បរទេស ៖ មន្ត្រីណាតូមួយរូប បាននិយាយនៅថ្ងៃអង្គារថា អគ្គលេខាធិការ អង្គការសម្ពន្ធមិត្ត យោធាណាតូ លោក Jens Stoltenberg បានគ្រោងរៀបចំកិច្ចប្រជុំពិសេសមួយ រវាងឯកអគ្គរដ្ឋទូតសម្ពន្ធមិត្ត និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅក្នុងសប្ដាហ៍ក្រោយ ស្របពេលដែលភាគីទាំងពីរ ស្វះស្វែងឲ្យមានកិច្ចពិភាក្សាគ្នាទប់ស្កាត់មិនឲ្យមានជម្លោះដោយចំហ ជុំវិញបញ្ហាអ៊ុយក្រែន ។ ដោយព្រួយបារម្ភ ចំពោះការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន សម្ពន្ធមិត្តយោធា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការឆ្លើយតបនៃប្រទេសរបស់លោក អាចនឹងមានការប្រែប្រួល ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការសម្ពន្ធមិត្តយោធាណា បដិសេធមិនបង្កើតការធានាសន្តិសុខ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រុស្ស៊ី ឈ្មោះ TASS បានឲ្យដឹងថា នៅក្នុងអំឡុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ អគ្គលេខាធិការអង្គការ សម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីអាចកំពុង ស្ថិតក្នុងការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែវានៅតែបង្កការគម្រាមកំហែង យោធាដ៏គួរឲ្យខ្លាច ជាពិសេសក្នុងវិស័យសព្វាវុធទំនើប និងសង្គ្រាមលើអ៊ីនធឺណេត។ លោកបាននិយាយប្រាប់កម្មវិធី របស់ទីភ្នាក់ងារសារព័ត៌មាន CNBC ដូច្នេះថា ប្រទេសរុស្ស៊ី គឺជាមហាអំណាចមួយដែលកំពុងតែធ្លាក់ចុះ មានន័យសំដៅដល់សារៈសំខាន់ សេដ្ឋកិច្ចរុស្ស៊ី...
បរទេស៖ ក្នុងពេលប៉ុន្មានម៉ោងមុន ជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ស្របពលមានភាពតានតឹងកើនឡើង ជុំវិញរឿងប្រទេសអ៊ុយក្រែននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា សម្ពន្ធមិត្តណាតូមាន ការប្តេជ្ញាឥតងាករេ ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ថ្លែងនៅពេលចាប់ផ្តើម កិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba...
បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា សព្វាវុធមួយ ចំនួនធំ ត្រូវបានបន្តដឹកជញ្ជូន ដោយក្រុមសម្ព័ន្ធមិត្ត អង្គការណាតូ ឆ្ពោះទៅកាន់ តំបន់ព្រំដែន រុស្សី ដែលរដ្ឋាភិបាល ក្រុងមូស្គូ បានហៅសកម្មភាពនេះថា ជាការបង្កហេតុ ដែលនាំឲ្យការកើតជម្លោះមួយរវាងគ្នា ។ ថ្លែងទៅកាន់សន្និសិទកាសែត លោក...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg នៅថ្ងៃអង្គារនេះ បានធ្វើលើកឡើងសាជាថ្មី ចំពោះបញ្ហាអ៊ុយក្រែ និងរុស្សីជុំវិញលទ្ធភាពនៃ ការប្រើប្រាស់ទ័ពរបស់រុស្សី ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន នាពេលណាមួយខាងមុខ។ លោកបានថ្លែងបែបនេះថា រុស្សីនឹងទទួលខុសត្រូវ ចំពោះការខូចខាតធ្ងន់ធ្ងរ ជាមិនខានប្រសិនបើរដ្ឋាភិបាល ហ៊ានប្រើប្រាស់កម្លាំងយោធាណាមួយ ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន ហើយក្នុងនោះអ៊ឺរ៉ុបគឺ បានត្រៀមខ្លួនរួចហើយផងដែរក្នុងការ ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើ ប្រទេសរុស្សីទាំងវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុនិងនយោបាយផង។...
បរទេស៖ កាលពីដើមខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការសាកល្បងមីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង Zircon ជិតរួចរាល់ហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក វ្ល៉ាឌីមៀ ពូទីន ថា សព្វាវុធដែលមានល្បឿនលឿន...
បរទេស៖ ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការ ប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយទៅលើប្រទេសអ៊ុយក្រែន។ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ពន្ធមិត្ត នៅក្នុងរដ្ឋធានី Riga ប្រទេសឡាតវីថា លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញរួចហើយថា ខ្លួនអាចនឹងធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច...
ព្រុចសែល៖ ទីភ្នាក់ងារសារព័ត៌មាន របស់ក្រសួងការពារជាតិបេឡារុស្សបានឲ្យដឹងថា អង្គការណាតូបាន ផ្អាកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសបេឡារុស្សហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អត្ថាធិប្បាយលើព័ត៌មាននេះ ឧត្តមសេនីយឯក Viktor Gulevich ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធបេឡារុស្សនិងជាអនុរដ្ឋមន្ត្រីការពារជាតិទីមួយ បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច បំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីសន្តិសុខនិងតម្លាភាពនៃសកម្មភាពយោធា និងឯកសារទីក្រុងវីយែនស្តីពីវិធានការកសាងទំនុកចិត្ត និងសន្តិសុខ។ លោក Gulevich បានហៅការបញ្ចប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងណាតូ និងបេឡារុស្សថា “ជំហានមិនរាក់ទាក់បន្ទាប់” របស់រដ្ឋអឺរ៉ុប៕ ដោយ ឈូក បូរ៉ា
បរទេស៖ ដោយផ្តល់ការគាំទ្រដល់ប្រទេសប៉ូឡូញ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តមានក្តីព្រួយបារម្ភជាខ្លាំង អំពីយុទ្ធសាស្ត្ររបស់ប្រធានាធិបតីបេឡារុស លោក ដែលធ្វើឲ្យជីវិតជនអន្តោប្រវេសន៍ស្ថិតក្នុងហានិភ័យ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីមធ្យោបាយដែលរបបលោក Lukashenko កំពុងតែប្រើប្រាស់ជនអន្តោប្រវេសន៍ងាយរងគ្រោះ ជាយុទ្ធសាស្ត្រប្រឆាំងនឹងប្រទេសដទៃទៀត ហើយលោកកំពុងតែធ្វើឲ្យជីវិតរបស់ជនអន្តោប្រវេសន៍ស្ថិតក្នុងហានិភ័យ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World...