ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ បានលើកឡើងពីវឌ្ឍនភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំលោកឃួង ស្រេង ដោយក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ខណៈការងារនេះ ទទួលបានការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក...
ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដែលបាននិងកំពុងអនុវត្តគម្រោងមួយចំនួនធំ នឹងជួយលើកកម្ពស់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កាន់តែប្រសើរឡើង។ ការលើកឡើងរបស់លោក នួន ផារ័ត្ន បានធ្វេីឡេីងក្នុងពិធី ផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ឧសភា នេះ បានធ្វើពិធីក្រុងពាលីជាកិច្ចមង្គល តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹតកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគមAIMF ។ ពិធីក្រុងពាលី នាល្ងាចនេះ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឌិញ ទៀន ហ្ស៊ង DINH TIEN...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹក ដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕
ភ្នំពេញ៖ អំណោយសម្រាប់ប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក World Vision យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលសម្ភារៈខាងលើនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៩ មេសាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក សេង វណ្ណៈ...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងគណៈអភិបាលរាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។ ពិធីខាងលើនេះ បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ គាប្បីអនុវត្ត នូវការណែនាំ ឲ្យបានល្អត្រឹមត្រូវ ដើម្បីចៀសវាង ការប្រព្រឹត្តិអំពើអបាយមុខ ដូចជាលេងល្បែងស៊ីសង លេងរំសៀវជាតិផ្ទុះ អុជផាវ បើកបរក្នុងស្ថានភាពស្រវឹង និងមិនត្រូវជិះម៉ូតូបង្ហោះប្រដេញគ្នាលេងឡើយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ...
ភ្នំពេញ៖ អំណោយជាអង្ករចំនួន១៤០តោន របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្ត ទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ ។ បន្ទាប់ពីអង្ករបានដឹកដល់...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា កំណាត់ផ្លូវចំនួន ២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍ នៅក្នុងឱកាសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅចុងឆ្នាំ២០២៣ខាងមុខ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ...