បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញគោលជំហរផ្ទុកគ្នា ស្តីពីបញ្ហាប្រទេស អ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាគ្នា តាមវីដេអូខល នាថ្ងៃអង្គារសប្ដាហ៍នេះ និងបានព្រមព្រៀងគ្នាថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែបន្តធ្វើកិច្ចពិភាក្សាគ្នាទៀត ។ ក្រោយកិច្ចពិភាក្សាគ្នា...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនយល់ស្របនឹងការថ្លែង របស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Fumio Kishida ដែលថា អធិបតេយ្យភាពរបស់ប្រទេសជប៉ុន លាតសន្ធឹងដល់ក្រុមកោះ ដែលតូក្យូហៅថា ទឹកដីភាគខាងជើង និងនិយាយថា ក្រុមកោះទាំងនោះ ស្ថិតក្នុងផ្នែកនៃប្រទេសរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News...
បរទេស៖ វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាណាតូ នៅក្នុងប្រទេសអ៊ុយក្រែន គឺជាការឆ្លងបន្ទាត់ក្រហម សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងថា ប្រទេសរុស្ស៊ីនិងបេឡារុស នឹងធ្វើសកម្មភាពការពារសន្តិសុខខ្លួនផ្ទាល់។ ប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko បានមានប្រសាសន៍ នៅព្រឹកថ្ងៃចន្ទនេះថា លោកនិងលោក ពូទីន ទើបបានព្រមព្រៀងគ្នា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមិនចូលរួមជាថ្មីក្នុង សន្ធិសញ្ញាគ្រប់គ្រងអាវុធជើងមេឃចំហ (Open Skies) ដែលអនុញ្ញាតឲ្យយន្តហោះ ឈ្លបយកការណ៍គ្មានអាវុធ ហោះហើរលើប្រទេសជាសមាជិក។ តាមសេចក្តីរាយការណ៍ ការសម្រេចបោះបង់ចោល សន្ធិសញ្ញានេះជាលើកដំបូង គឺត្រូវបានធ្វើឡើងដោយរដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប៉ុន្តែទីក្រុងមូស្គូសង្ឃឹមថា លោក ចូ...
ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រីសកូវ បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនស្វែងរកសង្គ្រាម ជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែមានការព្រួយបារម្ភ ចំពោះប្រជាជននិយាយភាសារុស្ស៊ី នៅតំបន់ Donbass ភាគខាងកើត របស់ប្រទេសអ៊ុយក្រែន ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍...
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី នឹងរក្សាវត្តមាន កងកម្លាំងយោធា នៅជិតព្រំដែនប្រទេស ជាប់ប្រទេសអ៊ុយក្រែន សម្រាប់រយៈពេល ដែលខ្លួនមើលឃើញថា សាកសម និងថា ពួកគេមិនបង្កឲ្យមានការគម្រាម កំហែងនោះទេ ។ អ៊ុយក្រែននៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យណាតូបើកផ្លូវ ឲ្យខ្លួនចូលរួមជា មួយសម្ពន្ធមិត្ត យោធាលោកខាងលិច បណ្ដាលឲ្យមានការរិះគន់ភ្លាមៗ...
បរទេស៖ រដ្ឋាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអាចរក្សាលោកឲ្យស្ថិតនៅក្នុងតំណែង នៅវិមានក្រឹមឡាំង រហូតដល់ឆ្នាំ២០៣៦។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយមួយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មីនោះ អនុញ្ញាតឲ្យលោក ពូទីន ឈរឈ្មោះជាប្រធានាធិបតី...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ បាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងថា ខ្លួនភ័យខ្លាចថា កងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកៀវ អាចនឹងធ្វើរឿងខ្លះបង្កឲ្យមានភ្លើងជម្លោះជាថ្មី ជាមួយពួកបះបោរគាំទ្ររុស្ស៊ី។ ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទកសាងកម្លាំងយោធា នៅជិតតំបន់ព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្រទីក្រុងមូស្គូ កំពុងបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មថ្មីអាមេរិកណាមួយ ជុំវិញរឿងលោក Alexei Navalny ដែលជាមេដឹកនាំប្រឆំាងវិមានក្រឹមឡាំងនោះ នឹងមិនសម្រេចគោលដៅរបស់ពួកគេនោះទេ ហើយនឹងត្រឹមតែធ្វើឲ្យចំណងមិត្តភាព ដែលជាប់គាំងស្រាប់កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ ប្រភពព័ត៌មាននៅសហរដ្ឋអាមេរិកចំនួនពីរ ដែលដឹងពីបញ្ហានេះ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មនានា ដើម្បីជាការពិន័យចំពោះប្រទេសរុស្ស៊ី ពីបទដាក់ថ្នាំបំពុលលោក Navalny យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍នេះ។...