ប៉ារីស៖ ប្រទេសបារាំង បានចាប់ផ្តើមដកការរឹតបន្តឹង លើមេរោគឆ្លង រួមទាំងការពាក់ម៉ាស់នៅខាងក្រៅ ជាកាតព្វកិច្ចកាលពីថ្ងៃពុធ ក្នុងគោលបំណងដើម្បីសម្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ ដែនកំណត់សមត្ថភាពទស្សនិកជន សម្រាប់សាលប្រគុំតន្ត្រី ការប្រកួតកីឡា និងព្រឹត្តិការណ៍ផ្សេងទៀត ក៏ត្រូវបានដកចេញដែរ ហើយទោះបីជាការងារផ្ទះ នឹងលែងមានអាណត្តិក៏ដោយ វានៅតែត្រូវបានណែនាំ។ ការផ្លាស់ប្តូរនេះចាប់ផ្តើម ការបន្ធូរបន្ថយការទប់ស្កាត់ពីរផ្នែក ដែលបានប្រកាសនៅចុងខែមករា ទោះបីជាប្រទេសនេះ...
បរទេស៖ វិទ្យុបារាំងអន្តរជាតិបានផ្សាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឱ្យមានគំនិតផ្តួចផ្តើមមួយនៅតាមបណ្តោយបន្ទាត់នៃកិច្ចចរចាទ្រង់ទ្រាយ Normandy ចំពេលមានវោហាសាស្ត្របែបបំភ័យរបស់សហរដ្ឋ អាមេរិក និងអង្គការណាតូ អំពីផែនការរបស់ទីក្រុងម៉ូស្គូក្នុងការ “ឈ្លានពាន” អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោក Macron...
ប៉ារីស ៖ ចំនួនករណីឆ្លងប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ របស់ប្រទេសបារាំង បានកើនឡើងដល់កំណត់ត្រាថ្មីមួយ កាលពីថ្ងៃអង្គារ បន្ទាប់ពី ករណីចំនួន ៥០១,៦៣៥ករណី ត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារ សុខភាពសាធារណៈ របស់ប្រទេសនេះ។ ទិន្នន័យបានបង្ហាញថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលកំពុងមើលថែ យ៉ាងយកចិត្តទុកដាក់ បានធ្លាក់ចុះចំនួន ៣៥នាក់ពីមួយថ្ងៃមុនមកត្រឹម...
តូក្យូ៖ ប្រទេសជប៉ុន និងបារាំង បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃកិច្ចការនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដោយសារតែឥទ្ធិពលយោធារបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់។ ក្នុងអំឡុងពេលកិច្ចពិភាក្សានិម្មិត ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិមកពីប្រទេសនីមួយៗ អ្នកទាំងពីរក៏បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចផ្លោងរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ដែលជាលើកទី៤ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខ “ពីរបូកពីរ” របស់ពួកគេថា “រដ្ឋមន្ត្រីទាំង៤ រូបបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ...
បរទេស៖ នៅព្រឹកថ្ងៃពុធនេះយន្តហោះចម្បាំងជាច្រើនគ្រឿងដែលផលិតក្នុងប្រទេស បារាំងបានបន្លឺសម្លេងយ៉ាងកងរំពងពាសពេញរដ្ឋធានីរបស់ប្រទេសក្រិកដែលវាស្ថិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាតែនក្នុងការបង្កើនសមត្ថភាពការពារនិងក្នុងពេលកំពុងមានភាពតានតឹងជាមួយនឹងតួកគី។ យន្តហោះចម្បាំងចំនួន៦គ្រឿងប្រភេទ Rafale ម៉ូដេលចុងក្រោយត្រូវបានក្រិកបញ្ជាទិញពីកងកម្លាំងយោធារបស់បារាំងហើយវាត្រូវបានដាក់ឲ្យហោះជាក្បួនក្នុងកំពស់ទាបពីលើរដ្ឋធានីមុនពេលដែលវាត្រូវបានប្រគល់ទៅឲ្យកងកម្លាំងទ័ពអាកាសរបស់ក្រិក។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលនៃប្រទេសក្រិកបានធ្វើការចំណាយប្រាក់ប្រមាណជា២,៥ពាន់លានអឺរ៉ូឬត្រូវជា២,៨ពាន់លានដុល្លារដើម្បីទិញយកយន្តហោះ Rafale នេះចំនួន១៨គ្រឿងដែលក្នុងនោះ១២គ្រឿងពីកងទ័ពអាកាសបារាំងនិង៦គ្រឿងទៀតពីក្រុមហ៊ុនផលិតបារាំង Dassault៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមគ្រូបង្រៀនជាច្រើននៅក្នុងប្រទេស បារាំងបាននាំគ្នាធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងទៅនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ។ បាតុកម្មនេះនឹងអាចធ្វើឲ្យសាលារៀន ប្រហែលជាពាក់កណ្តាលនឹងអាចបិទទ្វាបណ្តោះអាសន្នទោះបីជាកន្លងមករដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តបើកទ្វាសាលារៀនក្នុងអំឡុងពេលវិបត្តិកូវីដ។ ក្រុមគ្រូបង្រៀនទាំងនោះបានថ្លែងថាគោលការណ៍ ច្បាប់ថ្មីនៅតាមសាលារៀនតែងតែបានធ្វើឲ្យមានការយល់ ច្រឡំនិងមានការកែប្រែជានិច្ចជាកាល។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសាលារៀន បឋមជាច្រើននឹងត្រូវបិទទ្វា ខណៈដែលសហជីពគ្រូបង្រៀន បានអះអាងថាគ្រូបង្រៀនសរុប ប្រមាណជា៧៥ភាគរយនឹងចូលរួមក្នុងបាតុកម្ម៕ ប្រែសម្រួល៖ស៊ុនលី
ប៉ារីស៖ ការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងថ្មីអូមីក្រុង នៅទូទាំងប្រទេសបារាំង បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយពេលវេលា នៅដាច់ដោយឡែកពីគេ(ច័តាឡីស័ក) សម្រាប់អ្នកទទួលថ្នាំបង្ការ និងផ្លាស់ទីទៅដាក់ឱ្យនៅ ដាច់ដោយឡែកបន្ថែមទៀតនូវកន្លែង ដែលមិនបានចាក់វ៉ាក់សាំង ពីកន្លែងសាធារណៈក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងសង្គមនៃការផ្ទុះឡើងនៃជំងឺរាតត្បាត។ ពេលវេលានៅដាច់ដោយឡែកពីគេដោយខ្លួនឯង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលធ្វើតេស្តវិជ្ជមាននឹងធ្លាក់ចុះពី ១០ថ្ងៃមកត្រឹម ៧ថ្ងៃវិញនៅថ្ងៃច័ន្ទនេះ ហើយអាចត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា បារាំង បានរាយការណ៍កាលពីថ្ងៃអង្គារ ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩.០១៩ នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលជាកំណត់ត្រាប្រ ចំាថ្ងៃខ្ពស់ដែលបានរាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានឲ្យដឹងថា ស្ថាប័នរដ្ឋាភិបាលបានរាយការណ៍ដល់ក្រសួងសុខាភិបាលបារាំង ថា អ្នកជំងឺកូវីដ-១៩ចំនួន១៦៨នាក់ បានស្លាប់...