តេអេរ៉ង់៖ អ្នកជំនាញបានឲ្យដឹងថា ភាពតានតឹងដែលកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានកាត់បន្ថយឱកាសនៃ ការបន្តកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះ អ៊ីរ៉ង់បានដកកាមេរ៉ាត្រួតពិនិត្យ មួយចំនួនដែលបានដំឡើងដោយ IAEA នៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលអតីតរដ្ឋបាលរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់...
តេអេរ៉ង់៖ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ពិតជាយកចិត្តទុកដាក់ ក្នុងការឈានដល់កិច្ចព្រមព្រៀងដ៏រឹងមាំ និងយូរអង្វែងនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ មានសុច្ឆន្ទៈ និងទាមទារការប្តេជ្ញាចិត្តចំពោះទីបញ្ចប់នេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទកាលពីយប់ថ្ងៃសុក្រ ជាមួយប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក...
តេអេរ៉ង់៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Nour News បានរាយការណ៍ថា អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Enrique Mora នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់នៅថ្ងៃអង្គារ ជុំវិញកិច្ចចរចានៅទីក្រុងវីយែន ក្នុងគោលបំណងធ្វើឱ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ រស់ឡើងវិញ។ Nour News ដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ មិនផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោក...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យភាគីទាំងអស់ ដែលពាក់ព័ន្ធក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស ឱ្យដាក់ចេញនូវគំនិតផ្តួចផ្តើម ដើម្បីពន្លឿនការបញ្ចប់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរនៅលើបណ្ដាញ Twitter ថា “ការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន នៅតែមិនច្បាស់លាស់ ដោយសារតែការពន្យារពេល របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រេចចិត្តផ្នែកនយោបាយ” ។...
តេអេរ៉ង់៖ បន្ទាប់ពីមានការលំបាកជាង ៣ឆ្នាំមក អ៊ីរ៉ង់កំពុងរៀបចំ ដើម្បីទទួលបានចំណែក យុត្តិធម៌របស់ខ្លួននៅក្នុងទីផ្សារប្រេង និងឧស្ម័ន ជាមួយនឹងក្តីសង្ឃឹមនៃការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយ មហាអំណាចពិភពលោក នៅទីក្រុងវីយែន។ អ៊ីរ៉ង់មានផែនការសម្រាប់យុគសម័យ ក្រោយការដាក់ទណ្ឌកម្មក្នុងការ វិនិយោគក្នុងឧស្សាហកម្ម ថាមពលរបស់ខ្លួន ដោយការបើករោងចក្រចម្រាញ់ប្រេងថ្មី ការសាងសង់បំពង់បង្ហូរប្រេងថ្មី និងការពង្រឹងទំនាក់ទំនងអន្តរជាតិ ដើម្បីពង្រីកឱកាសសេដ្ឋកិច្ច។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក...
វីយែន៖ សេវាការទូតរបស់សហភាពអឺរ៉ុប បានឲ្យដឹងថាកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងបន្តនៅទីនេះនៅថ្ងៃទី៨ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប (EEAS) បានឲ្យដឹងថា អ្នកចូលរួមក្នុងការចរចាលើកទី៨ នឹង “បន្តការពិភាក្សាលើការរំពឹងទុកនៃ ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅ JCPOA និងរបៀបដើម្បីធានាឱ្យបាន នូវការអនុវត្តពេញលេញ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់ទទួលបានអត្ថបទ ដែលបានស្នើឡើងពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ។ លោក Hossein Amir Abdollahian បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ថា ប្រទេសអ៊ីរ៉ង់ បានមើលឃើញថា “មិនមានគំនិតផ្តួចផ្តើមដ៏ហ្មត់ចត់...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ចំពោះការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាមានការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ចាប់តាំងពីការចាប់ផ្តើមការចរចា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ” ។ កាលពីថ្ងៃសុក្រ លោក Sullivan...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការ ដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃមុននៃ ការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។ កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពី សំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មជាថ្មីឡើងវិញ...
បរទេស៖ នៅថ្ងៃអង្គារនេះកិច្ចព្រមព្រៀង ពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានគេដឹងថា បានចាប់ផ្តើមបន្តធ្វើឡើងសាជាថ្មី ហើយនៅក្នុងទីក្រុងវីយែនដោយមានវត្តមានរបស់មហាអំណាចធំជាច្រើន ហើយក្នុងនោះគោលបំណងធំ គឺធ្វើយ៉ាងណាទាញយកអាមេរិក ចូលមកក្នុងកិច្ចព្រមព្រៀងនេះវិញ។ គឺជាសម័យប្រជុំលើកដំបូង របស់ពួកគេចាប់តាំងពីមានការលើកឡើង ដែលបានលេចចេញពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំផ្លាញទៅលើកិច្ចព្រមព្រៀងមួយនេះ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះក្រសួងការបរទេសរុស្សី បានបដិសេធមិនព្រមធ្វើការឆ្លើយតប ចំពោះការចោទប្រកាន់ដោយលោករដ្ឋមន្ត្រី Javad Zarif ដែលបានធ្វើនៅក្នុងបទសំភាសរយៈពេល ៧ម៉ោង...