ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា នៅសល់ត្រឹមតែពីរបីសប្ដាហ៍ប៉ុណ្ណោះ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា នៅសល់ត្រឹមតែពីរបី សប្ដាហ៍ទៀតប៉ុណ្ណោះ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្លឹងជ្រើសជម្រើសដទៃទៀត ប្រសិនបើកិច្ចចរចាគ្នាបរាជ័យ។

កិច្ចពិភាក្សាគ្នាដើម្បីស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី ចិន និងអាល្លឺម៉ង់ បានចាប់ផ្តើមកាលពីឆ្នាំមុន ប៉ុន្តែបានឈប់នៅក្នុងខែមិថុនា ស្របពេលដែលអ៊ីរ៉ង់ បោះឆ្នោតជ្រើសរើសលោក Ebrahim Raisi ជាប្រធានាធិបតី។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុសាធារណៈអាមេរិក NPR លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគិតថា យើងមានពេលពីរបី សប្ដាហ៍ប៉ុណ្ណោះនៅសល់ ដើម្បីមើលថា តើយើងអាចវិលត្រឡប់ទៅរក ការយោគយល់គ្នាទៅវិញទៅមក បានឬក៏អត់”។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តយ៉ាងដូច្នេះថា “យើងមានពេលវេលាខ្លីណាស់ ព្រោះតែប្រទេសអ៊ីរ៉ង់ កំពុងតែខិតចូលទៅកាន់ តែជិតទៅៗដល់ចំណុច ដែលពួកគេអាចផលិត បានគ្រប់គ្រាន់នូវវត្ថុធាតុ សម្រាប់អាវុធនុយក្លេអ៊ែ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top