បរទេស៖ មន្ត្រីលោកខាងលិចកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការដក ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចេញពីអំណាច នេះបើយោងតាមប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីឬSVRលោក Sergey Naryshkin បានអះអាងកាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារចារកម្មបានគូសបញ្ជាក់ អំពីហេតុផលជាច្រើនដែលលោក Zelensky ត្រូវបានគេមើលឃើញថាមិនចង់បាន ដែលសំខាន់បំផុតនោះ គឺការខ្វះភាពបត់បែនរបស់គាត់ទាក់ទងនឹង ផលប្រយោជន៍របស់លោកខាងលិចផងដែរ។ យោងតាមប្រធាន SVR លោកខាងលិចជឿថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បានទទួលស្គាល់ការពិតដែលថា កងទ័ពរបស់ក្រុងគៀវនាពេលនេះ មិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកនោះ នេះបើយោងតាមបទសម្ភាសន៍មួយចេញផ្សាយដោយ AP កាលពីថ្ងៃសុក្រ។ ការដកស្រង់ព័ត៌មានដែលធ្វើឡើងដោយកាសែត RT បានឲ្យដឹងទៀតថាលោក និងសម្ព័ន្ធមិត្តពីមុនបានរិះគន់ថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះហើយដោយបានពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាជាភាពទាល់ច្រក។ ការអត្ថាធិប្បាយថ្មីនេះ មានភាពផ្ទុយស្រឡះទៅនឹងការព្យាករណ៍ពីទីក្រុងគៀវ មុនពេលការវាយលុកនៅរដូវក្ដៅដ៏គួរឱ្យញញើតរបស់ខ្លួន ដែលរួមបញ្ចូលការសន្យាក្នុងការដណ្តើមយកមកវិញនូវគ្រីមៀយ៉ាងឆាប់រហ័ស។ លោក Valery Zaluzhny ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាជាន់ខ្ពស់បំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelenskyគឺ លោក Mikhail Podoliak បាននិយាយថា ការបញ្ជូនអាវុធលោកខាងលិចទៅទីក្រុងគៀវ គួរតែកើតឡើងលឿនជាងអ្វីដែលធ្លាប់មាន។ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រជាមួយទូរទស្សន៍ 24 Kanal របស់អ៊ុយក្រែន មន្ត្រីរូបនេះបានកត់សម្គាល់ថាការពន្យារពេលយូរក្នុងការដឹកជញ្ជូនអាវុធផ្តល់ឱ្យរុស្ស៊ីនូវពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំសម្រាប់ការការពារជាយុទ្ធសាស្ត្រនៅពេលពួកគេមកដល់។ លោក Podoliak បានត្អូញត្អែរថាជំនួយយោធាដែលបានសន្យាដោយលោកខាងលិចគួរតែទៅដល់គោលដៅរបស់ខ្លួន ក្នុងរយៈពេល៧ទៅ១០ថ្ងៃ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្វាគមន៍ចំពោះអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ដើម្បីបើកការចរចាជាមួយនឹងប្រទេសអ៊ុយក្រែន ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ហៅកាត់ថា (EU) របស់ខ្លួន ។លោក Zelensky បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា...
