ព័ត៌មានអន្តរជាតិ

ប្រទេសមីយ៉ាន់ម៉ា ហាមប្រាមការប្រើប្រាស់ រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក

យ៉ាងហ្គូន៖ ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា (CBM) កាលពីថ្ងៃពុធបានហាមឃាត់ រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក ដើម្បីធ្វើឱ្យមានស្ថេរភាព អត្រាប្តូរប្រាក់បរទេសនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ធនាគារបានស្នើឱ្យភ្នាក់ងាររដ្ឋាភិបាល បង់ប្រាក់ត្រឹមតែប្រាក់ដុល្លារមីយ៉ាន់ម៉ា ដោយលើកឡើងថា ការប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក អាចនាំឱ្យតម្រូវការប្រាក់ដុល្លារកើនឡើងខ្ពស់ និងបង្កឱ្យមានអស្ថិរភាពអត្រាប្តូរប្រាក់។

ធនាគារកណ្តាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពី CBM បានរកឃើញថាភ្នាក់ងាររដ្ឋាភិបាល និងអង្គការមួយចំនួនកំពុងប្រើប្រាស់ រូបិយប័ណ្ណបរទេស សម្រាប់ការទូទាត់ក្នុងស្រុក។

លោក Win Thaw ទេសាភិបាលរងធនាគារកណ្តាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ភ្នាក់ងាររដ្ឋាភិបាលមួយចំនួនបានប្រើប្រាស់ និងទទួលយករូបិយប័ណ្ណបរទេស នៅក្នុងសកម្មភាពមួយចំនួនរបស់ពួកគេ រួមទាំងការជួលដី ការវិនិយោគដើមទុន សម្រាប់អាជីវកម្មធានារ៉ាប់រង និងប្រាក់ចំណូល ដែលបានមកពីការបណ្តាក់ទុនរួមគ្នា” ។

លោក​បាន​បន្ថែម​ថា CBM បាន​រក​ឃើញ​ថា​ប្រាក់​ដុល្លារ​អាមេរិក​ ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន សាលា​អន្តរជាតិ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ការ​ជួល​អចលនទ្រព្យ​មួយ​ចំនួន​ ដល់​ជនបរទេស​ក្នុង​ប្រទេស៕

To Top