ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យដំណើរការ វិស័យអប់រំតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ចំពោះការបង្រៀននិងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថាន សាធារណៈនិងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ តុលាស្អែកនេះ នឹងរៀបចំប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅវិមានសន្តិភាព។ កម្មវិធីនេះ នឹងមានការចូលរួមពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសបារាំង និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ព្រមទាំងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា៕
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជា ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី ២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារបណ្ដាប្រទេសជាមិត្ត ទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ទើបឲ្យកម្ពុជាខ្ចីថវិកាមកកសាងប្រទេស ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែ ងាយស្រួលបន្ថែមទៀត។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្រោយមានប្រជាពលរដ្ឋ មួយចំនួនងើយឆ្ងល់ថា មូលហេតុអ្វី? កម្ពុជាខ្ចីថវិកាបរទេសមកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ចំនួន២០ម៉ឺនដូសដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាជន និងរដ្ឋាភិបាលឡាវរួចរាល់ហើយ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ទី១-ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ទី២-គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសដាក់ឱ្យដំណើរកា រ នូវបណ្តាញធុរកិច្ចនៃ ចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា (SBN Cambodia) ដែលប្រមូលចងក្រងអាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភឱ្យ កាន់តែប្រសើរឡើង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា បណ្តាញធុរកិច្ចនេះត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD)...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំ ប្រឹងប្រែងពង្រឹង និងពង្រីកកិច្ចអន្តរាគមន៍ លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេស លើការលើកកម្ពស់ ក្នុងតំបន់ជួបប្រទះកង្វះខាត ។ តាមរយៈសារលិខិត ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១...