ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំឱ្យចាត់វិធានការ ការពារ និងជួយសង្គ្រោះចំនួនសត្វត្មាត នៅប្រទេសកម្ពុជា ដែលនៅសេសសល់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានអបអរសាទរទិវាសត្វត្មាតអន្តរជាតិ ២០២៣ ទិវាយល់ដឹងសត្វត្មាតអន្តរជាតិ គឺជាឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានចូលរួមការពារសត្វស្លាបដ៏អស្ចារ្យនេះ»។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ ៖ លទ្ធផលជំរឿនសត្វត្មាត ឆ្នាំ២០២២ បានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅ កាន់តែមានសញ្ញាណវិជ្ជមាន ដោយមានការកើនឡើង ១៣ក្បាល បើធៀបនឹងឆ្នាំ២០២១ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ។ យោងតាមសារតេឡេក្រាម របស់ក្រសួងបរិស្ថាន នៅថ្ងៃ៣០ មីនាបានឲ្យដឹងថា «ចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគី ក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។...
ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿន សត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន ស្ថិតក្នុងក្របខណ្ឌ នៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន ៥ដង ដើម្បីតាមដានលើទិន្នន័យ វត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្ត ក្នុងការការពារថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកម្រនេះឲ្យ បានគង់វង្ស។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងជំរឿនចំនួន ៤ កន្លែងត្រូវបានបើកក្នុងពេលដំណាលគ្នា នាថ្ងៃនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ស្ថានភាពសត្វត្មាតនៅកម្ពុជា មានសញ្ញាណវិជ្ជមានឡើងវិញ ខណៈរកឃើញថា នៅអាហារដ្ឋានសត្វត្មាត មានចំនួន១៤០ក្បាល។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២១ថា ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារបន្ថែមទៀតលទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃ ផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ ។ ប្រភពបន្តថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ៖ ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់ដំណឹងនាពេលថ្មីៗថា ពួកគេបានកត់ត្រានូវវត្តមាន នៃសត្វត្មាតត្នោត ចំនួនពីរក្បាល និងត្មាតផេះ ចំនួនមួយក្បាល នៅសំបុកព្រៃធម្មជាតិរបស់ពួកវា ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន លើកឡើងថា ក្រុមការងារស្រាវជ្រាវ បានបញ្ជាក់ថា...
ភ្នំពេញ ៖ កម្ពុជាបានធ្វើជំរឿនសត្វត្មាត ប្រចាំឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនៅលើទីតាំង ចំនួន៤កន្លែង ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ,មណ្ឌលគិរី ,ស្ទឹងត្រែង និងរតនគិរី ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់ក្នុងដែនជម្រកសត្វ ព្រៃឆែប បានថ្លែងថា ជំរឿនសត្វត្មាតនៅកម្ពុជា...