បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា មេដឹកនាំនៃប្រទេសសមាជិកណាតូ នឹងពិភាក្សាគ្នាពីប្រធានបទនានា ដែលរួមមានទាំងភាពលំបាក បង្កឡើងដោយរុស្ស៊ីនិងចិន នៅជំនួបកំពូលក្នុងទីក្រុងព្រួចសែល បង្ហាញពីតម្រូវការចាំបាច់ ដើម្បីឆ្លើយតបចំពោះយុទ្ធនាការ ព័ត៌មានមិនពិតរបស់រុស្ស៊ី។ នៅពេលធ្វើដំណើរទៅ ដល់ជំនួបកំពូល លោកស្រី Angela Merkel បានមានថ្លែងថា មេដឹកនាំនានា ក៏នឹងពិភាក្សាគ្នាពីវិធីដែលពួកគេអាច...
បរទេស៖ ថ្នាក់ដឹកនាំអង្គការណាតូ ត្រូវបានគេរំពឹងថា នឹងចាត់ទុកប្រទេសចិន ជាហានិភ័យសន្តិសុខ ចំពោះសម្ពន្ធមិត្តលោកខាងលិច នៅថ្ងៃចន្ទនេះ ក្រោយមួយថ្ងៃបន្ទាប់ពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងនិយាយថា ជាការបង្កាច់បង្ខួចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ដោយមេដឹកនាំសម្ពន្ធមិត្តដ៏លើកឡើង ពីក្តីព្រួយបារម្ភ ស្តីពីការបង្កើនកម្លាំងយោធារបស់រុស្ស៊ីក្នុងពេលថ្មីៗនេះ នៅជិតប្រទេសអ៊ុយក្រែនផងនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg...
បរទេស ៖ បុគ្គលិក និងសម្ភារៈយោធា មកពីសមាជិក អង្គការណាតូ ចំនួន១១ប្រទេស តាមសេចក្តី រាយការណ៍ បានធ្វើការរួមគ្នា នៅក្នុងបរិយាកាស ជាក់ស្តែងសម្រាប់ជា លើកដំបូងមួយ កាលពីដើមសប្ដាហ៍នេះ នេះបើតាមសេចក្តី រាយការណ៍មួយពីទីភ្នាក់ងារ សារព័ត៌មាន UPI ។ នៅក្នុងអំឡុងសមយុទ្ធ Steadfast Defender...
បរទេស៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ថា សម្ពន្ធមិត្តចាំបាច់ត្រូវតែចូលរួម ក្នុងការប្រមូលធនធានឲ្យមានប្រសិទ្ធភាពខ្លាំងឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ត្រៀមធ្វើកិច្ចប្រជុំនៅថ្ងៃអង្គារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការណាតូ លោក Stoltenberg បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា “ក្នុងពិភពលោកមានការប្រកួតប្រជែងនិងរឿងមិនអាចប៉ាន់ស្មានទុកមុនកាន់តែច្រើននោះ យើងត្រូវការភាពសាមគ្គីអន្តរអាត្លង់ទិក គឺអឺរ៉ុបនិងអាមេរិកខាងជើង ឈរនៅជាមួយគ្នាយ៉ាងរឹងមាំនៅណាតូ ដូច្នេះគោលដៅនៃគំនិតផ្តួចផ្តើមឆ្នាំ២០៣០ណាតូរបស់យើង នឹងត្រៀមរៀបចំសម្ពន្ធភាពរបស់យើងសម្រាប់អនាគត”។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសរុស្សី ត្រូវបានគេដឹងថា គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីប្រមាណជា ២០ថ្មីបន្ថែមទៀត នៅភាគខាងលិចនៃប្រទេសក្នុងឆ្នាំនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា អង្គភាពទាំងនោះនឹងប្រើប្រាស់ ក្នុងគោលបំណងធំប្រឈមមុខ ទៅនឹងការកើនឡើងនៃការគម្រាមកំហែង របស់អង្គការណាតូ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu ក៏បានលើកឡើងអំពីសំពាធ ដែលត្រូវបានធ្វើឡើងតាមរយៈ ការបង្កើនចំនួនជើងហោះហើរ ដោយយន្តហោះទំលាក់គ្រាប់បែក...
ព្រុចសែល៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិអូតង់ខាងជើង បានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីបន្តគាំទ្រសហគមន៍អាហ្វហ្គានីស្ថានសូម្បីតែបន្ទាប់ពីការដកកងកម្លាំងចេញពីទីក្រុងកាប៊ុល នេះបើយោងតាមអគ្គលេខាធិការសម្ព័ន្ធមិត្តលោក Jens Stoltenberg ។ ថ្លែងទៅកាន់សន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំជាក់ស្តែងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិណាតូលោក Stoltenberg បានលើកឡើងថា “រដ្ឋមន្ត្រីនានាបានព្រមព្រៀងថា ការបន្តគាំទ្រនេះគឺជាមធ្យោបាយដ៏ល្អបំផុត ដែលយើងទាំងអស់គ្នាអាចចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ។ លោកបានលើកឡើងថា អង្គការណាតូ នឹងរក្សាវត្តមានការទូតស៊ីវិល នៅកាប៊ុល បន្ទាប់ពីការដកកម្លាំងរបស់ខ្លួន ដែលកំពុងរីកចម្រើន “នៅក្នុងរបៀបរៀបរយ...
ម៉ូស្គូ៖ រដ្ឋមន្រ្តីការពារជាតិលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបង្កើតកងឯកភាព និងទ្រង់ទ្រាយថ្មីប្រមាណ ២០ នៅក្នុងស្រុកយោធាខាងលិចរបស់ខ្លួន នៅចុងឆ្នាំនេះ ដើម្បីប្រឆាំងនឹងការគំរាមកំហែង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។ លោក Shoigu បានឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់ក្រសួងការពារជាតិថា “សកម្មភាពរបស់សហសេវិក លោកខាងលិចរបស់យើង កំពុងបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោក...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺបានចាប់ ផ្តើមធ្វើការដកកម្លាំងយោធា របស់ខ្លួនជាផ្លូវការហើយចេញ ពីប្រទេសអាហ្គានីស្ថានដើម្បីបញ្ចប់ទៅនូវ សង្គ្រាម ដែលប្រធានាធិបតីអាមេរិកលោក Joe Biden ដែលហៅថាជាសង្គ្រាមគ្មាន ថ្ងៃបញ្ចប់ឬ Forever War ។ រំលឹកដែរថាចាប់តាំងតែ ពីពេលដែលសហរដ្ឋអាមេរិក...