ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យហើយ ខណៈដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា បានឈានឡើងជារៀងរាល់ថ្ងៃ ព្រោះកម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ ដូច្នេះត្រូវការពារសន្ដិភាពឱ្យបាន។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២...
សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី សាស្រ្តាចារ្យ និងនិស្សិត ជាច្រើនរូប ។ សៀវភៅនេះ មានកម្រាស់ ៨០ទំព័រ ចែកចេញជាបីជំពូកធំៗ រួមមាន៖ សង្គមនិយមតាមបែបផែនចិន, ឧត្តមគតិតាមបែបផែនចិន, ការទូតតាមបែបផែនចិន...
ភ្នំពេញ ៖ “កម្ពុជា-អាមេរិក អាចនឹងប្រឈមមុខដាក់គ្នា បើច្បាប់ ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា (S.3052) ត្រូវបានអនុម័ត ហើយនឹងចូលជាធរមាន នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក យល់ព្រម” ។ នេះជាការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា អតីតអ្នកនយោបាយ របស់អតីតគណបក្សសង្រ្គោះជាតិ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា...
ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានស្នើឲ្យអ្នករាយការណ៍ពិសេស ផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ ដែលអ្នករាយការណ៍បានថ្លែងកន្លងមកថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ ។ ការស្នើរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ធ្វើឡើងក្នុងកិច្ចសន្ទនាអន្តរសកម្ម ស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩...
ឆ្នាំ២០២២នេះ មហាសន្និបាតទាំងពីរ នឹងបើកការប្រជុំរបស់ខ្លួន លើកទី៥ នីតិកាលទី១៣ ដោយមហា សន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន (CPPCC) នឹងបើកសន្និបាតរបស់ខ្លួន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ហើយមហាសនិ្នបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នឹងបើកមហាសន្និបាតរបស់ខ្លួន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ ជារៀងរាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីរ...
វិមានបញ្ចកោណអាមេរិក បានថ្លែងនៅថ្ងៃទី១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ថា បុគ្គលិកយោធាដែលបានចូលរួម ករណីវាយប្រហារតាមអាកាស ដោយយន្តហោះគ្មានមនុស្សបើក នៅក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យជនស៊ីវិល ១០ នាក់ស្លាប់បាត់បង់ជីវិត នោះនឹងមិនទទួលរងការដាក់ ទណ្ឌកម្មណាមួយឡើយ ។ អ្នកនាំពាក្យវិមាន បញ្ចកោណអាមេរិកបានថ្លែងថា រឿងនេះគ្រាន់តែជា បញ្ហាតាមរបៀបវារៈប៉ុណ្ណោះ តែមិនមែនជាលទ្ធផលនៃ ការធ្វេសប្រហែសនោះទេ ។...
តូក្យូ៖ មេដឹកនាំពិភពលោករាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅពីក្រោយ ការអំពាវនាវរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សខណៈ ដែលប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានរៀបចំ កិច្ចប្រជុំកំពូលនិម្មិត ដើម្បីប្រឆាំងនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយអំណាចផ្តាច់ការ ដែលឃើញនៅក្នុងប្រទេស ដូចជាប្រទេសចិន។ នៅលើ yardstick ឬខ្សែបន្ទាត់របស់សហរដ្ឋអាមេរិក “កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ” ដែលប្រមូលផ្តុំប្រទេស និងតំបន់ប្រហែល ១០០...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ស្វែងរកការបង្កើត សម្ព័ន្ធភាពទូលំទូលាយនៃ “មិត្តប្រឆាំងនឹងសត្រូវ” ដោយផ្សព្វផ្សាយអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “លទ្ធិប្រជាធិបតេយ្យនៅក្នុង បរិបទនៃកិច្ចប្រជុំកំពូលនេះ គឺត្រូវបានប្រើប្រាស់គ្រាន់ តែជាពាក្យកូដប៉ុណ្ណោះ”។ លោកស្រីបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងបំផ្លាញ សណ្តាប់ធ្នាប់ពិភពលោក...
អាមេរិកបានចាត់ទុក “ការការពារសិទ្ធិមនុស្ស” ជាមូលហេតុមួយសម្រាប់ផ្សព្វផ្សាយ ប្រជាធិបតេយ្យបែប អាមេរិកទៅកាន់បរទេស ។ ប៉ុន្តែ ការរីកសាយភាយរបស់កាំភ្លើង បានគំរាមកំហែងដល់សិទ្ធិមនុស្ស មូលដ្ឋានរបស់ជនជាតិអាមេរិកគ្រប់រូប ហើយបានក្លាយជាការឈឺចាប់ ដែលពិបាកដោះស្រាយ ក្នុងប្រព័ន្ធរបបប្រជាធិបតេយ្យ អាមេរិកផងដែរ ។ តាមស្ថិតិ អាមេរិកមានច្បាប់ស្ដីពី កាំភ្លើងដែលមានលក្ខណៈ ទន់ខ្សោយបំផុតនៅលើពិភពលោក តែមានកាំភ្លើងច្រើនជាងគេ ប្រហែលដល់ទៅ ៣៩៣លានគ្រឿងឯណោះ។...