ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំវីដេអូ conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំដើម្បីរៀបចំកម្លាំង មធ្យោបាយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថកិច្ចទាំងអស់ សុទ្ធតែជានគរបាលយុត្តិធម៌...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បើតាមរបាយការណ៍របស់រាជបណ្ឌិត្យសភាកម្ពុជា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ ត្រូវដកហូតដីព្រៃលិចទឹកទាំងនោះ យកមកវិញជាបន្ទាន់។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវដកហូតដីព្រៃលិចទឹក ដែលជនខិលខូចលួចកាប់ទន្ទ្រាន នៅតំបន់បឹងទន្លេសាបត្រឡប់មកវិញទាំងអស់។ តាមរយៈសារសំឡេង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យោងតាមរបាយការណ៍ស្រាវជ្រាវ អំពីបឹងទន្លេសាប របស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
កំពង់ចាម៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវបទបញ្ជា ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ ដីព្រៃលិចទឹក ។ លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជានេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្ត...