បរទេស៖ រដ្ឋាភិបាលថៃ បានដាក់ការតវ៉ាជាផ្លូវការជាមួយ នឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីកប៉ាល់នេសាទថៃមួយគ្រឿង ត្រូវបានរងការបាញ់ប្រហារនៅក្នុងដែនទឹក Ranong កាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះនាំឱ្យមានការរឹបអូសទូកមួយគ្រឿង ក្នុងចំណោមក្រុមនាវិកដែលក្នុងនោះមាន ៤នាក់ជាជនជាតិថៃ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលធ្វើដំណើរ ទៅគណៈរដ្ឋមន្ត្រីចល័តទៅកាន់ខេត្តឈៀងរ៉ៃ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ថៃ លោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលមានបំណងផ្តល់សំណង ដល់គ្រប់គ្រួសារដែលរងផលប៉ះពាល់ ដោយទឹកជំនន់នៅភាគខាងត្បូងប្រទេស ជាមួយនឹងទឹកប្រាក់ចំនួន ៩.០០០បាត ក្នុងទម្រង់ស្រដៀងគ្នាទៅនឹងការទូទាត់ ដែលបានធ្វើឡើងចំពោះអ្នកដែលរងផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះនៅភាគខាងជើង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Cholnan Srikaew បាននិយាយថា ក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលនឹងអនុម័តសេចក្តីព្រាងច្បាប់ដែលធានាថា កញ្ឆាត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងព្យាបាល និងដើម្បីសុខភាពតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cholnan Srikaew...
បរទេស៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងពិចារណាពន្យារពេលម៉ោងបិទនៅកន្លែងកម្សាន្ត រួមមាន បារ រង្គសាល និងខារ៉ាអូខេ ក្នុងគោលបំណងជំរុញទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស ៖ រដ្ឋាភិបាលថៃ បានព្រមានក្រុមបាតុករ កុំឲ្យផ្គើននឹងសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ដែលបានបញ្ជា ឲ្យពួកគេបញ្ឈប់រាល់សកម្មភាព ដែលគំរាមកំហែងដល់របបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam អ្នកជំនាញច្បាប់...
បរទេស ៖ រដ្ឋាភិបាល របស់ប្រទេសថៃ បានចេញបទបញ្ជាថ្មី ហាមប្រាមការប្រមូលផ្តុំគ្នា និង សកម្មភាពនានា ដែលចាត់ទុកថា មានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស មុនពេលការបើកដំណើរ ការឡើងវិញ ប្រទេសនាពេលខាងមុខ សម្រាប់អ្នកដំណើរអន្តរជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១...
បរទេស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងតំណាងមកពីក្រុមប្រឆាំង បាននិយាយថា ពួកគេទើបបានព្រមព្រៀងគ្នាខ្លះៗ នៅក្នុងអំឡូងកិច្ចពិភាក្សាគ្នាក្នុងទីក្រុង Mexico City ជាផ្នែកនៃគំនូសបង្ហាញផ្លូវ ធ្វើឡើងដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយកិច្ចចរចាធ្វើឡើងចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទនោះ ពួកគេបាននិយាយថា ចំណុចនៃកិច្ចព្រមព្រៀងនោះ មានជាប់ទាក់ទងនឹងវិធានការសង្គម ជាពិសេសលើអ្នកដែលរងផលប៉ះពាល់ដោយសារតែជម្ងឺកូវីដ១៩ និងជម្លោះទឹកដីពាក់ព័ន្ធនឹងប្រទេសហ្គីយ៉ាណា ដែលស្ថិតនៅជិតខាង។ តំណាងមកពីភាគីទាំងពីរ បាននិយាយថា កិច្ចពិភាក្សាគ្នាស្តីពីវិធានការសេដ្ឋកិច្ចនិងសង្គមនានា រួមមានទាំងសិទ្ធិពិសេស...
បរទេស ៖ ការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ និងប៉ូលីស បានបន្តកើតឡើងនៅម្តុំផ្លូវបំបែក Din Daeng ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការប្រមូលផ្តុំគ្នា ដ៏ធំបំផុតរបស់ក្រុមបាតុករ ដែលបានប្រើប្រាស់ម៉ូតូ និងឡាន ធ្វើការតវ៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១...
បរទេស ៖ ក្រសួងសុខាភិបាលប្រទេសថៃ បានបង្ហាញនូវផែនការ ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនឱ្យបានជិត ៣០ លានដូសនៅទូទាំងខេត្តទាំង ៧៧ នៅត្រឹមខែសីហា ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpon...
បរទេស ៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណី ឆ្លងថ្មីវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ នៅថ្ងៃអង្គាររហូតដល់ ៤០១ នាក់ ក្នុងនោះមាន ៣៣៧ ករណីត្រូវបានរកឃើញ នៅក្នុងការធ្វើតេស្តិ៍សហគមន៍ ដែលនាំឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសសរុបកើនឡើង ដល់ចំនួន ២៨ ២៧៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...