តាកែវ ៖ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាសមាជិកក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្កាគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក) បានបញ្ជាក់ឲ្យដឹងថា ការផ្សព្វផ្សាយអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត វាគឺជារឿងសំខាន់ណាស់ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តែងតែយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៣ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១....
ព្រះសីហនុ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានឲ្យដឹងថា គ្រាន់តែនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៣៧០ករណី បានកើតឡើងមកលើបងប្អូនកម្មករនិយោជិត ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ (ស្លាប់ ១៤នាក់ របួសធ្ងន់...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នាព្រឹកមិញនេះ បានរំលឹកឡើងថា បើទោះបីជាការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃនាយកដ្ឋានមួយនេះ ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ តែបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ក៏ត្រូវតែខិតខំរួមគ្នាដោះស្រាយ ឱ្យបានលឿនផងដែរ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរទៅមុខទៀត។ ជាមួយគ្នានឹងការលើកឡើង ខាងលើនេះផងដែរ លោកអគ្គនាយករង ក៏បានផ្តល់ជាអនុសាសន៍ ណែនាំសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក នៃនាយកដ្ឋានខាងលើ ដើម្បីរៀបចំនូវផែនការ សកម្មភាពការងារបន្ត និងត្រូវអនុវត្តការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃនាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. សរុបប្រមាណជាង ២០រូប៕
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ លោក ប៉ែន នរៈវុធអគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រី ប.ស.ស. ចូលរួម “វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧” ក្រោមអធិបតីភាពលោក សុខ ស៊ីឡូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។ វេទិកាខាងលើនេះ ត្រូវបានពិភាក្សា និងឈ្វេងយល់លើគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្វែងយល់ពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ (២) បច្ចុប្បន្នភាពនៃការវាយតម្លៃ បឋមស្ដីពីសុវត្ថិភាពម្ហូបអាហារ (៣) ស្ដីពីការស្ទង់មតិភាគីពាក់ព័ន្ធ លើគម្រោងលើកកម្ពស់អាហារូបត្ថម្ភចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ (៤) យុទ្ធសាស្រ្ដបណ្ដាញធុរកិច្ច ចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជា (២០២១-២០២៥) និង (៥) របាយការណ៍បឋមនៃការវាយតម្លៃសមត្ថភាពលើទំនាក់ទំនងការផ្លាស់ប្ដូរឥរិយាបទសង្គម នៅក្នុងកម្មវិធីអាហារូបត្ថម្ភ។ សូមបញ្ជាក់ថា៖ វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧ ខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ៕
ព្រៃវែង៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ អនុប្រធានសាខា ប.ស.ស.ខេត្តព្រៃវែង លោក នៅ សុមនា និងក្រុមការងារ បានប្រគល់សេចក្តីសម្រេច តាវកាលិកហានិភ័យការងារ វិភាជន៍បូជាសព ចំនួន ១០លានរៀល (ដប់លានរៀល) ជូនដល់ លោកស្រីភួង សោភ័ណ្ឌ ត្រូវជាភរិយានៃសព លោក ឈៀវ សុភាស់ ប្រធានការិយាល័យក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកបាភ្នំ ជាសមាជិកប.ស.ស. ដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលចុះបំពេញការងារ។ នេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការសាធារណៈ មន្រ្តីរាជការ ពិសេសបងប្អូនដែលជាកម្មករនិយោជិត៕
ខេត្តស្ទឹងត្រែង៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារព័ត៌មាននៃ ប.ស.ស. បានចុះទៅដល់ទឹកដី ខេត្តស្ទឹងត្រែង ដើម្បីចុះទៅផ្តិតយកទិដ្ឋភាពផ្ទាល់ ជាមួយក្រុមគ្រួសារជាសមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់ការងារ រហូតបាត់បង់ជីវិត ជាមួយនិងការទទួលបាន ធនលាភឧត្តរជីវី...
សេចក្តីជូនដំណឹង ស្តីពីលទ្ធផលប្រឡងជាប់ជម្រុះ ផ្នែកលេខាធិការ (ស្នាក់កណ្ដាល) វិញ្ញាសាតាមកម្មវិធី ប្រឡងសាកល្បងសមត្ថភាព បេក្ខជន ប.ស.ស. សម័យប្រឡប ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅមណ្ឌលប្រឡង ស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម
តាកែវ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ១៩០នាក់ នៅរោងចក្រ KUANTECH (CAMBODIA) CORPORATION LIMITED បានចូលរួមឈ្វេងយល់ច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចុះបណ្តុះបណ្តាល ពីក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ...