ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) របស់ប្រទេសឥណ្ឌារួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨និង១៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ។
ភ្នំពេញ៖ បើតាមការអះអាងពីស្ថានទូតអូស្រ្តាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃ៣ មីនា គឺថារដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយចំនួន ៨០លានដុល្លារអូស្រ្តាលី ដល់គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល COVAX AMC ដែលជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគីចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលផ្តល់ដល់កម្ពុជា។ ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អូស្រ្តាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងទាំងក្នុងគ្រាល្អនិងអាក្រក់។ ជាមួយគ្នានេះ អូស្ត្រាលីក៏បានបង្ហាញក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃនេះបានអះអាងថា វ់ាក់សាំង AstraZeneca ប្រមាណជា៥០ម៉ឺនដូស ដែលជាផលិតផលរបស់ Oxford University និងត្រូវផលិតនៅក្នុងរោងចក្រ ក្នុងប្រទេសឥណ្ឌានោះ គឺត្រូវធ្វើដំណើរទៅដល់ប្រទេសកាណាដា នៅថ្ងៃពុធនេះហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនលើកនេះផងដែរ ទោះបីជាយ៉ាងណាក៏ត្រូវបានគេដឹងថា គឺមិនមែនជាកញ្ចប់ដែលជាផ្នែកនៃកម្មវិធី COVAX ឡើយហើយ AstraZeneca...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមយុទ្ធនាការ ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដោយធ្វើការចាក់នៅមណ្ឌលចាស់ជរាប្រមាណ ២០០កន្លែង នៅក្នុងកិច្ចប្រឹងប្រែងមួយដែលមន្ត្រីហៅថា ជាជំហានដំបូងធ្វើឲ្យប្រទេសវិល ទៅរកជីវិតរស់នៅធម្មតាឡើង។ តាមសេចក្តីរាយការណ៍ ដូសដំបូងនៃថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca នោះ បានចាប់ផ្តើមផ្តល់នៅម៉ោង ៩ព្រឹកដល់បុគ្គលិកមណ្ឌលចាស់ជរា និងអ្នកជម្ងឺមួយចំនួនក្នុងមណ្ឌលទាំងនោះ នៅទូទាំងប្រទេស ដែលមានប្រជាជនប្រហែល ៥២លាននាក់។ តាមការចេញផ្សាយ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីអ្នកជំងឺ និងបុគ្គលិកសុខាភិបាល ដែលមានអាយុក្រោម ៦៥ ឆ្នាំនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំ។ យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃបានចាប់ផ្តើមនៅម៉ោង ៩ព្រឹកកនេះ ម៉ោងក្នុងស្រុកនៅទូទាំងប្រទេស។ នៅថ្ងៃទីមួយអ្នកជំងឺ និងបុគ្គលិកសុខាភិបាលចំនួន ៥,២៦៦ នាក់នៅតាមមណ្ឌលថែទាំចំនួន ២១៣ ត្រូវបានគ្រោងនឹងរៀបចំធ្វើ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀនថាញ់ឡុង បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងពិភាក្សាជាមួយ ក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០ លានដូល្លាក្នុងឆ្នាំ ២០២២ រួមជាមួយនឹងវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី Sputnik V ចំនួន ៦០ លានដូសផងដែរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤...
បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។ ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង...