តេអេរ៉ង់៖ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បានលើកឡើងថា សហរដ្ឋអាមេរិក ត្រូវតែលុបចោលទណ្ឌកម្ម ដែលខ្លួនបានដាក់លើអ៊ីរ៉ង់ ជាថ្នូរនឹងការវិលត្រឡប់របស់ខ្លួន ទៅកាន់កិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ គោលដៅសំខាន់មួយ នៃកិច្ចចរចានៅទីក្រុងវីយែនគឺ “បង្កើតលក្ខខណ្ឌ ដែលជនជាតិអាមេរិកត្រូវតែជួប” លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...
ភ្នំពេញ ៖ និយាយក្នុងន័យឌឺដងទៅកាន់មហាអំណាចអាមេរិកដែលមានបំណងដាក់ទណ្ឌកម្ម និងបង្កក់ទ្រព្យសម្បត្តិ លើមន្រ្តីជាន់ខ្ពស់ខ្មែរនៅបរទេសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដកផេះស្អី បើពួកគេគ្មានទ្រព្យនៅទីនោះផង។ ជាមួយគ្នានេះដែរ សម្តេចផ្ញើសារបែបអរគុណ ចំពោះចំណាត់ការអន្តរជាតិនេះ ដោយសម្ដេចចាត់ទុកថា គ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណោះ ។ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abollahian បានរំលឹកឡើងវិញនូវគោលនយោបាយ ការពារប្រទេសរបស់លោក ដោយលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមនឹងបន្តបង្កើន អំណាចការពាររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក មាន “ទណ្ឌកម្មមិនស្ថាបនា” ក៏ដោយ។ លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំងលោក Jean-Yves Le...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គល ដែលពាក់ព័ន្ធនឹងកម្មវិធីដ្រូន (UAV) របស់អ៊ីរ៉ង់ ដែលធ្វើឲ្យទីក្រុងតេអេរ៉ង់ ខឹងសម្បារយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងរតនាគារបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់ក្រុមហ៊ុនចំនួនពីរ និងបុគ្គលចំនួន ៣រូប ដែលផ្តល់ “ការគាំទ្រយ៉ាងសំខាន់” ដល់កម្មវិធី UAV របស់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។ ឧត្តមសេនីយទោ...
សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូងលោក Chung Eui-yong នៅថ្ងៃពុធនេះបានលើកឡើងថា ប្រទេសនេះនឹងពិចារណា ពីការបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើកូរ៉េខាងជើង ទទួលយកសំណើពិភាក្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសវនកម្មសភា នៃការិយាល័យរដ្ឋាភិបាល ដោយលើកឡើងថា សកម្មភាពមួយចំនួនគួរតែ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីការពារកូរ៉េខាងជើង មិនឱ្យអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលបន្ថែមទៀត។...
បរទេស៖ អ្នកនាំពាក្យរបស់ រដ្ឋសភាជាតិរបស់ប្រទេសអ៊ីរ៉ង់លោក Hammouda Sabbagh កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការវាយប្រហារ និងទិះតៀនយ៉ាងខ្លាំង ទៅលើទណ្ឌកម្មដោយ បណ្តាប្រទេសលោកខាងលិច ដែលបានកំពុងដាក់សំពាធ មកដល់ប្រទេសស៊ីរីរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា សកម្មភាពដាក់ទណ្ឌកម្មទាំងនេះ គឺមានជំហផ្ទុយស្រឡះពីច្បាប់ របស់អន្តរជាតិ និងព្រមទាំងបានធ្វើការអំពាវ នាវឲ្យមានការដកចេញនូវ ទណ្ឌកម្មទាំងអស់ដើម្បីធ្វើការ ត្រួតពិនិត្យសាជាថ្មីចំពោះបញ្ហានេះ។ ថ្លែងបែបនេះនៅក្នុងអំឡុងពេល កំពុងមានទស្សនកិច្ច...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឲ្យអាមេរិក ដកទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹង ប្រទេសគុយបាជាបន្ទាន់ ហើយសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយគុយបាស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងបទដ្ឋានមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ។ ។ អ្នកនាំពាក្យចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសគុយបាថា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ជំនួបកំពូលដ៏មានអំណោយផលមួយ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលលពីសប្ដាហ៍មុន មិនបានបញ្ឈប់ទីក្រុងវ៉ាស៊ីនតោន ពីការព្យាយាមទប់ទល់នឹងរុស្ស៊ីទេ និងថា ការមានចំណងមិត្តភាពដ៏ច្បាស់លាស់ គឺមានសារៈសំខាន់ខ្លាំងបំផុត។ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN...
បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មសងសឹក លើមន្ត្រីអាមេរិកមួយរូបទៀត ដែលបានថ្កោលទោសការ គាបសង្កត់របស់ប្រទេសចិន លើសេរីភាពសាសនា។ ក្រសួងការបរទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលោក Johnnie Moore ជាអតីតឧត្តមស្នងការអាមេរិក ទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ ដើម្បីជាការឆ្លើយតបចំពោះការ ចុះបញ្ជីខ្មៅរបស់អាមេរិក កាលពីថ្ងៃទី១២ ខែឧសភា លើមន្ត្រីរដ្ឋាភិបាលចិន លោក...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួន ដើម្បីធ្វើសម្បទានដល់ប្រទេសកូរ៉េខាងជើង ដែលអាចរួមបញ្ចូលការបន្ធូរបន្ថយ ទណ្ឌកម្មបណ្តោះអាសន្នបើចាំបាច់ ដើម្បីជំរុញដំណើរការ នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Andy Kim (D-NJ) ក៏បានឲ្យដឹងផងដែរថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ចាំបាច់ត្រូវពន្យល់ឱ្យច្បាស់ថាតើ មានជម្រើសអ្វីខ្លះនៅលើតុនៅពេល លោកជួបជាមួយសមភាគីអាមេរិកលោក ចូ បៃដិន...