បរទេស៖ អតីតមេដឹកនាំបក្សប្រឆាំងអ៊ុយក្រែនលោក Viktor Medvedchuk ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួនក្នុងប្រទេសរុស្ស៊ី បានបរិហារប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅក្នុងជួរឈរមួយដែលបានចេញផ្សាយដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Smotrim កាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថាអ្នកនយោបាយរូបនេះបានអះអាងថា ប្រមុខរដ្ឋអ៊ុយក្រែនបច្ចុប្បន្នអាចក្លាយទៅជាប្រធានាធិបតីចុងក្រោយបំផុតរបស់ប្រទេសអ៊ុយក្រែន ហើយគាត់នឹងមានតែខ្លួនឯងដែលត្រូវស្តីបន្ទោសចំពោះប្រវត្តិសាស្ត្រ។ លើសពីនេះលោកMedvedchuk ក៏បានដាក់ឈ្មោះ Zelensky ថាជា ជនក្បត់បែបវិជ្ជាជីវៈផងដែរមិនត្រឹមតែប៉ុណ្ណោះគឺជាជនក្បត់ជាតិដែលគ្មានមេត្តា និងដើរតាមលំនាំនៃការចាក់មនុស្សគ្រប់គ្នាពីក្រោយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ហើយនឹងត្រឹមចុងក្រោយគឺបំផ្លាញប្រទេសជាតិខ្លួនឯង។ បន្ទាប់ពីត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងអំឡុងពេលនៃពេលវេលាសន្តិភាពជាមួយរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Channel 12 និងត្រូវបានដកស្រង់ដោយ RT បានឲ្យដឹងថាការរៀបចំដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Vladimir Zelensky ទៅកាន់ប្រទេសអ៊ីស្រាអែល នៅសប្តាហ៍ក្រោយគឺជាការទាញយក អត្ថប្រយោជន៍មួយសម្រាប់អ៊ុយក្រែន។ ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលដែលបណ្តាញសារព័ត៌មាន លែងសូវចាប់អារម្មណ៍ជាមួយនឹងអ៊ុយក្រែននោះ គិតចាប់តាំងតែពីពេលដែលសង្គ្រាម រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល បានផ្ទុះឡើងវានឹងធ្វើឲ្យដំណើរទស្សនកិច្ច របស់លោក Zelensky...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ការចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំនេះ គឺជាអាទិភាពបំផុតសម្រាប់ប្រទេសរបស់លោក ។ លោក Zelensky បានថ្លែងថា “សម្រាប់ប្រទេសអ៊ុយក្រែន នេះគឺជាអាទិភាពបំផុត ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តខាងផ្នែកនយោបាយ...
បរទេស៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ៊ុយក្រែនបានទទួលមីស៊ីលចំងាយឆ្ងាយយ៉ាងស្ងាត់ៗពីសហរដ្ឋអាមេរិកនិងត្រូវបានគេស្គាល់ថាជាមីស៊ីលប្រភេទ ATACMS ។ យោងតាមការចេញផ្សាយរបស់ RT លោក Zelenskyបានថ្លែងថា៖ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងជាពិសេសជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងអាមេរិក។កិច្ចព្រមព្រៀងជាមួយនឹងលោកប្រធានាធិបតី Joe Biden កំពុងត្រូវបានអនុវត្តហើយមានភាពច្បាស់លាស់ដោយក្នុងនោះយើងកំពុងទទួលបានមីស៊ីលចំងាយឆ្ងាយ ATCMS។ ក្នុងពេលជាមួយគ្នានេះកងកម្លាំងយោធាអ៊ុយក្រែនក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថាបានត្រៀមរៀបចំខ្លួនបានយ៉ាងល្អក្នុងការវាយប្រហារលើទីតាំងសត្រូវទាំងផ្លូវអាកាសនិងឧទ្ធម្ភាគចក្រផងនៅតាមតំបន់ Lugansk និង Zaporozhyeផងដែរ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងថា លោកខាងលិច បានអំពាវនាវសុំឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែន ប៉ុន្តែពួកគេដាច់ខាតត្រូវតែត្រៀមលុយមួយចំនួនផង ដើម្បីដំណើរការកិច្ចការងារនេះ និងទោះបីដឹងហើយថា អ៊ុយក្រែន កំពុងជាប់ដៃវ៉ៃជាមួយនឹងរុស្សី ក្តី។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លោក Zelensky បានលើកឡើងអំពីពាក្យរិះគន់មួយចំនួនពីសំណាក់លោកខាងលិច ផងដែរជុំវិញបញ្ហាថា បានបង្អាក់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសប៉ុន្តែដោយលើកឡើងថា ការរៀបចំការបោះឆ្នោត មិនអាចប្រព្រឹត្តិទៅបានទេបើមិនមានការចំណាយខ្ពស់ទេនោះ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងបាត់បង់ការគាំទ្រពីសំណាក់លោកខាងលិច ប្រសិនបើជម្លោះរបស់ខ្លួននឹងអាចប៉ះពាល់ទៅដល់ទឹកដិរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន រូបនេះបានធ្វើឡើងនៅក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលរុស្សី ជាច្រើនបាននាំគ្នាចោទប្រកាន់អ៊ុយក្រែន ថា បានវាយប្រហារតាមបែបភេវរកម្មមកលើទឹកដីរបស់ខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះហើយសូម្បីតែទីក្រុងមូស្គុផង។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍កាលពីថ្ងៃចុងសប្តាហ៍កន្លងមកលោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែន ខ្លួនឯងបានត្រៀមការប្រយុទ្ធរយៈពេលវែងដើម្បីប្រឆាំងនឹងប្រទេសរុស្សី។...