ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ ហើយដែលកម្ពុជាបានបញ្ជាទិញពីចិន ក្នុងនោះរួមមាន ៖ ទិញលើកទី១ ចំនួន១.៥លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦...
ភ្នំពេញ៖ ក្នុងសេចក្ដីសម្រេច ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងភូមិសាស្ដ្ររាជធា នីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ប្រជាពលរដ្ឋធ្វើដំណើរ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃ អាចធ្វើឡើង ដោយសមាជិក យ៉ាងច្រើន ២នាក់ មិនឱ្យលើស៣ដង ក្នុងមួយសប្តាហ៍។...
ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យប្រជាពលរដ្ឋ ចេញពីក្រៅផ្ទះ បើគ្មានការចាំបាច់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ ។ ការស្នើរបស់រាជរដ្ឋាភិបាលនេះ ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី៣១ មីនានេះ ហើយនៅតែមិនទាន់ធូរស្រាលនៅឡើយ...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការដោះ ស្រាយលើការទទួលវ៉ាក់សាំងជាបន្តបន្ទាប់ ហើយវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្រ្តមួយ ប្រកបដោយការលំបាក ក្នុងការបញ្ជាទិញ។ សូមរំលឹកថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួល វ៉ាក់សាំង sinovac ចំនួន១.៥ លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើឲ្យយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥០ ០០០រៀល ក្នុងម្នាក់...
ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។ សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ មីនានេះបានចេញសេចក្ដី សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសដែលមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៥រូបផ្សេងទៀត ។