បរទេស៖មេដឹកនាំយោធានៃប្រទេសមីយ៉ានម៉ា បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន២លានដូស ចាប់ពីខែនេះទៅ ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រាយការណ៍ពីកើនឡើងនៃករណីឆ្លងនិងការស្លាប់។ លោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បាននិយាយថា មេរោគកំពុងតែរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសមីយ៉ានម៉ា និងថា មន្ត្រីការពារជាតិជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយប្រាប់លោកថា ជំនួយជាមួយថ្នាំវ៉ាក់សាំងកំពុងតែដំណើរការ។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ នៅថ្ងៃអង្គារនេះ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បាននាំគ្នាធ្វើការតវ៉ាតាមដងផ្លូវ ក្នុងស្រុកមួយចំនួន ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ព មីយ៉ានម៉ានិងកងជីវពលប្រឆាំងរបបយោធា មានការកើនកម្តៅខ្លាំងឡើង នៅតាមតំបន់ព្រំដែន ក្រោយរយៈពេល៤ខែ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត។ បើទោះជាមានការបង្ក្រាបយ៉ាងខ្លាំងក្លា ធ្វើឡើងដោយកងកម្លាំងសន្តិសុខក៏ដោយ ក៏យោធា មីយ៉ានម៉ា នៅតែកំពុងតែពិបាកក្នុងអនុវត្តបទបញ្ជា ក្រោយធ្វើការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់នានា នៃគណបក្សរបស់លោកស្រី...
បរទេស៖ រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុងមួយនៅរដ្ឋ ក្រោយរិះគន់ចំពោះភេរវករប្រដាប់អាវុធ សម្រាប់ការវាយប្រហារលើ ស្ថានីយប៉ូលីសនិងធនាគារ ស្របពេលមានការកើនឡើង នៃការប្រយុទ្ធគ្នា រវាងយោធានិងពួកបះបោរជនជាតិភាគតិច នៅតាមតំបន់ព្រំដែន។ ក្នុងទីចំពោះមុខនៃការប្រឆាំងរីករាលដាលនោះ រដ្ឋាភិបាលយោធាភូមា បានប្រឹងប្រែងរក្សាសណ្ដាប់ធ្នាប់ ស្របពេលមានការតវ៉ាប្រចាំថ្ងៃ នៅក្នុងទីក្រុងនានា និងមានការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន ចាប់តំាងពីរដ្ឋប្រហារផ្តួលរំលំមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី...
បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅមីយ៉ានម៉ា បាននិយាយប្រាប់ថា រដ្ឋាភិបាលយោធា ហាក់កំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ស្របពេលដែលចំនួនមនុស្សស្លាប់ កើនឡើងដល់ជាង៧០នាក់ ដោយកងកម្លាំងសន្តិសុខ បង្កើនការបង្រ្កាបលើបាតុករ។ សមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ បាននិយាយក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា មនុស្សជាង៧០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការបង្ក្រាប ដោយហិង្សាធ្វើឡើងដោយយោធា ទៅលើអ្នកតវ៉ាប្រឆាំង ការដណ្ដើមអំណាច ដោយរដ្ឋប្រហារ...