បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសរុស្សីនឹងបន្តផ្តល់ជំនួយយោធា ទៅដល់ប្រទេសម៉ាលីដដែលទោះបីជាកំពុងទទួលបានពាក្ យរិះគន់ធ្ងន់ធ្ងរពីសំណាក់បណ្តាប្រទេសលោកខាងលិចក្តី។ ប្រទេសដែលមានរួមដូចជាប្រទេសបារាំងកាណាដា និងប្រទេសអ៊ឺរ៉ុប១៣ ផ្សេងទៀតកាលពីសប្តាហ៍មុនបានប្រកាសថ្កោលទោសយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាលក្រុងមូស្គូដែលបានជួយសម្របសម្រួល ដល់ក្រុមយោធាឯកជនពីក្រុមដែលមានការគាំទ្រ ដោយរុស្សីមានឈ្មោះថា Wagner ទៅឲ្យប្រទេសម៉ាលី។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសម៉ាលី បានធ្វើការបដិសេធដាច់ខាតថា មិនបានប្រើប្រាស់វត្តមានរបស់ យោធាឯកជនរបស់រុស្សីឡើយប៉ុន្តែអះអាងថា ពិតជាមានវត្តមានរបស់ក្រុមគ្រូបណ្តុះបណ្តាលរុស្សី នៅក្នុងប្រទេសប៉ុន្តែស្ថិតនៅក្នុងផ្នែក មួយនៃកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ នៃប្រទេសទាំងពីរម៉ាលីនិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ នៅថ្ងៃសៅរ៍នេះ CGTN បានសរសេរថាប្រទេសរុស្សី បានធ្វើការដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញាបើកចំហជើងមេឃឬ Treaty on Open Skies ដែលក្នុងនោះក៏មាន អាមេរិកមួយផងដែរជា ភាគីចុះហត្ថលេខា។ រំលឹកឡើងវិញកាលពីថ្ងៃទី៧ ខែមិថុនាកន្លងមក ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ក្នុងការដកប្រទេសចេញពី សន្ធិសញ្ញានេះហើយរុស្សី បានបន្តផ្តល់ជូនដំណឹងនេះ...
បរទេស៖ នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្ត្រីដែលមកពី បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប បានធ្វើការជួបជុំគ្នាមួយ ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រ ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ឲ្យអាចមានសមត្ថភាពក្នុងការ ប្រឈមមុខនិងការពារខ្លួន ចេញពីប្រទេសរុស្សី។ គេជឿជាក់ថា លទ្ធភាពនៃការវាយប្រហារ ដោយរុស្សីមកទល់ពេល ចុងក្រោយនេះគឺកំពុងមាន កម្រិតខ្ពស់ខ្លាំង ខណៈដែលភាគីទាំងពីរ ក៏បានបង្កើនចំនួនកងកម្លាំងយោធា នៅតាមបណ្តោយព្រំដែនជាមួយ នឹងគ្នាផងដែរនោះ។ ថ្មីៗនេះភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានអះអាងថា រុស្សីបានធ្វើការដាក់ពង្រាយ...
បរទេស៖ប្រទេសអ៊ុយក្រែននិងរុស្ស៊ី បានធ្វើការរិះគន់ដាក់គ្នាទៅវិញទៅមក ក្រោយការជំរុញឲ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាថ្មី នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រូវបានផ្អាកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ស្របពេលដែលភាពតានតឹងជុំវិញការបង្កើនកងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែននៅតែបន្តមាន។ ប្រទេសអ៊ុយក្រែនបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលសំណើរជាបន្តបន្ទាប់របស់ខ្លួន ដោយរួមទាំងការផ្លាស់ប្តូរអ្នកទោសគ្នា ការបើកប៉ុស្តិ៍ត្រួតពិនិត្យឡើងវិញ និងការពង្រីកមជ្ឈមណ្ឌលទំនាក់ទំនងចម្រុះ។ កងទ័ពអ៊ុយក្រែន បានធ្វើការប្រយុទ្ធនឹងកងកម្លាំងគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើត ចាប់តាំងពីឆ្នាំ២០១៤មក។ សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយគណៈប្រតិភូអ៊ុយក្រែនប្រចាំក្រុមទំនាក់ទំនងត្រីភាគី ហៅកាត់ថា TCG ដែលរួមមានទាំងប្រទេសរុស្ស៊ី និងអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅតំបន់អឺរ៉ុបផងនោះ បាននិយាយដូច្នេះថា...
