ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញឲ្យបុគ្គលិកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងអាជីវកម្មដ្ឋានផ្សេងៗទៀត ត្រូវផ្តល់អត្តសញ្ញាណ មកឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរាល់ពេល សុំច្បាប់អនុញ្ញាតសម្រាកការងាររយៈ ពេលខ្លីដើម្បីវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ១៩ជូនពួកគាត់ ។ តាមរយៈសេចក្តីជូនដំណឹងនាថ្ងៃ១ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំឲ្យម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ចនៅពេល បុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាក។...
ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុន ហ្គោ២៤ ខេមបូឌា ឯ.ក (សេវាកម្មដឹកជញ្ជូន Nham24) យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភ ជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះរង និងមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈនៅឡើយ។ ក្នុងពិធីប្រគល់នឹងទទួល ដែលធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ដ្រ តំបន់លឿនទុំ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញ មកជាតំបន់លឿងវិញក្រោយការឆ្លងរីករាលដាល ជំងឺកូវីដ១៩ កម្រេីកឡេីងវិញបន្តិច។ យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា «ត្រូវបានកំណត់ភូមិសាស្ដ្រ តំបន់លឿងទុំ ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៩...
ភ្នំពេញ៖ លោកអូលី វីយេ ជ្មីតស្លេ អភិបាលសហគមន៍ កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយម៉ាស ចំនួន ៧៥០០០ម៉ាស ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ ពាក់ការពារជំងឺកូវីដ-១៩។ នេះមិនមែនជាលើកទី១ នោះទេដែលសហគមន៍ កាតូលិកភូមិភាគរាជធានីភ្នំពេញ បានចូលរួមចំណែក ជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការចែករំលែកការលំបាក...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងទ័ព និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ខណៈដែលអតីតតំបន់ក្រហម នៅក្នុងខណ្ឌចំនួន ៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ចាក់ជូនបងប្អូនប្រជាពលរដ្ឋ បានប្រមាណជាង ៧៦ម៉ឺននាក់ហើយ ទាំងដុសទី១ និងដុសទី២ គិតត្រឹមថ្ងៃទី២៣ឧសភា។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ទាំងថ្ងៃនិងយប់ ក្នុងសកម្មភាពទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល...
ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយ ឧបត្ថម្ភជីវភាព ប្រជាពលរដ្ឋទទួលរងគ្រោះ និង ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈជំងឺបាន និងកំពុងរីករាលដាល ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ក្នុងឱកាសទទួលស្បៀងអាហារ នៅព្រឹកថ្ងៃទី២១...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ឲ្យបើកដំណើរការផ្សារដ្ឋឡើងវិញ នៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រោយផ្អាកអស់មួយរយៈពេល។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យអនុវត្ត លើវិធាន១២ចំណុច សម្រាប់ផ្សាររដ្ឋ ដែលអនុញ្ញាតឲ្យបើកឡើងវិញ ។ ដោយឡែកផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន...