បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។ លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា នៅសល់ត្រឹមតែពីរបី សប្ដាហ៍ទៀតប៉ុណ្ណោះ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្លឹងជ្រើសជម្រើសដទៃទៀត ប្រសិនបើកិច្ចចរចាគ្នាបរាជ័យ។ កិច្ចពិភាក្សាគ្នាដើម្បីស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់មីស៊ីលរំលងទីក្រុង ស្របពេលដែលកិច្ចពិភាក្សាចរចាគ្នាជាអន្តរជាតិកំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងវីយែន ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយកការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោកឧត្តមសេនីយ៍ ជាមន្ត្រីនាំពាក្យឲ្យកងទ័ពអ៊ីរ៉ង់ បាននិយាយប្រាប់កាសែត Islamic Republic of Iran Broadcasting ជាទីភ្នាក់ងារសារព័ត៌មានរដ្ឋជាតិថា មីស៊ីលគឺត្រូវបានបាញ់ដើម្បីធ្វើតេស្តសាកល្បងការឆ្លើយតបរហ័សរបស់ប្រព័ន្ធការពារ នៅជុំវិញទីក្រុង Natanz។...
បរទេស៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ បានធ្វើការអំពាវនាវឲ្យ មហាអំណាចពិភពលោក បញ្ឈប់កិច្ចចរចានុយក្លេអ៊ែ ជាមួយប្រទេសអ៊ីរ៉ង់ភ្លាមៗ ដោយលើកឡើងពីការ ប្រកាសរបស់ទីភ្នាក់ងារឃ្លាំមើល របស់អង្គការសហប្រជាជាតិមួយ ដែលថា ទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការផលិត សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ជាមួយឧបករណ៍ដ៏ទំនើបជាងមុន។ ការិយាល័យរបស់ លោកនាយករដ្ឋអ៊ីស្រាអែល Naftali Bennett បានដកស្រង់សម្តីរបស់លោក ដែលនិយាយក្នុងកិច្ចសន្ទនា...
បរទេស៖ប្រេសិតសហរដ្ឋអាមេរិក លោក Robert Malley នាពេលថ្មីៗនេះ បានធ្វើការព្រមានថា កិច្ចប្រឹងប្រែងដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ កំពុងតែចូលដល់ ដំណាក់កាលដ៏សំខាន់ ដោយលោកនិយាយថា មានភាពអត់ធ្មត់រួម រវាងទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តខ្លួន ជុំវិញកម្មវិធីនុយក្លេអ៊ែកាន់តែ ទំនើបរបស់ទីក្រុងតេអេរ៉ង់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Robert Malley បានលើកឡើងជាថ្មី...
បរទេស៖ ក្រោយទីក្រុងតេអេរ៉ង់ចាប់ផ្តើម ដំណើរការផលិតលោហៈអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួច មន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត មានក្តីព្រួយបារម្ភពីសកម្មភាព នុយក្លេអ៊ែកើនឡើងរបស់អ៊ីរ៉ង់ ដែលគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់។ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើរការ ចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ហើយទង្វើនេះ អាចនឹងជួយអ៊ីរ៉ង់ អភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ និងត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបនានា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖រោងចក្រថាមពលនុយក្លេអ៊ែអ៊ីរ៉ង់ Bushehr បានចាប់ផ្តើមបន្តប្រតិបត្តិការវិញ ក្រោយត្រូវបានបិទផ្អាកដំណើរការកាលពី២សប្ដាហ៍មុន សម្រាប់ការរុះរើជួសជុល នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ផ្សាយនៅថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យឲ្យក្រុមហ៊ុនថាមពលរដ្ឋ TAVANIR លោក Mostafa Rajabi Mashhadi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោយធ្វើការជួសជុល រោងចក្រថាមពល Bushehr បានវិលត្រឡប់មកដំណើរការវិញ ហើយអគ្គិសនី១០០០មេហ្គាវ៉ាត់ នឹងត្រូវបញ្ចូលទៅក្នុងបណ្ដាញចែកចាយរបស់ប្រទេស”។ តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់...
បរទេស៖ ប្រធានរដ្ឋសភានៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងតេអេរ៉ង់នឹងមិនផ្តល់រូបភាព ពីខាងក្នុងទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់មួយចំនួន ឲ្យទៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិទៀតទេ ព្រោះតែកិច្ចព្រមព្រៀងឃ្លាំមើល ជាមួយទីភ្នាក់ងារនេះ បានផុតកំណត់ហើយ។ តាមសេចក្តីរាយការណ៍ លោក Mohammad Baqer Qalibaf បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងបានផុតកំណត់ហើយ។ ព័ត៌មានដែលបានកត់ត្រាណាមួយ នឹងមិនត្រូវបានប្រគល់ជូនទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិទេ ហើយទិន្នន័យនិងរូបភាព នឹងនៅតែជាកម្មសិទ្ធិរបស់អ៊ីរ៉ង់”។...
បរទេស ៖ កិច្ចពិភាក្សាគ្នា ដោយប្រយោល រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ឡើងវិញ បានបន្តធ្វើនៅក្នុង ទីក្រុងវីយែន កាលពីថ្ងៃសៅរ៍ ស្របពេលដែលសហភាព អឺរ៉ុបនិយាយថា កិច្ចចរចាគ្នា មានភាពតានតឹង និងអាល្លឺម៉ង់ ស្នើឲ្យមានការវិវត្ត ទៅមុខឲ្យបានលឿន ។ កិច្ចពិភាក្សាគ្នាជុំទី៦ តាមសេចក្តីរាយការណ៍...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កិច្ចចរចាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥វិញនោះ កំពុងស្ថិតនៅក្នុងទីមិនច្បាស់លាស់។ ការថ្លែងបែបនេះរបស់លោក Jake Sullivan គឺត្រូវបានធ្វើឡើងក្រោយការ ចាប់ផ្តើមកិច្ចពិភាក្សាជុំទី៣នៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុងវីយែន ដែលមានមន្ត្រីតំណាងមកពីប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី...