រោយលួចស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី២៣ កញ្ញា បានបញ្ជាក់ថា «ធ្វើការបណេ្ដញជនបរទេសចំនួន ២៣០នាក់ ស្រី ៥០នាក់ ក្នុងនោះមាន ២សញ្ជាតិ៖ ជនជាតិវៀតណាមចំនួន២២៨នាក់ និងជនជាតិចិនចំនួន០២នាក់...
រ៉ាបាត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ឆ្មាំឆ្នេរសមុទ្រ នៃកងនាវាចររបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះ ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន២៥៦នាក់ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីថ្ងៃសៅរ៍មក ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍កាលពីថ្ងៃអង្គារ ។ សេចក្តីរាយការណ៍បានដកស្រង់ ប្រភពយោធាថា ជនអន្តោប្រវេសន៍ភាគច្រើន មកពីអនុតំបន់សាហារ៉ា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត៩០០នាក់ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ហើយបាននាំមកកាន់ប្រទេសលីប៊ីវិញ កាលពីសប្តាហ៍មុន នេះបើតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM) បានប្រកាសកាលពីថ្ងៃចន្ទ ។ អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមករា ជនចំណាកស្រុកចំនួន ៨៧២នាក់ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់នៅលើដែនសមុទ្រ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាគិតត្រឹមឆ្នាំ២០២១នេះចំនួននៃជនអន្តោប្រវេសខុសច្បាប់ដែលត្រូវបានជួយសង្គ្រោះជីវិតចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ីគឺមានចំនួនរហូតទៅដល់៣២០០០នាក់។ អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការងារអន្តោប្រវេសដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានធ្វើការស្រាវជ្រាវនិងបង្ហាញថាចំនួនសរុបនៃជនភៀសខ្លួនខុសច្បាប់សរុបមានចំនួនរហូតទៅដល់៣២៤២៥នាក់ដែលត្រូវបានជួយសង្គ្រោះជីវិតចេញពីការព្យាយាមឆ្លងដែនតាមសមុទ្រ។ នៅក្នុងឆ្នាំ២០២១នេះផងដែរគេក៏រកឃើញដែរថាជនអន្តោប្រវេសខុសច្បាប់ដល់ទៅ៦៥៥នាក់ដែលបានបាត់បង់ជីវិតហើយប្រមាណជា៨៩៧នាក់ទៀតបានបាត់ខ្លួននៅក្បែរទៅនឹងឆ្នេរសមុទ្រនៃប្រទេសលីប៊ី។ គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២០ចំនួនជនអន្តោប្រវេសខុសច្បាប់សរុប១១៨៩១នាក់គឺត្រូវបានជួយសង្គ្រោះនិងបញ្ចូនទៅកាន់ប្រទេសលីប៊ីវិញខណៈដែលចំនួនអ្នកបាត់បង់ជីវិតមាន៣៨១នាក់និង៥៩៧នាក់បានបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរក្នុងសមុទ្រ៕ ប្រែសម្រួល៖ស៊ុនលី
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ចំនួន ៤៩នាក់បានបាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរថយន្តសណ្តោងចំនួន១ គ្រឿងបានក្រឡាប់ នៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ិក ។ ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា រថយន្តដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ភាគច្រើនមកពីអាមេរិកកណ្តាល បានក្រឡាប់នៅលើផ្លូវហាយវេស៏ នៅជិតរដ្ឋ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ជនចំណាកស្រុកចំនួន៣១នាក់បានស្លាប់កាលពីថ្ងៃពុធ នៅគ្រាដែលទូករបស់ពួកគេបានលិចដែលចេញពីទីក្រុង Calais ភាគខាងជើងនៃប្រទេសបារាំង។ ទូកនោះបានចេញដំណើរឆ្លងកាត់ច្រកព្រំដែនទឹកឆ្ពោះទៅចក្រភពអង់គ្លេស ។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM)បានឲ្យដឹងថា វាជាការបាត់បង់ជីវិតដ៏ធំបំផុតតែមួយគត់នៅក្នុងតំបន់ចាប់តាំងពីបានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងឆ្នាំ២២០១៤ ។ វិទ្យុបារាំង...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការអន្តរជាតិ សម្រាប់ការ ធ្វើចំណាកស្រុក ហៅកាត់(IOM) កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៧៥នាក់ បានលង់ទឹកស្លាប់ នៅសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិច ប្រទេសលីប៊ី ខណៈកំពុងព្យាយាមទៅដល់តំបន់អឺរ៉ុប ។ អង្គការ...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិរបស់ក្រិច AMNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា ពលរដ្ឋចំនួន៣នាក់បានបង់ជីវិត និង២១នាក់បានជួយសង្គ្រោះ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីទូក១គ្រឿងបានដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍មកពីប្រទេសតួកគី ឆ្ពោះទៅកាន់ក្រិចគឺឆ្នេរសមុទ្រនៃកោះ Chios នៅភាគខាងជើងសមុទ្រ Aegean ។ សេចក្តីរាយការណ៍ដែលបានដកស្រង់ប្រភពចេញពីឆ្នាំសមុទ្រដែលមានឈ្មោះថា Hellenic ថា លម្អិតអំពីឧប្បត្តិហេតុ ក្នុងនោះរាប់ទំាងជនជាតិដែលបានជួយសង្គ្រោះជីវិត...