នយោបាយ

លោក សយ សុភាព៖ លោក សម រង្ស៊ី ពិចារណាជួលមេធាវី ស្នើអាមេរិកដកសញ្ជាតិអាមេរិក ពីអ្នកគាំទ្របក្សប្រជាជន គឺរបៀបបោកថ្មីមិនអាចកើតមាន (Video)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានហៅគម្រោងរបស់លោក សម រង្ស៊ីដែលពិចារណាជួលមេធាវី ដើម្បីស្នើឲ្យរដ្ឋា ភិបាលអាមេរិកដកសញ្ជាតិអាមេរិក ពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅអាមេរិក គឺមិនអាចកើតមានឡើងទេ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកលោក សយ សុភាពនៅថ្ងៃ២៦ វិច្ឆិកា នេះបានឲ្យដឹងថា “អ្នកគាំទ្ររបៀបបោកថ្មី ដែលមិនអាចកើតមាន។ អាមេរិកបានដកកម្ពុជា ចេញពីប្រទេសដែលខ្លួន បានចាត់ទុកកម្មុយនីស្ត ជាមួយឡាវចាប់តាំងពីខែមិថុនា ២០០៦ម៉្លេះ”។

លោកថា អាមេរិកដាក់ទណ្ឌកម្មលើមេទ័ពខ្មែរ កន្លងមកមិនមែនហេតុពុករលួយទេ គឺរឿងតារាសាគរដែលអាមេរិក ចោទខ្មែរដោយមហាអយុត្តិធម៌។

តែយ៉ាងណាក៏ដោយ ក៏លោក សយ សុភាព អះអាងថា អាមេរិកនៅខ្លាចខ្មែរ ព្រោះយកគ្រាប់បែកគីមី មកទំលាក់លើខ្មែរ ហើយមិនទាន់បានគិតគូរគ្នានៅឡើយទេ។

លោក សយ សុភាពមានជំនឿថា អាមេរិកមិនហ៊ាន ខ្លាំងដាក់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែនទេ ។

សូមបញ្ជាក់ថា លោក សម រង្ស៊ីតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ២៤ វិច្ឆិកា បានលើកឡើងថា “ក្នុងនាមជាអតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ កំពុងពិនិត្យលទ្ធភាព ពឹងពាក់ ឬជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកហូតសញ្ជាតិ ពីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២” ។

លោកបង្ហាញមូលហេតុ ការដកហូតសញ្ជាតិនេះ ដោយសារគណបក្សប្រជាជនកម្ពុជា មានលក្ខណៈជាគណបក្សផ្តាច់ការ ដូចគណបក្សកុម្មុយនីស្តដែល សហរដ្ឋអាមេរិកប្រឆាំងដាច់ខាត។ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន បាននាំប្រទេសកម្ពុជា ឲ្យបម្រើផលប្រយោជន៍ ប្រទេសចិនកុម្មុយនីស្ត ដែលមានអាកប្បកិរិយា ចាត់ទុកអាមេរិកជាសត្រូវ ៕

To Top