ភ្នំពេញ៖ រាប់ទាំងលើកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់សរុបអស់ ៥០លានរៀលហើយ សម្រាប់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ៥នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ (ពីទី១លាន ដល់ទី៥លាន) ។ នៅម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ថវិកា១០លានរៀលទៀត និងសម្ភារៈមួយចំនួនរបស់ ប្រមុខរាជរដ្ឋាភិបាលបានដល់ដៃ លោក ណុប មាន អាយុ៧០ឆ្នាំ...
ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីមិត្តចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៦លាន...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារថា ជំនួយមនុស្សធម៌ មានការជ្រៀតជ្រែកចំពោះអធិបតេយ្យភាពជាតិ ស្របពេលដែលការចែកចាយ ថ្នាំវ៉ាក់សាំងកូវីដ១៩ អាចនឹងកំពុងត្រូវបានពន្យាពេល នៅក្នុងប្រទេសនេះ។ ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង តាមសេចក្តីរាយការណ៍ បាននិយាយថា ជំនួយពីខាងក្រៅគឺជា ការជ្រៀតចូលផ្នែកសេដ្ឋកិច្ច និងថា ទង្វើរបស់ប្រទេសជាក់លាក់នានា ជ្រៀតជ្រែករំលោភបំពាន ព្រោះតែមានគោលបំណងស្វែងរកចំណេញ និងការធ្វើឲ្យមានឥទ្ធិពលលើអ្នកដទៃ។ ការរិះគន់របស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន នៅថ្ងៃពុធបាននិយាយថា លោកជំទាស់ទៅនឹងការតម្រូវឱ្យ ប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាំបាច់ស្ថិតនៅក្រោមច្បាប់ សម្រាប់ប្រជាជនរុស្ស៊ី ប៉ុន្តែបានជំរុញឱ្យប្រជាជនដែលមាន ការចាប់អារម្មណ៍ទទួលបានការចាក់ថ្នាំបង្ការ នៅពេលប្រទេសរបស់គាត់ប្រយុទ្ធនឹង រលកទីបីដែលស្លាប់។ យោងតាមសារព័ត៌មាន BARRON’S ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើងនៅពេលដែលប្រទេសរុស្ស៊ី...
បរទេស៖ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងធ្វើការពិភាក្សាអំពី ការបន្ធូរបន្ថយការនាំចូល និងនាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩ ជាមួយសហរដ្ឋអាមេរិក នៅពេលខ្លួនប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញជាមួយទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍នេះ ដែលនឹងជួយនាំឲ្យការរាតត្បាត ឆ្លងស្ថិតក្រោមការគ្រប់គ្រង។ ភាគីទាំងពីរ នឹងត្រូវបន្តកិច្ចពិភាក្សា ជំនួញដែលជាប់គាំងជាយូរ នៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងធ្វើការគាំទ្រកាន់តែស៊ីជម្រៅ ចំពោះកោះដែលចិនអះអាងកម្មសិទ្ធិនេះ និងស្របពេលដែលតៃវ៉ាន់...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា វិទ្យាស្ថានជាតិឥណ្ឌា Serum និងក៏ជាអ្នកផលិតវ៉ាក់សាំង ធំបំផុតលើលោកផងដែរនោះ បានធ្វើការស្នើសុំទៅកាន់ សហភាពអ៊ឺរ៉ុបហើយដើម្បីឲ្យ អាចទទួលស្គាល់ នូវវ៉ាក់សាំងរបស់ខ្លួន ដែលមានឈ្មោះថា Covishield។ ការអំពាវនាវនេះបានធ្វើឡើង នៅបន្ទាប់ពីមានរបាយការណ៍ ចេញផ្សាយថា Covishield គឺនៅមិនទាន់អាចទទួលស្គាល់ដោយ សហភាពអឺរ៉ុបឡើយនៅក្នុង ដំណើរការចេញលិខិតធ្វើដំណើរឬហៅថា Digital Green...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី អាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារបន្ទាន់ដើម្បីការពារ ដល់ពួកគេពីវីរុសកូរ៉ូណា ។ លោក Widodo បានថ្លែងឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយតែខ្សែវីដេអូ ថា ទីភ្នាក់ងារត្រួតពិនិត្យឳសថ...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិនបានដឹកមក ដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១០លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩...
បរទេស៖ ប៉ូលីសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រថា មនុស្សប្រហែល ២ ០០០ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយនៅក្នុងទីក្រុង Mumbai និង ៥០០ នាក់ផ្សេងទៀតជាជនពិការ នៅក្នុងទីក្រុងធំទី ២ ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ឲ្យដល់តៃវ៉ាន់និងវៀតណាម ចំនួន១លានៗដូសបន្ថែមទៀត នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន WKZO។ លោករដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំក៏កំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន១លានៗដូសផងដែរ ឲ្យដល់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី...