ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនានេះ បាននិងកំពុងអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...
បរទេស៖ រុស្ស៊ីបានស្នើសុំជំនួយយោធា និងសេដ្ឋកិច្ចសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបានព្រមានថា រដ្ឋាភិបាលទីក្រុង ប៉េកាំងនឹងប្រឈមមុខនឹង “ផលវិបាក” យ៉ាងធ្ងន់ធ្ងរ ប្រសិនបើចិនជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីទណ្ឌកម្ម។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីបានស្នើសុំសម្ភារៈយោធា និងជំនួយពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺចិន។ ទីក្រុងមូស្គូក៏បានស្នើសុំជំនួយសេដ្ឋកិច្ចពីទីក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏អាក្រក់ ដែលបានដាក់ប្រឆាំងនឹងខ្លួនដោយប្រទេសលោកខាងលិចភាគច្រើន ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្តងទៀត។...
ភ្នំពេញ៖ ងាកចេញពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីបន្តិច ដោយមកចាប់អារម្មណ៍លើបញ្ហាភូមាវិញម្តង គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន បានថ្លែងដោយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើតបរិយាកាស អំណោយផលបន្ថែមទៀត ដើម្បីឲ្យមានការសន្ទនា ដោយសន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់...
ភ្នំពេញ៖ បន្ទាប់ពីមានការខ្វែងគំនិតគ្នា ទៅលើការដោះស្រាយ វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាឬភូមា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានចាត់ទុកចេតនា នៃការចង់កំចាត់កម្លាំងយោធាភូមាទាំងស្រុង ប្រៀបបានយកក្បាលបោល ទៅបុកជញ្ជាំង ដែលមានសុទ្ធតែដែកគោល។ ថ្លែងចេញពីក្នុង កម្មពិធីបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានមានប្រសាសន៍ថា “មិនមែនជារឿងទៅព្រឹកមកវិញល្ងាចនោះទេ...
ភ្នំពេញ ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកិច្ចខិតខំប្រឹងប្រែង បែបវិជ្ជមានបំផុត ក្នុងការដោះស្រាយស្ថានការណ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ ការលើកឡើងពីសំណាក់នាយករដ្ឋមន្រ្តីជប៉ុនបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...
រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចនៅថ្ងៃសៅរ៍ ដើម្បីលើកលែងទោសអ្នកទោស មីយ៉ាន់ម៉ាចំនួន៨១៤នាក់ និងអ្នកទោសបរទេស៧នាក់ ដើម្បីប្រារព្ធទិវាសហជីព ហៅថា Diamond Jubilee នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានផ្សាយយ៉ាងដូច្នេះ ។ ក្រុមប្រឹក្សារដ្ឋក៏បាន បិទសំណុំរឿងប្រឆាំងនឹងសមាជិក...
បរទេស៖ នៅពេលដែល Min Aung Hlaing ក្លាយជាមេទ័ពនៅក្នុងឆ្នាំ២០១១ គាត់បានពន្លឿនការធ្វើទំនើបកម្ម នៃកងទ័ពជើងទឹក និងទ័ពអាកាស ដែលជាសកម្មភាពដែលមាន ឥទ្ធិពលរួមគ្នានៃការពង្រឹង ក្រុមអាណានិគមយោធា និងអាជីវកម្មដែលគ្រប់គ្រងដោយ សាច់ញាតិរបស់ឧត្តមសេនីយ៍។ យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកទទួលផលសំខាន់ម្នាក់គឺលោក...
បរទេស៖ ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រហែល ៣៥នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយឆ្មក់ និងការវាយប្រហារ ដោយកងកម្លាំងការពារប្រជាជន (PDFs) នៅក្នុងតំបន់ Sagaing និង Bago កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីរសៀលថ្ងៃអង្គារ...
បរទេស៖ ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ តាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា សំដៅលើក្រុមកងកម្លាំង ការពារប្រជាជន (PDF) និងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច នៅក្នុងតំបន់ Sagaing, Kayah, Karen និងរដ្ឋ Chin ជាពិសេស។ ភូមិនិងផ្ទះ ក៏ត្រូវបានបំផ្លាញដែរ ក្នុងការវាយប្រហារតាមអាកាស ដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន នៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន...
របបយោធាមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ដោយបានអញ្ជើញ អង្គការប្រដាប់អាវុធ ជនជាតិភាគតិច (EAOs) ដើម្បីចូលរួមកិច្ចចរចា សន្តិភាពបឋម នៅថ្ងៃសហភាព ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍។ ប៉ុន្តែយោធាមិនបានអញ្ជើញអង្គការ ដែលខ្លួនបានប្រកាសថាជា “ក្រុមភេរវករ” ឡើយ។ យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២...