តូក្យូ៖ ប្រទេសជប៉ុន បានថ្កោលទោសការរំលោភលើដែនអាកាសរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដោយយន្តហោះយោធាចិនកាលពីថ្ងៃមុន ដោយបានហៅវាថា ជាការរំលោភលើអធិបតេយ្យភាព និងសុវត្ថិភាពរបស់ខ្លួន ដែលមិនអាចទទួលយកបានទាំងស្រុង។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដី ដែនសមុទ្រ និងដែនអាកាសរបស់យើង ហើយនឹងក្រោកឈរឡើង ដើម្បីនិយាយពីអ្វីដែលយើងត្រូវនិយាយ” ។ ប្រធានខុទ្ទកាល័យលោក Yoshimasa...
បរទេស៖ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា កប៉ាល់របស់យោធាចិនបានដេញ តាមនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅជិតប្រជុំកោះ Xisha/Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយចិនហៅទីក្រុងវ៉ាស៊ីនតោនថាជា “អ្នកបង្កើតហានិភ័យសន្តិសុខ” និងជា “អ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត” និងស្ថិរភាពក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរំលោភលើដែនទឹករបស់ចិនដោយនាវាពិឃាត USS Hopper...
ប៉េកាំង៖ យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យយោធារបស់ប្រទេស នៅចុងឆ្នាំ២០២០ ត្រៀមខ្លួន ដើម្បីទប់ទល់នឹងសង្រ្គាម ដែលអាចកើតមានចំពេល មានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច ដោយបង្ហាញទស្សនៈរបស់លោកថា ការធ្លាក់ចុះដែលមិនអាចជៀសបាន នៃសហរដ្ឋអាមេរិក និងអឺរ៉ុបបានចាប់ផ្តើមហើយ។ លោក ស៊ី បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចថា ប្រសិនបើជម្លោះក្នុងតំបន់កើតឡើង...
បរទេស៖ លោក Tian Junli អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) ប្រចាំនៅទីបញ្ជាការ Southern Theater បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាវាពិឃាតផ្ទុកមីស៊ីល USS Milius បានចូលដែនទឹកនៃប្រជុំកោះ Paracel ដែលមានជម្លោះ ឬហៅម្យ៉ាងទៀតថា ប្រជុំកោះ Xisha ក្នុងសមុទ្រចិនខាងត្បូង ដោយមិនជូនដំណឹងដល់ប្រទេសចិន។ យោងតាមសារព័ត៌មាន...
បរទេស ៖ ក្រសួងការបរទេស និងការពារជាតិនៅទីក្រុងប៉េកាំង បានចេញសេចក្តីថ្លែងការណ៍ ដ៏ម៉ឺងម៉ាត់កាលពីថ្ងៃចន្ទ ដោយថ្កោលទោសរដ្ឋបាលលោក Biden ចំពោះការយល់ព្រមលក់ អាវុធថ្មីរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ។ កិច្ចព្រមព្រៀងនេះ មានតម្លៃប្រមាណ ១០៨ លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រឿង របស់រថពាសដែក និងជំនួយបច្ចេកទេស ។ យោងតាមសារព័ត៌មាន RT...
ប៉េកាំង៖ អ្នកនាំពាក្យយោធាបានឲ្យដឹងថា យោធាចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ រារាំងរាល់ទម្រង់ នៃការជ្រៀតជ្រែកពីបរទេស និងការប៉ុនប៉ងបំបែកខ្លួន សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” និងបន្តជំរុញការបង្រួប បង្រួមជាតិឡើងវិញ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅ នឹងគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការបំភ្លឺអំពីឧបទ្ទវហេតុមួយ ដែលពាក់ព័ន្ធនឹងនាវាមុជទឹក នុយក្លេអ៊ែរ របស់អាមេរិក និងបញ្ឈប់ការធ្វើប្រតិបត្តិការ ដែលគេហៅថា“ សេរីភាពនាវាចរណ៍” នៅសមុទ្រចិនខាងត្បូង ។ លោកតាន់ ខេហ្វឺ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ នៅពេលឆ្លើយតបទៅនឹងការ ស៊ើបអង្កេតអំពីនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ដែលថ្មីៗនេះបានបុកជាមួយវត្ថុមិនស្គាល់មួយ នៅសមុទ្រចិនខាងត្បូង បណ្តាលឱ្យមានការខូចខាត...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ភាពតានតឹងជាមួយចិន គឺអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ដោយព្រមានពីហានិភ័យ នៃការវាយប្រហារដោយចៃដន្យ រវាងប្រទេសទាំងពីរផងដែរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Chiu Kuo-cheng...
ប៉េកាំង៖ តំណាងការពារជាតិ ថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសជប៉ុន និងប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១៣ បានប្តេជ្ញានៅក្នុងកិច្ចប្រជុំ តាមអ៊ីនធឺណិត ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រ ចំពេលដែលសកម្មភាព យោធារបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍រួម របស់ពួកគេបានឲ្យដឹងថា អ្នកចូលរួមក្នុងការជួបជុំគ្នាលើកដំបូងនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ គំនិតនេះ គឺជាគំនិតផ្តួចផ្តើមមួយ របស់សហរដ្ឋអាមេរិក និងជប៉ុន...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិនម្នាក់ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូល និងកង្វល់ធំៗ របស់ចិន កែតម្រូវពាក្យសម្ដី និងទង្វើខុសឆ្គងរបស់ខ្លួន ហើយធ្វើអ្វីៗជាច្រើនទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង រវាងប្រទេស និងយោធាទាំងពីរ។ លោក តាន់ ខេហ្វឺ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មួយរយៈចុងក្រោយនេះ មន្រ្តីយោធាអាមេរិកមួយចំនួន បានធ្វើការកត់សម្គាល់ដោយគ្មានការ...