ភ្នំពេញ៖ ស្ត្រីខ្មែរ សញ្ជាតិអាមេរិកាំងមួយរូប ឈ្មោះ Vanessa Pang រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញវិដេអូ ប្រត្តិកម្មឆ្លើយតប ទៅកាន់លោក សម រង្ស៊ី ដែលមានគម្រោងជួលមេធាវី ក្នុងការដកសញ្ជាតិអាមេរិកាំង ពីពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន និងគាំទ្រដល់ការដឹកនាំ ប្រកបដោយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នៅកម្ពុជា ។ ស្ត្រីខ្មែរ ដែលមានឈ្មោះ Vanessa Pang បានលើកឡើងលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា “នាងខ្ញុំសុំធ្វើការបញ្ចេញមតិនិងប្រតិកម្មចំពោះសំដីពូ សម រង្សុី ដែលគាត់បាននិយាយ អំពីការដកសញ្ជាតិ ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលនេះជាការគំរាមកំហែងបន្លាច បំភិត បំភ័យដល់ពលរដ្ឋខ្មែរ-អាមេរិកាំង”។
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានហៅគម្រោងរបស់លោក សម រង្ស៊ីដែលពិចារណាជួលមេធាវី ដើម្បីស្នើឲ្យរដ្ឋា ភិបាលអាមេរិកដកសញ្ជាតិអាមេរិក ពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅអាមេរិក គឺមិនអាចកើតមានឡើងទេ។ យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក សយ សុភាពនៅថ្ងៃ២៦ វិច្ឆិកា នេះបានឲ្យដឹងថា “អ្នកគាំទ្ររបៀបបោកថ្មី ដែលមិនអាចកើតមាន។...
ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក សម រង្ស៊ីកំពុងបំផ្លាញក្តីសុខ...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។ លោក សម រង្ស៊ី តាមរយៈបណ្តាញ...