មូស្គូ៖ ប្រទេសរុស្សី បានធ្វើការចោទប្រកាន់ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញថា បានធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ស្ទើរតែជាងពាក់កណ្តាល ឬប្រមាណជា ១២៥ ០០០នាក់ទៅកាន់តំបន់ Donbass ដែលជាតំបន់ជម្លោះជាមួយ នឹងរុស្សីនៅក្នុងតំបន់ភាគខាងកើត នៃប្រទេស។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៤មកតំបន់ Donbass នេះគឺជាតំបន់ដែលយោធា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ជាមួយនឹងក្រុមសកម្មប្រយុទ្ធ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមាន បញ្ហាជាច្រើននៅក្នុងផ្ទះមិនអាច និងមិនគួរអះអាងថាពួកគេជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យនោះឡើយ” ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយបានអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលដើម្បី លទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិក នាពេលខាងមុខថា ប្រទេសលោកខាងលិច មានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹង សេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស។...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg នៅថ្ងៃអង្គារនេះ បានធ្វើលើកឡើងសាជាថ្មី ចំពោះបញ្ហាអ៊ុយក្រែ និងរុស្សីជុំវិញលទ្ធភាពនៃ ការប្រើប្រាស់ទ័ពរបស់រុស្សី ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន នាពេលណាមួយខាងមុខ។ លោកបានថ្លែងបែបនេះថា រុស្សីនឹងទទួលខុសត្រូវ ចំពោះការខូចខាតធ្ងន់ធ្ងរ ជាមិនខានប្រសិនបើរដ្ឋាភិបាល ហ៊ានប្រើប្រាស់កម្លាំងយោធាណាមួយ ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន ហើយក្នុងនោះអ៊ឺរ៉ុបគឺ បានត្រៀមខ្លួនរួចហើយផងដែរក្នុងការ ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើ ប្រទេសរុស្សីទាំងវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុនិងនយោបាយផង។...
បរទេស៖ រដ្ឋទូតនៃប្រទេសរុស្សីប្រចាំ នៅសហរដ្ឋអាមេរិក នៅអាទិត្យបានអះអាងថា បុគ្គលិកទូតរបស់ខ្លួនប្រមាណជា ២៧នាក់ទៀត ព្រមទាំងក្រុមគ្រួសារផង នឹងចាកចេញពីអាមេរិក នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ។ លោក Anatoly Antonov បានថ្លែងតាមរយៈវិដេអូថា ក្រុមការងារទូតរបស់យើង នឹងត្រូវធ្វើដំណើរត្រឡប់ មាតុភូមិនិវត្តន៍វិញក្នុង ទ្រង់ទ្រាយធំព្រមគ្នាសរុប ២៧នាក់និងក្រុមគ្រួសារ។ រំលឹកដែរថា កាលពីកន្លងមករុស្សីបាននិយាយថា ក្រុមការងារទូតរបស់ខ្លួនជាង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកបានធ្វើការប្រកាសបែបព្រមានខ្លាំង ចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែល នឹងអាចបំផ្លាញដល់តួនាទីរបស់អង្គការសហប្រជាជាតិ នូវចំពោះមុខបញ្ហានយោបាយរបស់ សកលលោក។ លោក Lavrov បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ថាជារឿងសំខាន់ដែលពួក យើងនឹងមិនមានជម្រើសអ្វីផ្សេងនោះ ទេដើម្បីទប់ទល់នឹងបញ្ហា បែបនេះពីព្រោះថារបៀបវិរៈ និងបញ្ហាធំរបស់អន្តរជាតិ នាពេលបច្ចុប្បន្នគឺមានការកើនឡើងខ្លាំងការគម្រាមកំហែង តាមតំបន់ព្រំដែនក៏ច្រើនដូចគ្នា។ លោកបន្តថា៖ក្នុងកាលៈទេសៈ បែបនេះស្ថាប័នពិភពលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា ប្រធានាធិបតីរបស់ប្រទេសរុស្សីលោក Vladimir Putin បានធ្វើការបង្ហាញជំហរបស់ ប្រទេសរុស្សីក្នុងការប្រឆាំង យ៉ាងខ្លាំងក្លាទៅលើសកម្មភាព ទាំងឡាយណាដែលចាប់យក ឧបាយកលបែបនយោបាយ លើបញ្ហាប្រភពដើមនៃកូវីដ មកធ្វើជាប្រយោជន៍ផ្ទាល់ស្ខលួន។ នៅក្នុងកិច្ចសន្ទនាគ្នា មួយជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី Xi Jinping លោក Putin បាននិយាយថា...