ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកពីរលើកកាលពីថ្ងៃចន្ទ នៅក្នុងស្ថានីយ៍ប៉ូលិសមួយនៅក្នុងស្រុក Swat នៃខេត្ត Khyber Pakhtunkhwa (KP) ស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១៧នាក់ហើយ និងយ៉ាងហោចណាស់ ពលរដ្ឋ៧០នាក់ ផ្សេងទៀតបានរងរបួស ។ មន្ត្រីសុខាភិបាល និងប៉ូលិសបានឲ្យដឹងដូច្នេះ។...
ប៉ាគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ មនុស្សយ៉ាងតិចចំនួន ១២នាក់បានស្លាប់ និងជាង២០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានអង្រួនផ្នែកធំនៃប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ។ គ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ បានធ្វើឱ្យខូចខាតអគារ បង្កឱ្យមានការរអិលបាក់ដី និងបានបញ្ជូនមនុស្សរត់ទៅលើដងផ្លូវ ។ គ្រោះបាក់ដីបានវាយប្រហារ កាលពីល្ងាចថ្ងៃអង្គារ ដែលផ្តោតលើតំបន់ភ្នំមួយនៅភាគឦសាន...
ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ៥១នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ដឹកជញ្ជូន ២ដាច់ដោយឡែក ពីគ្នានៅភាគខាងលិចប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យនៅថ្ងៃអាទិត្យនេះ នៅគ្រាដែលរថយន្តក្រុងបានធ្លាក់ពីលើស្ពាន ហើយទូកដឹកក្មេងៗ មួយក្រុមបានក្រឡាប់ផងដែរ ។ ក្រុមមន្ត្រីបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ៤១នាក់ ត្រូវបានបញ្ជាក់ថា...
បរទេស៖មន្ត្រីយោធារបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃម្សិលមិញនេះបានអះអាងថា ក្រុមកងកម្លាំងតាលីបង់ បានបើកប្រតិបត្តិការវាយប្រហារ នៅក្នុងទីក្រុងក្បែរព្រំដែន Chaman ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ដល់ទៅ៦នាក់ និងកំពុងបង្កឲ្យមានភាពតានតឹង សាជាថ្មីរវាងភាគីទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដោយកងកម្លាំងប៉ាគីស្ថាន បានបញ្ជាក់ទៀតថា ក្រៅពីអ្នកបាត់បង់ជីវិត៦នាក់ហើយនោះ ក៏មានអ្នករបួសប្រមាណជា ១៧នាក់ផ្សេងទៀតផងដែរ ខណៈដែលប្រភពខ្លះបានអះអាងថា អ្នករបួសបានកើនឡើង ទៅដល់២៧នាក់។ ទោះបីជាយ៉ាងណាក្តីប៉ាគីស្ថានបានបញ្ជាក់ថា បានធ្វើការឆ្លើយតបទៅនឹង ការវាយប្រហារលើកនេះផងដែរ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ (CTD) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ភេរវករចំនួន៩នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការដែលមានមូលដ្ឋាន លើផ្នែកចារកម្មដាច់ដោយឡែក នៅក្នុងខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន ។ បើយោងតាម CTD ក្នុងរដ្ឋ Punjab បុគ្គលិក...
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាប៉ាគីស្ថាន ដឹកនាំដោយ ឯកឧត្តម Salahuddin សមាជិកសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងម៉ូសុងរដូវនេះ និងគ្រោះទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកបានកើនឡើងដល់ប្រហែល១.៦៩៥នាក់រួមជាមួយនេះដែរមានអ្នករបួស១២.៨៦៥នាក់ផ្សេងទៀតនៅក្នុងប្រទេសប៉ាគីស្ថាន ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA កុមារចំនួន៦៣០និងស្ត្រី៣៤០នាក់ស្ថិតក្នុងចំណោមអ្នកដែល បានបាត់បង់ជីវិតក្នុងភ្លៀងធ្លាក់ដាច់ដោយឡែកពីគ្នា ឬគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់នៅក្នុងប្រទេសនេះ ។ ខេត្ត Sindh ស្ថិតនៅភាគខាងត្បូងរបស់ប្រទេស គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដែលមានមនុស្ស៧៥៩នាក់បានបាត់បង់ជីវិត...
បរទេស៖ យោងតាមការបង្ហាញតួលេខ ដោយអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ របស់ប៉ាគីស្ថាន NDMA កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងតាំងតែ ពីពាក់កណ្តាលខែមិថុនានោះ មានការកើនឡើងទៅដល់ ១៦៩៥នាក់មកហើយ។ NDMA បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ មានកុមារ៦៣០នាក់ និងស្ត្រី៣៤០នាក់ និងជាអ្នករស់នៅតាមតំបន់ដាច់ពីគ្នា នៅស្ទើរទូទាំងប្រទេស ខណៈដែលខេត្ត Sindh...
នៅថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសប៉ាគីស្ថាន តំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថា រួមដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាព ទឹកដីរបស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាព ជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា លោកបានលើកឡើងពីការ ព្រួយបារម្ភអំពីកញ្ចប់ថែទាំថ្មីៗ របស់សហរដ្ឋអាមេរិក សម្រាប់យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដែលលោកសន្ទនា តាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២...